ការមើល​ថែទាំ​សុខភាព​សម្រាប់​បុរស​ផុត​វ័យ​បន្ត​ពូជ​

ការត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ (មួយឆ្នាំ​ម្តង) ជាពិសេស​បុរស​ដែល​ផុត​វ័យ​បន្ត​ពូជគួរតែ​បានទទួល​ការត្រួតពិនិត្យ​រកមើល​ជំងឺមហារីក ដូចជាការត្រួត​វាស់​កម្រិត PHA នៅក្នុង​ឈាម ដែលជា​តួរ​លេខ​ភាគរយ​របស់មហារីក​ក្រពេញ​ពងស្វាស។ ពេល​អាយុ40ឆ្នាំអ្នក​គួរតែ​ទៅ​ទទួល​ការឆ្លុះ​មើល​ពោះវៀនធំ​ប្រមាណ5-10ឆ្នាំ​ម្តង​រហូត​មួយជីវិត និង​X RAYមើល​សួត​មួយឆ្នាំ​ម្តង​ជាដើម។

* បើ​មាន​អាការ​ផុត​វ័យ​បន្ត​ពូជ គួរ​ហាត់ប្រាណឱ្យបាន​ជាប់​ជាប្រចាំ ព្រោះ​នឹង​ជួយ​ឱ្យ​រាងកាយបាន​បញ្ចេញ​កម្តៅ​ជាប់​ជានិច្ច ហើយ​ប្រព័ន្ធបើក​បិទ​រន្ធ​រោម​ក៏​ធ្វើការ​បានល្អ​ឡើង។ អ្នក​គួរហ្វឹកហាត់​តាំងសមាធិ ដើម្បី​សម្រួល​ផ្លូវចិត្តត្រៀមខ្លួន​ទប់ទល់​នឹង​ការប្រែប្រួល​របស់​អ័រម៉ូន។

* ចៀសវាង​អាហារ​ដែល​ធ្វើឱ្យ​កើតរោគ ដូចជា សណ្តែកដី​ដែលមាន​ប្រឡាក់​សារធាតុអាល់​ហ្វា​ថក់​ស៊ីន ព្រោះ​អាចជា​មូលហេតុ​របស់ជំងឺមហារីក​ក្រពេញ​ពងស្វាស មិន​ទទួលទានអាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ដូចជា ខសាច់ជ្រូក ជ្រូក​ខ្វៃ និង​មាន់ស្ងោរ ព្រោះ​វា​នឹងធ្វើឱ្យមាន​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់ ដែល​នឹងបង្ក​ឱ្យ​កើតរោគ​បេះដូង និង​រោគ​សរសៃឈាម។

* ទទួលទាន​បន្លែ និង​ផ្លែឈើ​ស្រស់ កាល់ស្យូមវីតាមីន E ដើម្បី​ប្រឆាំង​អនុ​មូល​ឥស្សរៈ និងការពារ​រោគ​ពុក​ឆ្អឹង។

* បរិភោគ​អាហារ​ដែល​បង្កើន​សារធាតុប្រឆាំង​រោគ ដែលមាន​ដូចជា វីតាមីន និងសារធាតុ​រ៉ែ ចំណែក​អ្នក​ដែលមាន​សម្ពាធ​ឈាមខ្ពស់ គួរ​ចៀសវាង​អាហារ​ដែលមាន​រសជាតិ​ប្រៃចំណែក​អ្នក​ដែលមាន​ជំងឺ​ឈឺសន្លាក់​ឆ្អឹង ត្រូវចៀសវាង​អាហារ​ពពួក​គ្រឿងក្នុង​សត្វ ហើយអ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម មិនត្រូវ​បរិភោគស្ករ​ច្រើនពេក​ទេ។

* គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ​ការគេង​សម្រាក​បាន​តិច នឹង​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ ហើយ​ឆាប់​ចាស់។

* កុំឱ្យ​ធាត់​ឱ្យសោះ ព្រោះ​ភាពធាត់​គឺជា​បច្ច័យរបស់​ជំងឺ​ផ្សេង។

* ទទួលយក​ខ្យល់អាកាស​បរិសុទ្ធ ព្រោះបរិស្ថាន​ដែលមាន​ជាតិពុល​នឹងមាន​ភាព​ប្រថុយប្រថាន​ជាមួយ​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និងជំងឺមហារីក។

* ទទួលទាន​អាហារ​ដែល​ងាយ​រំលាយ នៅពេល​អាយុ​កាន់តែច្រើន ។

* ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ​មានការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា ការទទួល​ទឹក​ឱ្យបាន​គ្រប់គ្រាន់​អាច​ការពារ​ជំងឺមហារីក​ប្លោក​នាម​បាន ព្រោះ​ទឹកនឹង​ជួយបញ្ចេញ​របស់​មិនល្អ​ចេញពី​រាងកាយ។

* គួរ​បានទទួល​កាល់ស្យូម និង​វីតាមីន Dឱ្យបាន​គ្រប់គ្រាន់ ព្រោះ​ក្នុង​វ័យ​ផុត​ការបន្ត​ពូជឆ្អឹង​នឹង​កាន់តែ​ស្តើង ទើប​មិនត្រូវ​ទទួលទានកាហ្វេ​ច្រើន​ឡើយ ព្រោះ​ការទទួល​ទាន​កាហ្វេមួយ​ពែង​នឹង​ធ្វើឱ្យ​បាត់បង់​កាល់ស្យូម20មី​ល្លីលិ​ត្រ  និង​គួរ​បានទទួល​ពន្លឺ​ថ្ងៃស្រទន់ៗនៅពេលព្រឹក​ព្រលឹម​ផង៕

ប្រភព៖ lareine

អ្នកនឹងចូលចិត្ត

  • ការមើល​ថែទាំ​សុខភាព​សម្រាប់​បុរស​ផុត​វ័យ​បន្ត​ពូជ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:សុខភាព
Tags: