មាស ចាន់ណា​ និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ Global FC ​របស់​ហ្វីលីពីន?

ក្លឹប​តំណាង​ឱ្យ​កម្ពុជា ណាហ្គាវើល ​នឹង​ត្រូវ​ទៅ​ប្រកួត​ពាន​រង្វាន់ RHB Singapore Cup 2016 ​ជាមួយ​ក្រុម Global FC ​របស់​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ នៅ​ប្រទេស​សិង្ហបុរី។

 

មាស ចាន់ណា​ និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ Global FC ​របស់​ហ្វីលីពីន?

 លោក មាស ចាន់ណា

 

តាម​គម្រោង ​ក្រុម​ណាហ្គាវើល​នឹង​ត្រូវ​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា ​ខាង​មុខ​នេះ ​ដើម្បី​ទៅ​ដល់​សិង្ហបុរី​ត្រៀម​ខ្លួន ​រយៈ​ពេល​២​ថ្ងៃ​មុន​ប្រកួត។ ​មុន​ចាកចេញ​ទៅ​នេះ​ដែរ លោក មាស ចាន់ណា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ក្រុម​របស់​លោក​នឹង​ធ្វើ​ការ​ហ្វឹកហាត់​ឱ្យ​ខ្លាំង ដើម្បី​ជ្រើសរើស​យក​១៨​នាក់ ដោយ​ក្នុង​នោះ​មាន​បរទេស​តែ​៣​នាក់​ប៉ុណ្ណោះ។ ក្រុម Global FC ​របស់​ហ្វីលីពីន​ជា​ក្រុម​មាន​បរទេស​ដែល​ចូល​សញ្ជាតិ​ច្រើន ប៉ុន្តែ​បើ​តាម​លោក​មើល​ការ​ប្រកួត​កន្លង​មក ពួកគេ​មិន​លើស​ក្រុម​នៅ​កម្ពុជា​ប៉ុន្មាន​នោះ​ទេ។

 

មាស ចាន់ណា​ និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ Global FC ​របស់​ហ្វីលីពីន?

 តារាង​ការ​ប្រកួត

 

ចង់​ដឹង​ថា​លោក មាស ចាន់ណា ​និយាយ​អ្វី​ទៀត​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

ណាហ្គាវើល​ជា​ក្រុម​របស់​កម្ពុជា​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​​ទៅ​ប្រកួត​ពាន​រង្វាន់ RHB Singapore Cup 2016 ​នៅ​ឆ្នាំ​នេះ។ ​ឆ្នាំ​​មុន​ៗ ​ធ្លាប់​​មាន​ក្រុម​ដូចជា​ស្វាយ​រៀង បឹងកេត ​និង​ភ្នំពេញ​ក្រោន​ជា​ដើម​ដែល​ធ្លាប់​ទៅ​ប្រកួត ប៉ុន្តែ​មិន​ដែល​ឆ្លង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ។ ចាំ​មើល​ឆ្នាំ​នេះ​វិញ ថា ​តើ​ណាហ្គា អាច​​ធ្វើ​បាន​សម្រេច​ឬ​ទេ​ក្នុង​ការ​ប្រជែង​យក​ពាន​​អន្តរជាតិ​មួយ​នេះ?

 

អត្ថបទ៖ មុន្នី រម្យ