កសិករម្នាក់ គិតថារើសបានកូនឆ្កែមួយក្បាល យកមកចិញ្ចឹម ប៉ុន្តែវាបានក្លាយជារឿងមួយ ផ្សេងទៀត ដែលនឹកស្មានមិនដល់

ចិន៖ បុរសម្នាក់បានរកឃើញ សត្វឆ្កែអនាថាមួយក្បាល គួរឲ្យស្រលាញ់ប៉ុន្តែមានរូបរាងស្គមស្គាំង កាលពីប៉ុន្មានសប្តាហ៍មុន។

មន្ត្រីសត្វព្រៃបានប្រាប់ទៅគាត់ថា វាមិនមែនជាសត្វឆ្កៃនោះទេ តែជាប្រភេទសត្វមួយផ្សេងមួយទៀត។ កសិករម្នាក់នោះ មានភាពភ្ញាក់ផ្អើល បន្ទាប់ពីមន្រ្តីសត្វព្រៃបានប្រាប់ថា សត្វដែលគាត់រើសបានតាមផ្លូវនោះ មិនជាសត្វឆ្កែនោះទេ ប៉ុន្តែជាសត្វខ្លាឃ្មុំទៅវិញ។

ដោយគ្មានអ្វីគួរឲ្យកត់សម្គាល់ គាត់បានទទួលយកវាមកចិញ្ចឹម ដូចសត្វឆ្កែចិញ្ចឹមធម្មតានៅក្នុងផ្ទះ។ ប៉ុន្មានសប្តាហ៏កន្លងផុតទៅ គាត់បានកត់សម្គាល់ឃើញថាវា​បានប្រែក្លាយរូបរាងខុសប្រក្រតី ដោយមានដុះចេញនូវក្រញាំ និងគ្មានកន្ទុយ។ គាត់ក៏បានរាយការណ៍ប្រាប់ទៅភ្នាក់ងារមន្ត្រីសត្វព្រៃ ឲ្យមកចុះត្រួតពិនិត្យ ទើបគេកំណត់អត្តសញ្ញាណបានថាជាប្រភេទសត្វខ្លាឃ្មុំអាស៊ី ដែលជាសត្វជិតផុតពូជតែម្តង។

ពួកគេអាចកំនត់អត្តសញ្ញាណសត្វនេះបាន ដោយសារតែវាមានរោមពណ៌សៗនៅលើទ្រូង។ មន្រី្តសត្វព្រៃបានសន្មត់ថាកូនខ្លាឃ្មុំ ដែលកសិកររើសបាន នៅក្នុងខេត្ត​Yunnan ប្រទេសចិន ប្រហែលជាវាវង្វងម្តាយវា ចេញពីព្រៃក្បែរទីតាំងនោះ។

ឥឡូវនេះវាត្រូវបានគេ នាំយកទៅដាក់នៅជំរកមូលដ្ឋានសម្រាប់ចិញ្ចឹមសត្វផងដែរ។កូនខ្លាឃ្មុំនេះ ត្រូវបានរក្សាទុករហូតទាល់តែវាចេះចិញ្ចឹមខ្លូនវា ស្របតាមធម្មជាតិសិន ទើបប្រលែងវាចូលទៅក្នុងព្រៃវិញ៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញថា  ត្រួវគេដាក់ឲ្យរស់នៅជាមួយគ្នា នៅក្នុងសួនសត្វមួយកន្លែង តើលទ្ធផលទៅជាយ៉ាងណានោះ?

សត្វតោអាហ្រ្វិក ឈ្មោះ Leo, សត្វខ្លាឥណ្ឌា ឈ្មោះ Shere Khan និង សត្វខ្លាឃ្មុំខ្មៅអាមេរិក ឈ្មោះ Baloo បច្ចុប្បន្នត្រូវបានគេដាក់ឲ្យរស់នៅ ជាមួយគ្នា បន្ទាប់ពីត្រូវក្រុមជួយសង្គ្រោះ ជួយរំដោះពួកវាពីការឃុំឃាំង នៅបន្ទប់ក្រោមដីមួយកន្លែង ក្នុងក្រុង Atlanta ក្នុងឆ្នាំ២០០១ ដែលកាលនោះពួកវាទើបតែមានអាយុ១ឆ្នាំប៉ុណ្ណោះ។

កាលនោះ Leo ត្រូវបានគេប្រទះឃើញ ជាប់នៅក្នុងទ្រុង​ឯកជន ដោយមានរបួសច្រមុះ។ ចំនែក Shere Khan ស្ថិតក្នុងស្ថានភាពសុខភាពមិនល្អ ដោយមានបរាសិតជាច្រើនក្នុងខ្លួន។ រីឯ Baloo ធ្ងន់ធ្ងរជាងគេ ដែលរាង្គកាយវាត្រូវខ្សែក្រវ៉ាត់រឹបចូលស្បែក បង្កជាដំបៅយ៉ាងធ្ងន់ធ្ងរទៀតផង។ នៅពេលដែល Baloo ត្រូវគេយកចេញទៅព្យាបាលដោយឡែក ឆ្ងាយពី Leo និង Shere Khan ធ្វើឲ្យវាទាំពីរនាក់ មានភាពក្រៀមក្រំជាខ្លាំង។ ប៉ុន្តែក្រោយមក វាក៏ត្រូវបានគេដាក់ឲ្យរស់នៅជុំគ្នា នៅក្នុងសួនសត្វ Noah’s Ark Animal Sanctuary យ៉ាងរីករាយ បើទោះបីជាពួកវាមិនទាន់ត្រូវបានគេដោះលែង ឲ្យរស់នៅមានសេរីភាពក្នុងព្រៃធម្មជាតិនៅឡើយនោះ។

លោក Allison Hedgecoth ជាអ្នកអភិរក្សនៅក្នុងសួនសត្វ Noah បានប្រាប់ឲ្យដឹងថាពួកគេទាំងបីនាក់ តែងតែលួងលោមគ្នាទៅវិញទៅមក ហើយ Shere Khan នៅតែរបុិលរប៉ូចបើទោះបីជាឥឡូវ វាធំហើយក៏ដោយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត