Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

លោក Manuel Pellegrini បាន​សម្ដែង​អារម្មណ៍​ខក​ចិត្ត​ពេល​ដែល​មាន​អ្នកគាំទ្រ Manchester City តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ​មាន​វត្តមាន​ក្នុង​ពិធី​ជូន​ដំណើរ​រូប​លើក​ជា​លើក​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Etihad។

 

Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

 

បុរស​សញ្ជាតិ​ឈីលី​នឹង​ជំនួស​ដោយ​លោក Pep រដូវកាល​ក្រោយ បាន​ថ្លែង​សន្ទរកថា​ លើក​ចុង​ក្រោយ ក្នុង នាម​ជា​អ្នកចាត់ការ​ទូទៅ​ចំពោះ​មុខ​អ្នកគាំទ្រ City ដែល​នៅ​សល់​តិចតួច​មែនទែន​ក្រោយ​បញ្ចប់​ការ​ប្រកួត Premier League កាល​ពី​យប់​មិញ។

 

Pellegrini បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ “និយាយ​ដោយ​ត្រង់ ខ្ញុំ​ពិត​ជា​ចង់​បាន​ពិធី​ជូន​ដំណើរ​ដែល​ប្រសើរ ជាង​នេះ។ ការ​ឈ្នះ​ពាន ឈ្នះ​ការ​ប្រកួត និង​ការ​ពង្រឹង​ក្រុម​ឲ្យ​ខ្លាំង​គឺជា​រឿង​ដែល​ខ្ញុំ​បាន​ធ្វើ​៣ឆ្នាំ​កន្លងមក​។ ទោះ​ជា​ថ្ងៃ​នេះ​យើង​មិន​អាច​ឈ្នះ តែ​សម្រាប់​ខ្ញុំ​៣​ឆ្នាំ​នៅ Etihad ​ជា​ពេលវេលា​មិន​អាច​បំភ្លេច​បាន”។

 

លទ្ធផល​ស្មើគ្នា ២-២ ជាមួយ Arsenal បាន​ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា The Sky Blues ស្ថិត​ក្នុង ភាព​ស្រពិចស្រពិល​សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ​ដោយសារ Man United ដែល ឈរ​លេខ​៥​នឹង​នាំ​មុខ​ពួក​គេ​១​ពិន្ទុ​វិញ​បើ​អាច​ឈ្នះ West Ham នៅ​យប់​ថ្ងៃអង្គារ​បាន៕

 

Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

 

Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

 

Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

 

Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

 

Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

 

Pellegrini ខកចិត្ត​នឹង​ពិធី​លា​របស់​អ្នកគាំទ្រ Man City

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun