កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៦

ភ្នំពេញ​:
មុខរបរ​ខ្ញុំ ឬ My Place ដែលជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN បាន​បាត់បង់​បេក្ខជន​ទី​៦ កាលពី​ថ្ងៃ​សុក្រ​ទី​០៦ ខែឧសភា​ក្រោយពី​ត្រូវ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មការ​លោក ទេព រិន្ទ​ដា​រ៉ូ បោះឆ្នោត​ទម្លាក់​។​

​បេ​ក្ខ​នារី គីម លី​ដេ ចាក​ចេញពី​កម្មវិធី​បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ដោយ​បេក្ខជន​រួម​ក្រុម​។

​បេ​ក្ខ​នារី គីម លី​ដេ អាយុ​២១​ឆ្នាំ ត្រូវបាន​សម​ជិ​ក​ក្នុង​ក្រុម នៃ​កម្មវិធី​មុខរបរ​ខ្ញុំ សម្រេច​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី ដោយ​ចាត់ទុកថា បេ​ក្ខ​នារី មកពី​មកពី​រាជធានី​ភ្នំពេញ​រូបនេះ មិនចេះ​ប្រើប្រាស់​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធិភាព និង​មិនបាន​ជួយ​អ្វី ដល់​ការធ្វើ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ក្រុម ។​

​ជាមួយនឹង​ការសម្រេច​ទម្លាក់​ចេញពី​ក្រុម បេ​ក្ខ​នារី គីម លី​ដេ បានទទួល​ស្គាល់​ដែរ​ថា “ ខ្ញុំ​ទទួលយក​ការសម្រេចចិត្ត​របស់​ពួកគាត់ ខ្ញុំ​ដឹង​ខ្លួនឯង​ពេលខ្លះ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការងារ កត្តា​នេះ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បាត់បង់​ឱកាស​បន្តទៅ​វគ្គ​បន្ទាប់​ទៀត​។ “

​គីម លី​ដេ គឺជា​បេក្ខជន​ទី​៥ ដែល​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​។
​មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ នៃ​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN ជា​កន្លែង​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោលគឺ​ភោជនីយដ្ឋាន​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

​កាលពី​២​សប្ដាហ៍​មុន​បេក្ខជន​បាន​ប្រឈម​នឹង​ការប្រកួតប្រជែង​ជាច្រើន​។ ពួកគេ​បានធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​ភោជនីយដ្ឋាន​។ ពួកគេ​ក៏បាន​ប្រកួតប្រជែង​គ្នា​ផងដែរ​ដើម្បី​ទទួលបាន​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។

​ពេលនេះ​បេក្ខជន​ស្ទើរតែ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដំណើរការ​ភោជនីយដ្ឋាន​របស់​ពួកគេ​ហើយ​។

​នៅ​សប្តាហ៍​ក្រោយ បេក្ខជន​ម្នាក់​នឹងត្រូវ​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ទៀត​។ ខណៈ​បេក្ខជន​កាន់តែច្រើន​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី បេក្ខជន​ដែល​នៅសល់​នឹង​គ្រប់​គ្រង់​ហាង​ដោយ​ខ្លួនឯង​ដោយ​ជួល​បុគ្គលិក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម​៕

​សូម​តាមដាន​បន្ថែម​កម្មវិធី មុខរបរ​ខ្ញុំ តាមរយៈ​គណនី​ហ្វេ​ស​បុក https://www.facebook.com/PNNMyPlace/

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈានដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៦