អិលអូអិល​ស៊ី ​ប្រគល់​ខិត្តប័ណ្ណ​៥​ម៉ឺន​ច្បាប់​ស្តីពី​សារ​អប់រំ​ពី​គ្រឿងញៀន​ដល់​អគ្គលេខាធិការដ្ឋាន​គ្រឿងញៀន

អិលអូអិល​ស៊ី ​ប្រគល់​ខិត្តប័ណ្ណ​៥​ម៉ឺន​ច្បាប់​ស្តីពី​សារ​អប់រំ​ពី​គ្រឿងញៀន​ដល់​អគ្គលេខាធិការដ្ឋាន​គ្រឿងញៀន

ភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី ​បាន​ប្រគល់​ខិត្តប័ណ្ណ​ចំនួន​៥​ម៉ឺន​ច្បាប់​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿងញៀន​ដល់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

ពិធី​ប្រគល់​ខិត្តប័ណ្ណ​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្នាក់ការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ដោយមាន​ការចូលរួម​ដោយ​លោក​សុខ ​វឿន ​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​អិ​ល​អូ​អិ​ល​ស៊ី ​និង​លោក​ឧត្ដមសេនីយ៍ទោ​​ថោង​ សុគន្ធា​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​អប់រំ ​និង​ស្ដារ​នីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន៕