Justin Bieber ចាក់​សាក់​លើ​ផ្ទៃ​មុខ​​លើក​ដំបូង​ ព្រោះ​ហេតុផល​ពិសេស​មួយ

តារា​ចម្រៀង​សញ្ជាតិ​កាណាដា​ Justin Bieber បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួនភ្ញាក់​ផ្អើល​ បន្ទាប់​ពី​បង្ហោះ​រូបភាព​មួយ​សន្លឹក​​លើ​គណនី​សង្គម​ Instagram របស់​ខ្លួន។

 

Resting up for the show in Philly it’s gonna be a good one mark my words

A photo posted by Justin Bieber (@justinbieber) on

 

រូបភាព​ Selfie ថ្មី​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ត្រង់​ថា​ នៅ​លើ​ផ្ទៃ​មុខ​​កៀន​ភ្នែក​របស់​ម្ចាស់​បទ​ “Baby” ​មាន​បន្ថែម​ស្នាម​សាក់​តូច​មួយ​ ដែល​ជា​ស្នាម​សាក់​ដំបូង​​លើ​មុខ។ បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ចាក់​សាក់​ឈ្មោះ​ Jonathan បាន​​ឲ្យ​ដឹង​ថា​ គាត់​ពិត​ជា​បាន​ចាក់​​ស្នាម​សាក់​​តូច​មួយ​នៅ​ក្បែរ​ភ្នែក​របស់​ Justin។      

 

  F A I T H #hillsongnyc #justinbieber #jonboytattoo   A photo posted by c/s Jon Boy p/v (@jonboytattoo) on

 

អ្នក​ចាក់​សាក់​ខាង​លើ​បាន​បន្ថែម​ថា​ ​ស្នាម​សាក់​របស់​​តារា​ចម្រៀង​វ័យ​ ២២​ឆ្នាំ​រូប​នេះ​​ គឺ​តំណាង​​នូវ​ជំនឿ​លើ​ព្រះ​យេស៊ូ​ និង​តំណាង​ឲ្យ​​ដំណើរ​ស្វែង​រក​គោល​បំណង​របស់​ព្រះ៕

​​​​​​​​​​​​​

ចុច​អាន៖ រូប​ Justin ថើប​​ Selena​ ក្លាយ​ជា​រូប​មាន​ចំនួន​ Like ច្រើន​ជាង​គេ​លើ​ Instagram

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ EOnline

​​​​​​​