GoPro ពន្យារពេល​ចេញ​កាមេរ៉ា​ Drone ដំបូង​ ​ព្រោះ​ចំណូល​ធ្លាក់​ចុះ​ខ្លាំង

ក្រុមហ៊ុន​កាមេរ៉ា​ GoPro បាន​ប្រកាស​ពី​ការ​ពន្យារ​ពេល​ចេញ​​កាមេរ៉ា​ Drone ​ដំបូង​របស់​ខ្លួន​ ដោយ​សារ​​សេដ្ឋកិច្ច​​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នៅ​​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​នេះ។

 

GoPro ពន្យារពេល​ចេញ​កាមេរ៉ា​ Drone ដំបូង​ ​ព្រោះ​ចំណូល​ធ្លាក់​ចុះ​ខ្លាំង

 

ដោយ​សារ​មាន​ការ​ប្រកួត​ប្រជែង​​លើ​ទីផ្សារ​ខ្លាំង​ បាន​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់​ GoPro រួម​ទាំង​ប្រាក់​ចំណូល​មាន​ការ​ធ្លាក់​ចុះ​ ហើយ​ដើម​ឆ្នាំ​នេះ​ផ្ទាល់​​ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​​ខ្លួន​ថែម​ទៀត​ផង។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​​ការ​បង្ហាញ​វត្តមាន​របស់​កាមេរ៉ា​ Drone ម៉ូដែល​ Karma ត្រូវ​ពន្យារពេល​ រហូត​ដល់​អំឡុង​ចុង​ឆ្នាំ​ ២០១៦ ឯ​ណោះ។​​​
​​​​​
តាម​របាយការណ៍​ហិរញ្ញវត្ថុ​​របស់​ក្រុមហ៊ុន​ GoPro បាន​បង្ហាញ​ថា​ត្រីមាស​ដំបូង​នេះ​ចំណូល​សរុប​ដែល​រក​បាន​មាន​ត្រឹម​ ១៨៣​លាន​ដុល្លារ​ ថយ​ចុះ​ ៤៩,៥% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​​ដោយ​រក​បាន​ ៣៦៣​លាន​ដុល្លារ៕​​​

 

ចុច​អាន៖ ទស្សនា​វីដេអូ​​ថត​ពី​អាកាស​ ដែល​ប្រើ​កាមេរ៉ា​ GoPro

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ Gizmodo

​​​​​​​