ទីបំផុត Linda chung ប្រកាស​មាន​ផ្ទៃពោះ​

តារា​សម្ដែង​ស្រី​ហុងកុង​ Linda chung បាន​ប្រកាស​មាន​ទម្ងន់​កាល​ពី​ម្សិលមិញ​ចំ​ថ្ងៃ​​ទិវា​មាតា​ពិភពលោក​ ក្រោយ​រៀបការ​​យ៉ាង​ធម្មតា​ជា​មួយ​លោក Jeremy Leung កាល​ពី​​ ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦​ នៅ​ទីក្រុង​ Vancouver ​ប្រទេស​កាណាដា ។

 

ទីបំផុត Linda chung ប្រកាស​មាន​ផ្ទៃពោះ​

 

នៅ​បណ្ដាញ​សង្គម Weibo តារា​ស្រី​របស់​ទូរទស្សន៍​ TVB បាន​​ប្រាប់​ថា​ខ្លួន​កំពុង​មាន​ផ្ទៃពោះ​ ដោយ​បង្ហោះ​រូប​មួយ​សន្លឹក​​និង​និយាយ​ថា​៖”រីករាយ​ទិវា​មាតា​ពិភពលោក​ ។ ខ្ញុំ​នឹង​​ឈាន​ចូល​ដំណាក់​កាល​ថ្មី​មួយ​ទៀត​នៃ​ជីវិត​របស់​ខ្ញុំ ក្នុង​ការ​ក្លាយ​ជា​ម្ដាយ​របស់​គេ។ ខ្ញុំ​នឹង​ប្រឹង​សម្លឹង​​ទៅ​មុខ​ដើម្បី​កូន ហើយ​វា​ពិត​ជា​រំភើប​ខ្លាំង​ណាស់ ដែល​បេះដូង​២​​នៅ​ក្នុង​ខ្លួន​តែមួយ”។

 

​លើ​​រូប​ដែល​បង្ហោះ​នោះ​តារា​ស្រី​វ័យ​៣២​ឆ្នាំ​​បាន​ធ្វើ​ដៃ​ជា​រង្វង់​បេះដូង​ដាក់​លើ​ពោះ បញ្ជាក់​ថា​នាង​កំពុង​មាន​ទម្ងន់​។ យ៉ាងណាក្ដី Lindaមិន​បាន​ប្រាប់​ពី​ថ្ងៃ​​ខែដែល​កូន​កើត​ឡើយ។ ​កាល​ពី​ខែ​ កុម្ភៈ សារព័ត៌មាន​មួយ​ចំនួន​​បាន​ចុះ​ថា​ Linda​រៀបការ​ទាំង​មាន​ផ្ទៃពោះ​៥​ខែ​ជាមួយ​លោក Jeremy ដែល​ជា​ក្មួយប្រុស​លោកNorman Leung ជា​​អតីត​នាយក​ប្រតិបត្តិ​ទូរទស្សន៍ TVB​ ហើយ​​នាង​ក៏​មិន​បាន​បដិសេធ​អ្វី​ដែល​គ្រាន់​តែចង់​រក​ពេលវេលា​ល្អ​ណា​មួយ​នឹង​ប្រកាស​​ជា​ផ្លូវការ៕​​​

 

ទីបំផុត Linda chung ប្រកាស​មាន​ផ្ទៃពោះ​

 

ទីបំផុត Linda chung ប្រកាស​មាន​ផ្ទៃពោះ​

 

ចុចអាន៖តារា​សម្ដែង​ស្រី​ហុងកុង​ Linda chung បាន​ប្រកាស​មាន​ទម្ងន់​កាល​ពី​ម្សិលមិញ​ចំ​ថ្ងៃ​​ទិវា​មាតា​ពិភពលោក​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asianpopnews