លទ្ធផល​១២​គូ​ ពាន​ Khmer Real Estate សប្ដាហ៍​ទី​៦

ការ​ប្រកួត​ពាន​រង្វាន់​ Khmer Real Estate ប្រចាំ​ឆ្នាំ​២០១៦ ​សប្ដាហ៍​ទី​៦ បាន​បញ្ចប់​ទៅ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​ ខណៈ​ដែល​ពូល​ទាំង​២ មាន​លទ្ធផល​ប្រែ​ប្រួល​ខ្លះ​ៗ។

 

ពូល​ A កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​​ ក្រុម Good Hill បាន​យក​ឈ្នះ​ក្រុម​​ RFL ដោយ​លទ្ធផល​ប្រផុតប្រផើយ​ ១-០ ស្រប​ពេល​ដែល​ក្រុម​ ពួក​ម៉ាក់ United ទទួល​បាន​៣ពិន្ទុ​ពេញ ក្រោយ​យក​ឈ្នះ​ក្រុម Media ដោយ​លទ្ធផល ៣-០ ។

 

 លទ្ធផល​១២​គូ​ ពាន​ Khmer Real Estate សប្ដាហ៍​ទី​៦ក្រុម Khmer United

 

​ក្នុង​ពូល​​ A ​ដដែល​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​ ក្រុម V.Train និង​ក្រុម White Bird ចែក​គ្នា​ម្នាក់១​ពិន្ទុ​ ក្រោយ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ៣-៣ ខណៈ​ក្រុម​និស្ស័យ​ លត់​ក្រុមHHK យ៉ាង​ទក់​សាច់​ដោយ​លទ្ធផល​ ៨-១ ។ ចំណែក​ក្រុមBlue Dragon បាន​ទទួល​ជ័យ​ជម្នះ​ ដោយ​យក​ឈ្នះ​​ក្រុមDG ក្នុង​​លទ្ធផល​ ៣-០ ស្រប​ពេល​ដែល​ក្រុម Khmer United បាន​យក​ឈ្នះ​ក្រុម Y FC ដោយ​លទ្ធផល ២-០ ។

 

សម្រាប់​ពូល​ B វិញ​ ​ការ​ប្រកួត​ក្នុង​ថ្ងៃ​សៅរ៍ ក្រុម​បាសាក់​អាច​រក​បាន​៣​ពិន្ទុ​មក​វិញ ដោយ​លត់​ក្រុមFord យ៉ាង​ទក់​សាច់​ ក្នុង​លទ្ធផល​ ៩-០ ខណៈ​ក្រុម​សា្ថបនា បាន​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​លត់​ក្រុមBlack Eagle ក្នុង​លទ្ធផល ៥-១ ។

 

៤​គូ​ទៀត​នៅ​ពូល B ​ដែល​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ក្រុម​រុក្ខាកីឡា នៅ​តែ​បន្ត​ជ័យជម្នះ​​របស់​ខ្លួន ដោយ​យក​ឈ្នះ​ក្រុម​អាកាសចរណ៍​ស៊ីវិល ក្នុង​លទ្ធផល ៤-១ ឯ​ក្រុម Anvaya បាន​ត្រឹម​ស្មើ​គ្នា​ជាមួយ​ក្រុម V.K United ដោយ​លទ្ធផល ៣-៣ ។ ​ក្រុម​កូន​ខែ្មរ​ ​បន្ត​រក​បាន​៣ពិន្ទុក្រោយ​ឈ្នះ​ក្រុម​ពៃ្រ​សាលា​ ដោយ​លទ្ធផល ៣-១ និង​ក្រុមEDC យក​ឈ្នះ​ក្រុម CMU ដោយ​លទ្ធផល​បច្ចេកទេស ៣-០ ។

 

លទ្ធ​ផល​​សប្ដាហ៍​ទី៦

ពូល A
ថ្ងៃ​សៅរ៍ ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦
RFL ០-១ Good Hill
Media ០-៣ ពួកម៉ាក់ United

ថៃ្ង​អាទិត្យ​ ទី៨ ខែ​ឧសភា ឆ្នាំ២០១៦
V.Train ៣-៣ White Bird
HHK ១-៨ និស្ស័យ
DG ០-៣ Blue Dragon
Khmer United ២-០​ Y FC

 

ពូល B
ថ្ងៃ​សៅរ៍ ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦
Ford ០-៩ បាសាក់
ស្ថាបនា ៥-១ Black Eagle

ថៃ្ង​អាទិត្យ​ ទី៨ ខែ​ឧសភា ឆ្នាំ២០១៦
រុក្ខាកីឡា ៤-១ អាកាសចរណ៍ស៊ីវិល
Anvaya ៣-៣ V.K United
កូនខ្មែរ ៣-១ ព្រៃសាលា
EDC ៣-០ CMU

 

អត្ថបទ៖ មួន សុគន្ធតារា