ចាក់​នៅ​អាមេរិក​ភ្លាម “Captain America: Civil War” កើន​​​ចំណូល​​ឡើង​កប់

សម្រាប់​សប្ដាហ៍​ដំបូង​​បញ្ចាំង​នៅ​​អាមេរិក​ខាងជើង ​​ខ្សែភាពយន្ត​របស់​វីរបុរស​ “Captain America: Civil War” អាច​រក​ចំណូល​បាន​ដល់​​១៨១,៨​លាន​ដុល្លារ ។

 

ចាក់​នៅ​អាមេរិក​ភ្លាម “Captain America: Civil War” កើន​​​ចំណូល​​ឡើង​កប់

 

ចំណូល​នេះ​បាន​ធ្វើ​ឲ្យ​ភាពយន្ត​របស់​ផលិតកម្ម Marvel Studios ក្លាយ​ជា​ភាពយន្ត​​ទី​៥​នៅ​អាមេរិក​ដែល​រក​​ចំណូល​ច្រើន​ជាង​គេ​​ក្នុង​សប្ដាហ៍​​បញ្ចាំង​ដំបូង ដោយ​ឈរ​ពី​ក្រោម​ភាពយន្ត ” Star Wars: The Force Awakens “(២៤៨​លាន​ដុល្លារ), “Jurassic World “(២០៨​លាន​ដុល្លារ), “Marvel’s The Avengers “(២០៧,៤​លាន​ដុល្លារ)​និង”Avengers: Age of Ultron “(១៩១,៣​លាន​ដុល្លារ)។

 

​កាល​ពី​សប្ដាហ៍​ដំបូង​​នៃ​ការ​បញ្ចាំង​ទូទាំង​ពិភពលោក ដោយ​មិន​ទាន់​បញ្ចាំង​នៅ​អាមេរិក “Captain America: Civil War” រក​បាន​ជាង​២០០​លាន​​បាត់​ទៅ​ហើយ។ ​​គិត​ត្រឹម​សប្ដាហ៍​នេះ​ បើ​សរុប​ប្រាក់​ចំណូល​ដែល​ពី​លើ​ពិភពលោក​ទាំង​អស់​​ខ្សែ​រឿង​ដែល​ប្រើ​ដើមទុន​២៥០​លាន​ដុល្លារ​នេះ​រក​បាន​​៦៧៨,៣៩​លាន​ដុល្លារ៕

 

ចាក់​នៅ​អាមេរិក​ភ្លាម “Captain America: Civil War” កើន​​​ចំណូល​​ឡើង​កប់

 

ខាង​ក្រោម​ជា​ចំណូល​​ដែល​ ​Captain America: Civil War”រក​បាន​​ពី​អន្តរជាតិ​​ក្រៅ​ពី​អាមេរិក៖

 

ចាក់​នៅ​អាមេរិក​ភ្លាម “Captain America: Civil War” កើន​​​ចំណូល​​ឡើង​កប់

 

ចុចអាន៖“Captain America: Civil War”​ រក​បាន​២០០​លាន​បាត់​ មិន​ទាន់​ចាក់​នៅ​អាមេរិក​ផង

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ comingsoon