ICT Award 2016 ជំរុញ​ការ​បង្កើត​គំនិត​ថ្មី ឱកាស​ទាក់​ភ្នែក​អ្ន​ក​វិនិយោគ​

កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន មាន​ការ​​ធ្វើ​បទ​បង្ហាញ​មួយ​ពី​កម្មវិធី ICT Award 2016 ដោយ​មាន​ការ​ចូលរួម​ពី​សិស្ស​និស្សិត​មួយ​ចំនួន ដើម្បី​ស្វែង​យល់​បន្ថែម​ពី​កម្មវិធី​ប្រកួតប្រជែង​មួយ​នេះ ។

 

លោក ស៊ុន រ៉ាពីដ ជា​អ្នក​រៀបចំ​កម្មវិធី ICT Award 2016 បាន​ហៅ​កម្មវិធី​ប្រកួតប្រជែង ICT Award ជា​ការ​ជំរុញ​នវានុវត្តន៍ ក៏​ដូចជា​លើក​ទឹកចិត្ត​ដល់​ការ​បង្កើត​គំនិត​ថ្មី​​លើ​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក​បាន​លើក​ឡើង​ពី​ឱកាស​​ សម្រាប់​ស្នាដៃ​​​​ដែល​យក​មក​ចូលរួម​ប្រកួតប្រជែង​នេះ​​​​ដែល​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​ពី​ដៃគូ​​នានា ​ដែល​​ពួកគេ​អាច​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍​ ​និង​​​​លទ្ធភាព​​​​ឈាន​ទៅ​សហការ​​បោះទុន​​​វិនិយោគ​ដើម្បី​យក​ទៅ​អភិវឌ្ឍ​បន្ថែម។

 

 

ចុច​ទី​នេះ ដើម្បី​ស្វែង​យល់​ព័ត៌មាន​លម្អិត​ការ​ប្រកួតប្រជែង ICT Award 2016៕

 

ICT Award 2016 ជំរុញ​ការ​បង្កើត​គំនិត​ថ្មី ឱកាស​ទាក់​ភ្នែក​អ្ន​ក​វិនិយោគ​

 

អត្ថបទ​និង​វិដេអូ៖ ប៊ុណ្ណារ៉ា