របៀប​ថែរក្សា​ផ្ទៃពោះ​ពី​អំឡុង​ខែ​ទី1 រហូតដល់​ពេល​កើត​

គ្រាន់តែបានដឹង​ពី​ការចាប់ផ្តើមបង្ក​កំណើត​របស់​ទារក​នៅក្នុង​ផ្ទៃ​ភ្លាមអ្នក​ម្តាយ​ក៏​នឹក​គិតដល់​រឿងរ៉ាវ​ជាច្រើន​ដែលត្រូវធ្វើ​ក្នុងអំឡុងពេល9ខែ​ទៅ​មុខ​ទៀត ​ដើម្បី​ឲ្យកូន​ដែល​នឹង​ប្រសូត​មក​មាន​សុខ​ភាពល្អ​បរិបូរ។ខាងក្រោម​នេះ​គឺជា​តារាង To-Do List សម្រាប់​ឲ្យអ្នក​ម្តាយ​គ្រប់រូប​អាចអនុវត្ត​បាន​នៅពេល​មាន​ផ្ទៃពោះពី​ក្នុងអំឡុង​ខែ​ទី1 រហូតដល់​ពេល​កើត ជាពិសេសមាតា​ថ្មោងថ្មី​គ្រប់រូប​កាន់តែ​មាន​ភាព​ងាយស្រួលក្នុងការ​ថែរក្សា​ទារក​នៅក្នុង​ផ្ទៃ​ឲ្យ​ប្រកបទៅដោយ​សុវត្ថិភាព​និង​មានសុខភាព​មាំមួន​ល្អ។

​    ខែ​ទី1
កត់ត្រា​ទុក​ថ្ងៃ​រដូវ​ចុងក្រោយ​របស់​អ្នក,ប្រាប់​ស្វាមី​របស់​អ្នក​អំពី​ដំណឹង​មាន​ផ្ទៃពោះ​នេះ និង​ចាប់ផ្តើម​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បានទៀងទាត់, ចាប់ផ្តើម​ទទួលយក​ថ្នាំ​ជាតិ​ដែក, ប្រាប់​សាច់ញាតិឬ​ក្រុមការងារ​ពី​ការ​មាន​ផ្ទៃពោះ​របស់​អ្នក ដើម្បី​ឲ្យ​ពួកគេ​អាចជួយ​សម្រួល​ការងារធ្ងន់ៗមួយចំនួន, ចាប់ផ្តើម​បង្កើត​សកម្មភាព ដើម្បីសុខភាព​ល្អជា​មួយ​ស្វាមី​របស់​អ្នក​ដូចជា បោះបង់ចោល​ការជក់បារី និងទម្លាប់​មិនល្អ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ កាត់បន្ថយ​ការទទួលទាន​ជាតិ​កាហ្វេ​អី​ុ​ន, ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ឱសថ​ដែល​អាចមានផលប៉ះពាល់​ដល់​សុខភាព​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ, ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍ និង​មាន​ជីវជាតិគ្រប់គ្រាន់, កុំ​ធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​បញ្ចេញកម្លាំង​ខ្លាំងពេក, សិក្សា​ឲ្យ​ច្បាស់​ថា​តើ​អាហារណាខ្លះ ដែល​អ្នក​គួរ​ចៀសវាង។

ខែ​ទី2
ស្វែងរក​ចំណេះដឹង​អំពី​ការមានគភ៌​បន្ថែមទៀត​តាមរយៈ​ការអានឯកសារ​ផ្សេង,ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់,ស្វែងយល់​អំពី​វិធី​កាត់បន្ថយ និង​សម្រប​​ខ្លួន​​ជាមួយនឹង​អាការ​ចាញ់កូន, ផ្អាក​ការប្រើ​ផលិតផល​គីមី ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម, កត់​សំនួរ​ទុកសម្រាប់​សួរ​នៅពេល​ទៅ​ជួប​គ្រូពេទ្យ​លើក​ក្រោយ,ទិញ​អាវទ្រនាប់​ខោ​ទ្រនាប់​ថ្មី ដែលមានសភាព​ទន់ ហើយ​មាន​ទំហំ​ធំជាង​មុន។

