ស្រី​ស្អាត Tiffany និង Seohyun បង្ហាញ​សម្រស់​ដ៏​ទាក់ទាញ​ជាមួយ​រ៉ូ​ប​ខ្លី​ម៉ូដ​ដូចគ្នា តើ​ម្នា​ក់ណា​ស្អាត​ជាង​?

6 Videos


ថ្មីៗនេះតារាចម្រៀងដ៏មានប្រជាប្រិយភាពសមាជិកក្រុម Girls’ Generation ពីររូបគឺ ស្រីស្អាត Tiffany និង Seohyun បានបង្ហាញខ្លួនក្នុងរ៉ូបខ្លីម៉ូដដូចគ្នា ប៉ុន្តែពណ៌ផ្សេងគ្នានិង ស្លៀកចំរួមក្នុងកម្មវិធីផ្សេងគ្នា ។ ចំពោះការស្លៀករ៉ូបម៉ូដដូចគ្នា តែពណ៌ខុសគ្នារបស់តារាចម្រៀងរួមក្រុមទាំងពីររូបនេះនៅលើកម្រាលព្រំក្រហម បានបង្ហាញពីអារម្មណ៍ខុសគ្នាសម្រាប់ក្រសែភ្នែកមហាជនជាច្រើននាក់ដែលបានចូលក្នុងកម្មវិធី ដែលក្នុងនោះ Tiffany បានជ្រើសរើសរ៉ូបខ្លីពណ៌ក្រហមដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធមួយ ដោយមិនមានគ្រឿងអលង្ការលម្អខ្លួនច្រើនឡើយ ប៉ុន្តែនាងមានវ៉ែនតាខ្មៅមួយសៀតនៅករ៉ូបដម្បីរំលេចជាមួយរ៉ូបពណ៌ក្រហមរបស់នាង ដែលមើលទៅពិតជាស័ក្កិសមឥតខ្ចោះជាសម្រស់សាច់សខ្ចីរបស់នាងខ្លាំងណាស់ ។

ស្រី​ស្អាត Tiffany និង Seohyun បង្ហាញ​សម្រស់​ដ៏​ទាក់ទាញ​ជាមួយ​រ៉ូ​ប​ខ្លី​ម៉ូដ​ដូចគ្នា តើ​ម្នា​ក់ណា​ស្អាត​ជាង​?

ងាកមកមើលស្រីស្អាត Seohyun វិញនាងបានជ្រើសរើសយករ៉ូបដូចគ្នាដែរ ប៉ុន្តែពណ៌ខ្មៅស្លៀកចូលរួមក្នុងកម្មវិធីប្រគល់ពាន « 2016 Style Icon Awards» ហើយនៅក្នុងឱកាសនោះដែរតារាចម្រៀងរូបនេះមិនមានគ្រឿងអលង្ការតុបតែងខ្លួនច្រើនដូចគ្នាប៉ុន្តែនាងមិនបានប្រើវ៉ែនតាការពារកម្ដៅថ្ងៃដើម្បីបង្កើនការចាប់អារម្មណ៍ដូចជា Tiffany ឡើយ តែទោះជាយ៉ាងណាសម្រស់របស់ពួកគេទាំងពីរនាក់ពិតជាស្រស់ស្អាត និង សមជារាជិនីលើកម្រាលព្រំក្រហមដូចគ្នា ។

គួរបញ្ជាក់ដែរថា សម្រាប់រ៉ូបខ្លីដែលតារាចម្រៀងសមាជិកក្រុម Girls’ Generation ពីររូបនាង Tiffany និង Seohyun ជ្រើសរើសព្រមគ្នានេះមានតម្លៃប្រមាណ ៨៨០,០០០ វ៉ុន ស្មើរនឹង ៧៥៤ ដុល្លារអាមេរិក ៕ (ប្រភព៖ កូរ៉េប៊ូ) កុសល

ស្រី​ស្អាត Tiffany និង Seohyun បង្ហាញ​សម្រស់​ដ៏​ទាក់ទាញ​ជាមួយ​រ៉ូ​ប​ខ្លី​ម៉ូដ​ដូចគ្នា តើ​ម្នា​ក់ណា​ស្អាត​ជាង​?