ឮ​ថា ឱក សុគន្ធ​កញ្ញា ចាប់​អារម្មណ៍​ខុន​ដូ D’Seaview នៅ​ព្រះសីហនុ?

កំពូល​តារា​ចម្រៀង​កម្ពុជា ឱក សុគន្ធ​កញ្ញា ចាប់អារម្មណ៍​ចង់​ទិញ​​ខុនដូ​ស្នាក់​នៅ​របស់ D’Seaview ដែល​ជា​ខុនដូ​តែ​មួយ​គត់​ស្ថិត​នៅ​ក្បែរ​មាត់​សមុទ្រ​នៅ​កម្ពុជា​។

 

ឮ​ថា ឱក សុគន្ធ​កញ្ញា ចាប់​អារម្មណ៍​ខុន​ដូ D’Seaview នៅ​ព្រះសីហនុ?

 

កញ្ញា បាន​ឲ្យ​ដឹង​ថា​៖ “ខ្ញុំ​ពិត​ជា​ចង់​មាន​ផ្ទះ​នៅ​ទីនោះ ជា​ពិសេស​កន្លែង​ដែល​មាន​សួន​ច្បារ​ធំៗ ទេស​ភាព​សមុទ្រ ហាង​ទំនិញ​ល្បីៗ និង​ភោជនីយដ្ឋាន​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ​។ ខ្ញុំ​មិន​ចាំបាច់​ខ្វល់​ពី​រឿង​ចេញ​ទៅ​ខាង​ក្រៅ​ ដើម្បី​ញ៉ាំ​អាហារ ឬ​ទៅ​ដើរ​ផ្សារ​នោះ​ទេ ព្រោះ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ​មាន​នៅ D’Seaview នេះ​ហើយ។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​រដូវ​បុណ្យទាន​ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ណូអែល​ និង​បុណ្យ​ដទៃ​ៗ​ទៀត ខ្ញុំ​នឹង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដើម្បី​សម្រាក​នៅ​កន្លែង​ដែល​ខ្ញុំ​អាច​កម្សាន្ត​បាន”។

 

ម្ចាស់​បទ “គេ​ថា​អូន​ល្ងង់​ណាស់​ដែល​នៅ​ស្មោះ​បង” រូប​នេះ បាន​ថ្លែង​ដូច្នេះ​នៅ​កម្មវិធី​ពិព័រណ៍ CAMHOMES​ ដែល​ចាប់​បើក​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ផ្សារ​ទំនើប​អ៊ីអន​

 

អតិថិជន​ដែល​ចង់​បាន​លំនៅឋាន​ទំនើប​ក្នុង​តម្លៃ​សមរម្យ​ចាប់​ពី ៥០.០០០ ដុល្លារ​ ហើយ​បន្ទប់​មាន​ទំហំ​ចាប់​ពី​ ៤៧ ម៉ែត្រការ៉េ​ឡើង​ទៅ នៅ​ខេត្ត​ព្រះសីហនុ អាច​ទាក់ទង​សាកសួរ​ព័ត៌មាន​នៅ​ពិព័រណ៍​ CAMHOMES ផ្សារ​អ៊ីអន​ផ្ទាល់ ចាប់​ពី​ម៉ោង​៩:០០ ព្រឹក ដល់​ ៩:០០ យប់ ខណៈ​ដែល​ក្រុម​ការងារ​ ផ្នែក​លក់​ នឹង​ឆ្លើយ​តប​រាល់​ចម្ងល់​អំពី​ការ​ជាវ​ខុនដូ និង​ការ​ផ្ដល់​ជូន​ពិសេសៗ​ពី D’Seaview​។​

 

ឮ​ថា ឱក សុគន្ធ​កញ្ញា ចាប់​អារម្មណ៍​ខុន​ដូ D’Seaview នៅ​ព្រះសីហនុ?

 

ខុនដូ D’Seaview គឺ​ជា​គម្រោង​អភិវឌ្ឍន៍​មួយ​គ្មាន​ពីរ ដោយ​ទី​១​ វា​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ដ៏​សកម្ម និង​សម្រាក​លំហែ​កាយ​ដ៏​ពេញ​និយម ខេត្ត​ព្រះសីហនុ​។ ទី​២ D’Seaview នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បែប​ស៊ីវិល័យ ហាង​ទំនិញ ការិយាល័យ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទំនើបៗ​ព័ទ្ធ​ជុំវិញ​ដោយ​សួន​ធម្មជាតិ​ស្រស់​ត្រកាល កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ការ​រស់នៅ​ដ៏​សម្បូរ​បែប​សម្រាប់​ អ្នក​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ខ្លាំង។

 

លោក Mok Jia Jie ប្រធាន​គ្រប់គ្រង​ទូទៅ​របស់ CAMHOMES បាន​ឲ្យ​ដឹង​ថា​៖ “ទស្សនវិស័យ​របស់ CAMHOMES គឺ​ផ្តល់​នូវ​អចលន​ទ្រព្យ​ប្រកប​ដោយ​សុវត្ថិភាព និង​គុណភាព​ស្រប​តាម​ស្តង់ដារ​អន្តរ​ជាតិ​ជាមួយ​តម្លៃ​សមរម្យ​នៅ​កម្ពុជា​។ វា​ជា​គោលដៅ​របស់​យើង​ក្នុង​ការ​ពង្រឹង​ស្តង់ដារ​នៃ​ការ​រស់នៅ​ដោយ​ផ្តល់​នូវ​លំនៅឋាន​ប្រកប​ដោយ​គុណភាព​ខ្ពស់​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស”។

 

CAMHOMES ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រចាំ​ខែ​ឧសភា​នេះ គឺ​យុទ្ធនាការ “ជម្រើស​នៃ​ជីវិត​រស់នៅ និង​ជីវិត​ការងារ​ប្រកប​ដោយ​សុខដុម​ភាព​”។ អតិថិជន​ដែល​បាន​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ​ខុនដូ D’Seaview នឹង​ទទួល​បាន​ខុនដូ​ស្នាក់​នៅ​មួយ​ ដោយ​ឥតគិតថ្លៃ​ដោយ​ស្វ័យប្រវត្តិ​។

 

នៅ​ថ្ងៃ​ទី​១៥-ឧសភា ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិព័រណ៍​នេះ CAMHOMES នឹង​ចាប់​រង្វាន់​សម្រាប់ អតិថិជន​ដែល​បាន​ទទួល “លេខ​អាទិភាព” ដើម្បី​ឈ្នះ​រង្វាន់​ទូរទស្សន៍​ និង​ទូទឹកកក​ Samsung ព្រម​ទាំង​រង្វាន់​ជាច្រើន​ទៀត​។

 

អតិថិជន​ដែល​មិន​អាច​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ​ផ្សារ​អ៊ីអន​នេះ អាច​អញ្ជើញ​ទៅ ទស្សនា និង​សាកសួរ​ព័ត៌មាន​នៅ​អគារ​កាណាឌីយ៉ា ឬ​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្តល់​ព័ត៌មាន​ ទាំង​អស់​ពាក់ព័ន្ធ​នឹង​ខុនដូ D’Seaview និង​ការ​ផ្តល់​ជូន​ពិសេស​ជា​ច្រើន៕

 

ឮ​ថា ឱក សុគន្ធ​កញ្ញា ចាប់​អារម្មណ៍​ខុន​ដូ D’Seaview នៅ​ព្រះសីហនុ?

 

ឮ​ថា ឱក សុគន្ធ​កញ្ញា ចាប់​អារម្មណ៍​ខុន​ដូ D’Seaview នៅ​ព្រះសីហនុ?

 

ឮ​ថា ឱក សុគន្ធ​កញ្ញា ចាប់​អារម្មណ៍​ខុន​ដូ D’Seaview នៅ​ព្រះសីហនុ?

 

ឮ​ថា ឱក សុគន្ធ​កញ្ញា ចាប់​អារម្មណ៍​ខុន​ដូ D’Seaview នៅ​ព្រះសីហនុ?

 

អត្ថបទ៖ ពាណិជ្ជកម្ម​