ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

GoPro គឺ​ជា​ប្រភេទ​កាមេរ៉ា​ថត​សកម្មភាព​កីឡា​ដ៏​ពេញ​និយម​មួយ​នៅ​ទូទាំង​ពិភព​លោក។ ថ្វី​ត្បិត​តែ​វា​ត្រូវ​បាន​ផលិត​យ៉ាង​សម្រិត​សម្រាំង​សម្រាប់​ការ​ថត​សកម្មភាព​កីឡា​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ក៏​អាច​ប្រើប្រាស់​វា​ក្នុង​ការ​ថត​ទេសភាព​បាន​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។

មក​ដល់​ពេល​នេះ​ ស៊េរី​​ថ្មី​ចុង​ក្រោយ​គេ​បង្អស់​របស់​ GoPro មាន​ឈ្មោះ​ថា GoPro HERO4 ។ តើ​អ្នក​មាន​ដឹង​អ្វី​ខ្លះ​អំពី​កាមេរ៉ា​ដ៏​តូច​ច្រឡឹង​មួយ​នេះ ?

1លក្ខណៈ​សម្បត្តិ​ទូទៅ

ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

 

GoPro HERO4 មាន​សេនសឺ​ទំហំ 12 មេហ្គាភិចសែល ដែល​អាច​ថត​រូប​បាន​យ៉ាង​ច្បាស់​ក្នុង​ល្បឿន 30 frames ក្នុង​មួយ​វិនាទី។ ជាង​នេះ​ទៅ​ទៀត​​វា​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ ដែល​អាច​ថត​ក្នុង​ទឹក​រហូត​ដល់​ទៅ​ជម្រៅ 40 ម៉ែត្រ។

2ថត​វីដេអូ​ក្នុង​កម្រិត​ 4K

ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

កាមេរ៉ា​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ ​អនុញ្ញាត​ឲ្យ​អ្នក​អាច​ថត​វីដេអូ​បាន​រហូត​ទៅ​ដល់​កម្រិត 4K (4K30, 2.7K60, 1080p120, 720p240) ដែល​ជា​កម្រិត​​គុណ​ភាព​វីដេអូ​ដ៏ខ្ពស់​មួយ។

3ល្បឿន​ចាប់​យក​រូបភាព​​ដ៏​លឿន​

ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

ជាមួយ​នឹង​កាមេរ៉ា​ទំហំ 12 មេហ្គាភិចសែល​នេះ GoPro HERO4 អាច​ចាប់​យក​រូបភាព​បាន​រហូត​ទៅ​ដល់ 30 frames ក្នុង​មួយ​វិនាទី។ អ្នក​អាច​ជ្រើស​រើស​​ថត​រូប​មួយៗ​ក៏​បាន ​ឬ ក៏​ប្រើប្រាស់​មុខងារ Time lapse Mode ដើម្បី​ឲ្យ​កាមេរ៉ា​អាច​ចាប់​យក​រូបភាព​ដោយ​ស្វ័យប្រវត្ត ​ដែល​អាច​កំណត់​ពី 0.5 រហូត​ដល់ 60 វិនាទី។

4​មុខ​ងារ​ថត​នៅ​ពេល​យប់​ដ៏​អស្ចារ្យ​

ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

សម្រាប់​អ្នក​ចូល​ចិត្ត​ថត​ផ្កាយ ពន្លឺ​ភ្លើង​ ឬ សកម្មភាព​ផ្សេង​ៗ អ្នក​នឹង​ចូល​ចិត្ត​នូវ​ GoPro HERO4 នេះ​ជាក់​ជា​មិន​ខាន​។ ព្រោះ​វា​បាន​បំពាក់​នូវ​សេនសឺ​ដែល​អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខ្វះ​ពន្លឺ​យ៉ាង​ណា​ក៏​ដោយ។

5មុខ​ងារ Wifi និង Bluetooth® សម្រាប់​ធ្វើ​ការ​បញ្ជា មើល​ ឬ ចែក​រំលែក ​រំលែក​រូបភាព​

ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

​GoPro HERO4 បាន​បំពាក់​នូវ​ WiFi ក៏​ដូចជា​ Bluetooth® ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ទៅ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​បញ្ជា​កាមេរ៉ា ឬ មើល​រូបភាព​តាម​រយៈ​ទូរសព្ទ​ដៃ ឬ​ធ្វើ​ការ​ចែក​រំលែក​រូបភាព​ដែល​អ្នក​ថត​បាន​។

6មុន​ងារ​ថត វីដេអូ Time Lapse

ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​វីដេអូ​ Time Lapse អ្នក​នឹង​ចូល​ចិត្ត​ GoPro HERO4 ជាក់​ជា​មិន​ខាន។ ដោយ​វា​អាច​ឲ្យ​អាច​ថត​វីដេអូ​ Time Lapse បាន​យ៉ាង​ស្រស់​ស្អាត ជាមួយ​នឹង​ភាព​ងាយ​ស្រួល និង​ថាម​ពល​ថ្ម ដ៏​យូរ​គួរសម។

7ធ្វើ​ការ​កំណត់​ទៅ​កាន់​មុខ​ងារ​ Low Light mode ដោយ​ស្វ័យ​ប្រវត្តិ​

ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4

នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មិន​មាន​ពន្លឺ​គ្រប់​គ្រាន់ GoPro HERO4 និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​មុខ​ងារ​ Low Light mode ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​លោក​អ្នក​ក្នុង​ការ​ថត​នៅ​ពេល​ងងឹត ឬ យប់។

ក្រៅ​ពី​នេះ​ GoPro HERO4 នៅ​មាន​មុខងារ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ចង់​បាន​វា​មក​ប្រើប្រាស់​៕

លោក​អ្នក​អាច​ធ្វើ​ជា​ម្ចាស់​កាមេរ៉ា GoPro HERO4 Black ដ៏​ស្រស់​ស្អាត​ ក្នុង​តម្លៃ​ត្រឹម​តែ 399.99 ដុល្លារ​ប៉ុណ្ណោះ​តាម​រយៈ​

អត្ថបទ ៖ ជលស័យ
ឯកសារយោង ៖ GroPro

  • ស្វែង​យល់​ពី​សមត្ថភាព​​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​​កាមេរ៉ា GoPro HERO4已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: