«បំណុល​លុយ​ម្ចាស់​បេះដូង​» ចេញ​ផ្សាយ​ថ្ងៃ​ស្អែក​នេះ​ហើយ!

កល្យាណី​និង​សុបុត្ត​គឺ​ជា​គូ​ស្នេហ៍​នឹង​គ្នា​តាំង​ពី​ថ្នាក់​វិទ្យាល័យ​។ ពួក​គេ​ក៏​មាន​មិត្តភ័ក្ដិ​បី​នាក់​ទៀត​ដែរ​ ដែល​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ រៀន​ជាមួយ​គ្នា ហើយ​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​ផង។

 

ចំណង​ស្នេហ៍​រវាង​កល្យាណី និង​បុរស​រម​ទម​សុបុត្ត ក៏​កាន់​តែ​ជិត​ដល់​ពេល​ដែល​ពួក​គេ​បាន​រំពឹង​ទុក​ហើយ​ដែរ ប៉ុន្តែ​មួយ​រយៈ​នេះ ​រាជិនី​សម្រស់​ហាក់​បង្កប់​ភាព​មួហ្មង​​ក្នុង​កែវ​ភ្នែក​ដ៏​ស្រទន់ ជាមួយ​នឹង​ទឹក​មុខ​ស្រពាប់ស្រពោន​នៅគ្រា​ខ្លះ​ដែល​បាន​ត្របាក់​យក​ស្នាម​ញញឹម​ដ៏​ស្រស់​សោភា​ពី​វង្ស​ភក្ត្រ​​មូល​ដូច​ដួង​ចន្ទ​នេះ។

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

«បំណុល​លុយ​ម្ចាស់​បេះដូង​» ចេញ​ផ្សាយ​ថ្ងៃ​ស្អែក​នេះ​ហើយ!

 

​មិន​យូរ​ប៉ុន្មាន​ កល្យាណី​ស្រាប់​តែ​រើ​ចេញ​ពី​បន្ទប់​ដែល​នាង​​ជួល​ជាមួយ​នឹង​មិត្តភ័ក្ដិ​ ហើយ​ទៅ​រស់​នៅ​ក្នុង​ខុនដូ​ដែល​មាន​តម្លៃ​ថ្លៃ​ គឺ​វា​លើស​ពី​សមត្ថភាព​របស់​នាង។ ការ​រើ​ចេញ​​របស់​នាង​ធ្វើ​ឱ្យ​មិត្តភ័ក្ដិ​ទាំង​បី ព្រម​ទាំង​សុបុត្ត​ជា​គូ​ស្នេហ៍​​ស្រងាក​ចិត្ត​​ តែ​កល្យាណី​​មិន​បាន​ប្រាប់​ហេតុផល​​អ្វី​ឡើយ​ នាង​នៅ​តែ​ទន្ទេញ​ពាក្យ​ថា​ស្រឡាញ់​សុបុត្ត​ដដែល។

 

តើ​កល្យាណី​មាន​លុយ​ឯ​ណា​ទៅ​រស់​នៅ​ក្នុង​ខុនដូ​ដ៏​ថ្លៃ? តើ​នាង​នៅ​តែ​ស្រឡាញ់​សុបុត្ត​ដូច​ដែល​​អះអាង​មែន​ឬ? កុំ​ភ្លេច! ថ្ងៃ​ស្អែក​នេះ «​បំណុល​លុយ​ម្ចាស់​បេះ​ដូង» ​នឹង​ចូល​ខ្លួន​មក​បក​ស្រាយ​ចម្ងល់​ជូន​ប្រិយមិត្ត។

 

ចុចទីនេះ ដើម្បីចូលអានរឿងផ្សេងៗនៅប្រលោមលោក Sabay!

 

អត្ថបទ៖ ណេង ណេង