ទម្លាប់​អាក្រក់​១០​យ៉ាង​បំផ្លាញ​ប្រព័ន្ធ​ខួរក្បាល​ដែល​អ្នក​គួរ​ដឹង

ខាងក្រោម​នេះ​គឺ​ជា​ទម្លាប់​១០​យ៉ាង​បំផ្លាញ​ខួរក្បាល​ដែល​អ្នក​ចាំ​បាច់​ត្រូវ​តែ​ដឹង៖
១. ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក
អ្នក​ដែល​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នឹង​ប្រឈម​ទៅ​នឹង​ការ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​វា​នាំ​អោយ​កង្វះ​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​ខួរក្បាល​ដែល​បណ្តាល​អោយ​ខួរក្បាល​អន់ថយ។
២. ការ​ទទួលទាន​ច្រើន​ជ្រុល
វា​ជា​មូលហេតុ​នៃ​ការ​ឡើង​រឹង​នៃ​សរសៃ​ឈាម​អាកទែ​ខួរក្បាល​ដែល​នាំ​អោយ​ធ្លាក់​ចុះ​កំលាំង​នៃ​ការ​គិត។
៣. ការ​ទទួល​ទាន​បារី
វា​ជា​មូលហេតុ​ធ្វើ​អោយ​រួញ​ខួរក្បាល និង នាំ​អោយ​ទៅ​កាន់​ជំងឺ​ភ្លេចភ្លាំង​ឬ​បាត់​បង់​ការ​ចងចាំ​បាន។
៤. ការ​ទទួល​ទាន​ស្ករ​ច្រើន
ការ​ទទួល​ទាន​ស្ករ​ច្រើន​នឹង​បង្អាក់​ដំណើរ​ការ​ស្រូប​យក​សារធាតុ​ប្រូតេអ៊ីន​និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​នាំ​អោយ​កង្វះ​អាហារូបត្ថម្ភ​និង​អាច​បង្អាក់​ដល់​ការ​អភិវឌ្ឍ​នៃ​ខួក្បាល។
៥. កង្វក់​បរិយាកាស
ខួរក្បាល​គឺ​ជា​ផ្នែក​មួយ​ដែល​ស្រូប​យក​អុកស៊ីហ្សែន​ច្រើន​ជាងគេ​ក្នុង​ចំណោម​សរីរាង្គ​ទាំងអស់​នៅ​ក្នុង​រាងកាយ។ ការ​ស្រូប​យក​ខ្យល់​អាកាស​ដែល​កខ្វក់​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ទៅ​កាន់​ខួរក្បាល​នាំ​អោយ​មាន​ការ​ចុះ​ខ្សោយ​ប្រសិទ្ធភាព​នៃ​ខួរក្បាល។
៦. ការ​គេង​មិន​គ្រប់គ្រាន់
ការ​គេង​អនុញ្ញាត​អោយ​ខួរក្បាល​សម្រាក។ ការ​គេង​មិន​គ្រប់គ្រាន់​មាន​រយៈពេល​យូរ​នឹង​បង្កើន​ល្បឿន​នៃ​ការ​ស្លាប់​របស់​កោសិកា​ខួរក្បាល។
៧. ការ​ទទូរ ឬ គ្រប​ក្បាល​នៅ​ពេល​គេង
ការ​គេង​ដែល​មាន​អ្វី​គ្រប​ក្បាល​បង្កើន​ការ​ផ្ដោត​ទៅ​លើ​កាបូន​ឌីអុកស៊ីន និង កាត់​បន្ថយ​ការ​ផ្តោត​ទៅ​លើ​អុកស៊ីហ្សែន​ដែល​ជះឥទ្ធិពល​ដល់​ខួរក្បាល។
៨. ធ្វើ​ការ​ទាំង​ពេល​ឈឺ
ការ​ខំ​ប្រឹង​ធ្វើ​ការ​ខ្លាំង​ ឬ រៀន​នៅ​ពេល​ឈឺ​នឹង​កាត់​បន្ថយ​ប្រសិទ្ធភាព​ខួរក្បាល​ក៏​ដូច​ជា​ការ​បំផ្លាញ​ខួរក្បាល​ផង​ដែរ។
៩. កង្វះ​រំញោច​នៃ​ការ​គិត
ការ​គិត​គឺ​ជា​វិធី​ល្អ​បំផុត​ដើម្បី​បង្វឹក​ខួរក្បាល ប៉ុន្តែ​ប្រសិន​បើ​កង្វះ​រំញោច​នៃ​ការ​គិត​អាច​បង្ក​ឱ្យ​ខួរក្បាល​ផ្អាក​ដំណើរ​ការ។
១០. ការ​មិន​សូវ​និយាយ​ស្តី
ការ​សន្ទនា​តែងតែ​ធ្វើ​អោយ​យើង​ប្រើ​បញ្ញា​និង​ការ​គិត​ដែល​ជា​ហេតុ​លើក​កំពស់​ប្រសិទ្ធភាព​នៃ​ខួរក្បាល៕

 

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ healthdigezt

 


  • ទម្លាប់​អាក្រក់​១០​យ៉ាង​បំផ្លាញ​ប្រព័ន្ធ​ខួរក្បាល​ដែល​អ្នក​គួរ​ដឹង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: