ម្តាយកូនបីបញ្ចុះទម្ងន់ជាង 50 គីឡូ! សព្វថ្ងៃទៅជាស្រីស្អាតដែលអ្នកណាៗកក៏ងាកមើលបាក់កដែរ!!!

គេហទំព័រ Dailymail បានផ្សព្វផ្សាយពីរឿងរ៉ាវរបស់ Sarah Renold ម្តាយវ័យ 31 ឆ្នាំ ដែលកាលពីមុននាងមានទម្ងន់ដល់ទៅ 102 គីឡូក្រាមបន្ទាប់ពីនាងសម្រាលកូនទី 3 នៅក្នុងឆ្នាំ 2011 ហើយនាងអាចបញ្ចុះទម្ងន់បានឡើងពាក់កណ្តាលឯណោះ!

ម្តាយកូនបីបញ្ចុះទម្ងន់ជាង 50 គីឡូ! សព្វថ្ងៃទៅជាស្រីស្អាតដែលអ្នកណាៗកក៏ងាកមើលបាក់កដែរ!!!

Sarah បានប្រាប់ឲ្យដឹងថា មុននឹងនាងសម្រេចចិត្តបញ្ចុះទម្ងន់យ៉ាងពិតប្រាកដ នាងធ្លាប់កើតជម្ងឺជក់ញាុំអាហារជាពិសេសគឺអាហារជំពូក Junk Food ដែលជាអាហារមិនល្អចំពោះសុខភាព នាងចូលចិត្តញាុំអាហារដែលមានម្សៅ និងស្ករច្រើន ក្នុងខួរក្បាលរបស់នាងគឺគិតតែពីរឿងញុាំគ្រប់ពេល រហូតដល់ថ្ងៃមួយ មិត្តភក្តិរបស់នាង Tag រូបរបស់នាងតាមរយៈ Facebook ឲ្យ នៅពេលដែលនាងឃើញរូបខ្លួនឯង នាងមានអារម្មណ៍ខ្មាស់គេជាខ្លាំងដោយនាងនឹកស្មានមិនដល់ថាក្នុងរូបនាងនឹងធាត់អាក្រក់មើលដល់ថ្នាក់នោះ!

ម្តាយកូនបីបញ្ចុះទម្ងន់ជាង 50 គីឡូ! សព្វថ្ងៃទៅជាស្រីស្អាតដែលអ្នកណាៗកក៏ងាកមើលបាក់កដែរ!!!

“នៅពេលឃើញរូបខ្លួនឯងនៅក្នុង Facebook ខ្ញុំមានអារម្មណ៍ខ្មាស់គេជាខ្លាំង ព្រោះខ្ញុំមិនដែលគិតទេថា រូបរបស់ខ្ញុំនឹងអាក្រក់មើលដល់ថ្នាក់នោះ!” Sarah និយាយ បន្ទាប់មកនាងក៏ចាប់ផ្តើមប្តូរទម្លាប់របស់ខ្លួន ដោយផ្តើមពីការហាត់ប្រាណមួយថ្ងៃ 30 នាទី ហើយប្តូរពីការញុាំអាហារជំពូកម្សៅ Carbohydrate ទៅជាបន្លែនិងផ្លែឈើវិញ។

ម្តាយកូនបីបញ្ចុះទម្ងន់ជាង 50 គីឡូ! សព្វថ្ងៃទៅជាស្រីស្អាតដែលអ្នកណាៗកក៏ងាកមើលបាក់កដែរ!!!

ក្រោយពីនាងចាប់ផ្តើមបញ្ចុះទម្ងន់បានជាង 3 ឆ្នាំ នាងក៏បែរមកហាត់ប្រាណបែប Weight Trainning ដើម្បីផ្លាស់ប្តូររូបរាងឲ្យមើលទៅស្អាតជាងមុន។

ម្តាយកូនបីបញ្ចុះទម្ងន់ជាង 50 គីឡូ! សព្វថ្ងៃទៅជាស្រីស្អាតដែលអ្នកណាៗកក៏ងាកមើលបាក់កដែរ!!!

“ ជំហ៊ានដំបូងគឺយើងត្រូវមានភាពមោះមុត និងមានការតាំងចិត្តយ៉ាងពិតប្រាកដក្នុងការធ្វើអ្វីមួយ មិនថាជាការហាត់ប្រាណ ការញាុំអាហារ គឹយើងត្រូវមានទំនួលខុសត្រូវលើខ្លួនឯង” Sarah និយាយបន្ថែម។

ម្តាយកូនបីបញ្ចុះទម្ងន់ជាង 50 គីឡូ! សព្វថ្ងៃទៅជាស្រីស្អាតដែលអ្នកណាៗកក៏ងាកមើលបាក់កដែរ!!!

លើសពីនេះទៅទៀតនាងបានប្រាប់ទៀតថា ការធ្វើការជាអ្នករត់តុពេលល្ងាចគឺជួយឲ្យនាងរហ័សរហួនផងដែរ៕

យ៉ាងណាមិញ នាងព្រមទទួលស្គាល់ថា វាមិនមែនជារឿងងាយសម្រាប់នាងក្នុងការថែរក្សាសុខភាពឲ្យរឹងមាំ និងមើលថែរូបរាងឲ្យស្អាតស្លីម ព្រោះនាងត្រូវមើលថែកូនទាំង 3 នាក់ ដែលមានអាយុ 10 ឆ្នាំ 8 ឆ្នាំ និង 6 ឆ្នាំ យ៉ាងណាមិញនាងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំង ហើយពេលនេះនាងមានអារម្មណ៍ថានាងមានរាងកាយដ៏មាំមួនជាងមុនឆ្ងាយណាស់!

ប្រភព៖ whatsupkhmer

  • ម្តាយកូនបីបញ្ចុះទម្ងន់ជាង 50 គីឡូ! សព្វថ្ងៃទៅជាស្រីស្អាតដែលអ្នកណាៗកក៏ងាកមើលបាក់កដែរ!!!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: