អាណិត​ណាស់ ! ត្រូវ​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ

រាជធានី​ភ្នំពេញ ៖គួរអោយអាណិតខ្លាំងណាស់ ពេល​ដែល​ឃើញ​បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ក្បាល​បែកធ្លាយ​ខួរ​ចេញ​មក​ក្រៅ​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ពេល​បុរស​ម្នាក់​នេះ​បាន​ជិះ​ម៉ូតូ​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​កុងតឺន័រ​ដួល​ចូល​ក្រោម​រថយន្ត​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​យប់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៦ ជិត​ផ្ទះសំណាក់ សេះ​មាស ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ហឿ​ន សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​កប្បាស ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សណ្តោង​កុងតឺន័រ​ម៉ាក STELING ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2291 ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-2753 ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​បម្រុង​វ៉ា​ខាងឆ្វេង​រថយន្ត​កុងតឺន័រ តែ​វ៉ា​មិន​ផុត បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​ធ្វើ​អោយ​ជន​រង​គ្រោះ​ដួល​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ចេញ​មក​ក្រៅ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​ខូចខាត​តិចតួច រីឯ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បើក​ទៅ​មុខ​ប្រមាណ​៥០​ម៉ែត្រ អ្នកបើកបរ​បាន​បញ្ឈប់រថយន្ត​រួច​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