​    ខែ​ទី3
ចាប់ផ្តើម​សន្សំ​ប្រាក់​ទុក​សម្រាប់កូនតូច, ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន, ធ្វើ​អនាម័យ ដើម្បី​ការពារ​កុំ​ឲ្យកើត​ជំងឺ​ផ្សេង, ព្យាយាម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការប្រើ​ថ្នាំផ្សេងៗ តែបើ​អ្នក​ចាំបាច់​ត្រូវតែ​ប្រើ​នោះ គួរសាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ពី​ប្រភេទ​ថ្នាំ​ទាំងនោះ​ជាមុនសិន,បន្ថែមសំណើម​ឲ្យ​ស្បែក​ពោះដើម្បី​ការពារ​អាការ​រមាស់ ឬ​ស្ងួត, ចៀសវាង​ការ​ងូតទឹក​ក្តៅ​បែប​សូ​ណាឬ​ស្ទី​ម​ជាដើម។

  ខែ​ទី4
ពិនិត្យមើល​ភេទ​កូន(ប្រុស, ស្រី), ចាប់ផ្តើម​ប្តូរ​ពីទម្លាប់​គេង​ផ្កាប់ ឬ​ត្រង់​មកជា​ការ​គេងផ្អៀង​វិញ, ទទួលទាន​អាហារ​ក្រៅ​ពេល(អាហារសម្រន់)ឲ្យ​បាន​ញឹកញាប់,ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់។

ចំណែកឯខែ​បន្តបន្ទាប់​ទៀត អ្នក​ក៏ត្រូវបន្ថែម​សកម្មភាព​ជាច្រើន​ដូចជា បង្កើតទម្លាប់ដើរលេងៗជា​រៀងរាល់​ព្រឹក ឬ​រាល់​ល្ងាច, ចាប់ផ្តើមធ្វើ​លំ​ហាត់​ប្រាណ​​បែបស្រាលៗ ការដើរ​ទិញ​សម្លៀកបំពាក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ, រក​ឈ្មោះ​ដាក់​ឲ្យ​កូន, ស្វែងរកគ្រូពេទ្យ និង​មន្ទីរពេទ្យ​ដែល​អ្នកនឹង​ត្រូវ​ទៅ​សម្រាលកូន, ដោះ​ចិញ្ចៀនខ្សែដៃ​ឬ នាឡិកា​ទុក ចៀសវាង​ការ​តឹង​ណែន​នៅពេលដែល​អ្នក​ឡើង​ទម្ងន់​⁣ឬ​មាន​អាការ​ហើម, ទិញ​សម្ភារៈប្រើប្រាស់​ទុក​សម្រាប់​ទារក​ពេល​កើត, បោកអ៊ុត​សម្លៀកបំពាក់ ឬ​របស់​ប្រើប្រាស់​សម្រាប់​ទារក​ទុក​ឲ្យ​ហើយ, រៀបចំ​សម្ភារៈដែល​ត្រូវ​យកទៅ​មន្ទីរពេទ្យ​ទុក​មួយ​ឡែក។ល។ សូម​ចងចាំ​ថា​ការ​ទទួលទាន​អាហារ ដែលមាន​ប្រយោជន៍​សម្រាប់រាងកាយ ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​សកម្មភាព​ដែល​អ្នក​ត្រូវ​ធ្វើជារៀងរាល់ថ្ងៃ ចំណែកឯ​ការ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ត្រូវធ្វើឡើងជា​រៀងរាល់ខែ ដើម្បី​តាមដាន​⁣​ការលូតលាស់​របស់​ទា​រកព្រមទាំង​សុខភាព​របស់​អ្នក​ម្តាយ​ផងដែរ ស្វែង​យល់​​ជា​បណ្តើរៗអំពី​វិធី​ថែរក្សាកូនតូច៕

ប្រភព​៖ lareine

អ្នកនឹងចូលចិត្ត

  • របៀប​ថែរក្សា​ផ្ទៃពោះ​ពី​អំឡុង​ខែ​ទី1 រហូតដល់​ពេល​កើត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:សុខភាព
Tags: