ហេតុអ្វី ​ចាស់ៗ​ហាម​មិនឲ្យ​កាត់​ក្រចក​នៅ​ពេល​យប់?

នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ តែង​តែ​មាន​រឿង​ចម្លែកៗ ឬ​តំណម​ផ្សេងៗ​គ្នា​ដោយ​ហេតុ​ថា​មាន​ជំនឿ​បែប​នេះ ឬ​បែប​នោះ។ តើ​អ្នក​ធ្លាប់​បាន​គិត​ថា​រឿង​ទាំង​អស់​នោះ​ពិត​ដែរ​ឬ​ទេ? ដូច​ជា​ពេល​នេះ​អញ្ចឹង មង្គលការ សូម​លើក​យក​នូវ​ជំនឿ​មួយ​ប្រភេទ ដែល​និយាយ​អំពី​ការ​កាត់​ក្រចក​នៅ​ពេល​យប់។តាំង​ពី​កុមារ​ភាព​មក​ខ្ញុំ​តែង​តែ​ឮ​ម្ដាយ​របស់​ខ្ញុំ​ហាម​ថា «កុំ​កាត់​ក្រចក​នៅ​ពេល​យប់!» ។ ខ្ញុំ​មិន​ដឹង​ហេតុ​ផល​ថា​យ៉ាង​ណា​នោះ​ឡើយ ហើយ​ក៏​ពុំ​បាន​គិត​អ្វី​ច្រើន​ដែរ​ដោយ​គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ធ្វើ​តាម​ អ្វី​ដែល​គាត់​ប្រាប់​ប៉ុណ្ណោះ។ លុះ​ក្រោយ​មក​ខ្ញុំ​ភ្លេច​ខ្លួន​ក៏​ធ្វើ​រឿង​នេះ​ម្ដង​ទៀត ហើយ​គាត់​ក៏​បាន​ស្ដី​បន្ទោស​ដល់​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​ដែរ។ ពេល​នោះ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចង់​ចេះ​ចង់​ដឹង​នូវ​ហេតុ​ផល​ដែល​ថា​មិន​ឱ្យ​ កាត់​ក្រចក​នៅ​ពេល​យប់​នេះ​តែ​ម្ដង។

ម្ដាយ​ខ្ញុំ​ដំណាល​ថា៖

កាល​គ្រាខាងដើម​យូរ​លង់​ណាស់​មក​ហើយ មាន​គ្រួសារ​មួយ​ប្រកប​របរ​បរបាញ់​សត្វ​ដើម្បី​ចិញ្ចឹម​គ្រួសារ។ ជា​ធម្មតា​ខាង​បុរស​ជា​ប្ដី​តែង​តែ​ចេញ​ពី​ផ្ទះ​ជា​មួយ​នឹង​អ្នក​ជិត​ខាង បួន ទៅ ប្រាំ​នាក់ សំដៅ​ទៅ​ព្រៃ​ដែល​ឆ្ងាយ​ពី​ផ្ទះ​បន្តិច​ដែរ និង​រយៈពេល ៣ ឬ បួន​ថ្ងៃ​ទើប​ប្ដី​របស់​គាត់​ត្រឡប់​មក​វិញ។ ថ្ងៃ​មួយ​មុន​បុរស​ជា​ប្ដី​ចេញ​ទៅ​បាន​ផ្ដែរផ្ដាំ​ប្រពន្ធ​ថា «នាង! ចូរ​កុំ​កាត់​ក្រចក​នៅ​ពេល​យប់​ឲ្យ​សោះ» ហើយ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ដូច​សព្វ​ដង។
នៅ​យប់​ដែល​បុរស​ជា​ប្ដី​ចេញ​ទៅ​នោះ ស្រាប់​តែ​នារី​ជា​ប្រពន្ធ​កំពុង​យោល​អង្រឹង​លួង​កូន​ឱ្យ​គេង​នៅ​ពេល​យប់​ក៏ ​ស្រាប់​តែ​បុក​ម្រាម​ដៃ​ជា​មួយ​នឹង​អង្រឹង​ឫស្សី​របស់​កូន ហើយ​រហែក​ក្រចក​បន្តិច។ នារី​ជា​ប្រពន្ធ​នៅ​មិន​សុខ​មិន​សាប់​នឹង​ក្រចក​រហែក ដែល​បណ្ដាល​ឱ្យ​ទាក់​នេះ​ទាក់​នោះ ដូចជា​ទាក់​នឹង​មុង ឬ​ទាក់​នឹង​ភួយ​នោះ ក៏​ដើរ​សំដៅ​ទៅ​យក​កន្ត្រៃ​ច្រឹប​កាត់​នូវ​ក្រចក​ដែល​រហែក​នោះ​ទាំង​យប់ ដោយ​ពុំ​ចាប់​អារម្មណ៍​នូវ​បណ្ដាំ​របស់​ប្ដី​ឡើយ។

លុះ​ដល់​ព្រឹក​ឡើង​ក៏​ស្រាប់​តែ​អ្នក​ជិត​ខាង​បាន​សែង​សាកសព្វ​បុរស​ជា​ប្ដី ​មក​ដល់​នៅ​នឹង​មុខ​ផ្ទះ។ នារី​ជា​ប្រពន្ធ​រន្ធត់​ជា​ខ្លាំង ព្រម​ទាំង​យំ​សោក​បោក​ខ្លួន​ស្ដាយ​ស្រណោះ​រូប​ប្ដី ហើយ​ក៏​បាន​សួរ​នូវ​ដំណើរ​ដើម​ទង​នៃ​ការ​ស្លាប់​របស់​ប្ដី​ខ្លួន។ អ្នក​បាន​បន្ត​ថា​កាល​ពី​រំលង​អាអធ្រាត្រ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឈប់​ សម្រាក​នៅ​លើ​ដើមឈើ​ខ្ពស់ៗ ក៏​ស្រាប់​តែ​ឮសំឡេង​អ្នក​ស្រែក​ហៅ​ចំឈ្មោះ​បុរស​ជា​ប្ដី ដោយ​ប្រាប់​ថា​កូន​ឈឺ​ត្រូវ​ប្រញាប់​ទៅ​យក​ទៅ​ព្យាបាល។ ហើយ​បុរស​ជា​ប្ដី​ក៏ចុះ​មក តែ​បែរ​ជា​មិន​ឃើញ​អ្នក​ណា​ទៅ​វិញ ឃើញ​តែ​ខ្លា។ បុរស​ជា​ប្ដី​ក៏​ស្រែក​ឲ្យ​អ្នក​ខាង​លើ​ជួយ តែ​នៅ​ពេល​អ្នក​ទាំង​អស់​គ្នាពេល​ចុះ​ទៅ​ដល់​គាត់​ក៏​ត្រូវ​ខ្លា​ខាំ​ស្លាប់ ​បាត់​ទៅ​ហើយ។

រឿង​នេះ​ក៏​ត្រូវ​បាន​និយាយ​តៗ​គ្នា​មក​អំពី​ហេតុ​អកុសល ដែល​កើត​ឡើង​អំពី​ការ​កាត់​ក្រចក​នៅ​ពេល​យប់​នេះ​រហូត​ដល់​បច្ចុប្បន្ន​តែ​ ម្ដង៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • ហេតុអ្វី ​ចាស់ៗ​ហាម​មិនឲ្យ​កាត់​ក្រចក​នៅ​ពេល​យប់?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: