កក្រើក​ឆាក Britain’s Got Talent ព្រោះ​ក្បាច់​រាំ​ក្រុម​ទាហាន Star Wars

ក្រុម​រាំ​ Boogie Storm បាន​បង្ក​ភាព​រំភើប​និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​លើ​ឆាក​កម្មវិធី Britain’s Got Talent កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដោយ​បាន​បញ្ចេញ​ក្បាច់​រាំ​តាម​បទ​ចម្រៀង​ល្បី​ក្នុង​ឈុត Stormtroopers ដែល​ជា​ក្រុម​ទាហាន​ក្នុង​រឿង “Star Wars”។

 

កក្រើក​ឆាក Britain’s Got Talent ព្រោះ​ក្បាច់​រាំ​ក្រុម​ទាហាន Star Wars

 

ក្នុង​វគ្គ Audition សប្ដាហ៍​ទី​៥ នៃ​កម្មវិធី Britain’s Got Talent 2016 នេះ ក្រុម “Boogie Storm” បាន​ទាក់​ចិត្ត​គណៈកម្មការ​ក៏​ដូច​ជា​ទស្សនិកជន​ក្នុង​កម្មវិធី​ទាំង​មូល​តាម​រយៈ​ការ​បង្ហាញ​ក្បាច់​រាំ​តាម​បទ​ចម្រៀង​ល្បី​ៗ​ដូច​ជា​បទ “Gangnam Style” របស់ PSY, បទ “Single Ladies” របស់ Beyonce និង “Watch Me” របស់ Silento ជា​ដើម។

 

ជា​លទ្ធផល​ពួក​គេ​បាន​ទទួល​កណ្ដឹង​មាស​ឆ្លង​ទៅ​វគ្គ​ Live Show ដោយ​ស្វ័យប្រវត្តិ​ពី​កំពូល​គណៈកម្មការ Simon Cowell រួម​ជាមួយ​ពាក្យ​សរសើរ​មិន​ដាច់​ពី​មាត់។ ទស្សនា​ការ​សម្ដែង​របស់​ពួក​គេ​តែ​ម្ដង៖

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost