អាណិត​ណាស់ ! ត្រូវ​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ

រាជធានី​ភ្នំពេញ ៖គួរអោយអាណិតខ្លាំងណាស់ ពេល​ដែល​ឃើញ​បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ក្បាល​ បែកធ្លាយ​ខួរ​ចេញ​មក​ក្រៅ​ ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ពេល​បុរស​ម្នាក់​នេះ​ បាន​ជិះ​ម៉ូតូ​ទៅ​ទាក់​ដៃចង្កូត​ ជាមួយនឹង​រថយន្ត​កុងតឺន័រ​ដួល​ចូល​ក្រោម​រថយន្ត​ ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​ ៩ និង​៥០​យប់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៦ ជិត​ផ្ទះសំណាក់ សេះ​មាស ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ហឿ​ន សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​កប្បាស ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សណ្តោង​កុងតឺន័រ​ម៉ាក STELING ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2291 ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-2753 ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន​បម្រុង​វ៉ា​ខាងឆ្វេង​រថយន្ត​កុងតឺន័រ តែ​វ៉ា​មិន​ផុត បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​ធ្វើ​ អោយ​ជន​រង​គ្រោះ​ដួល​ចូល​ក្រោម​ រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ ចេញ​មក​ក្រៅ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​ខូចខាត​តិចតួច រីឯ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បើក​ទៅ​មុខ​ ប្រមាណ​៥០​ម៉ែត្រ អ្នកបើកបរ​បាន​បញ្ឈប់រថយន្ត​ រួច​បើកទ្វារ​រត់គេច​ខ្លួន​ បាត់​ស្រមោល​តែ​ម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងករណីនេះដែរ ស្ត្រីម្នាក់​ និងក្មេងស្រីម្នាក់ទៀត​ ត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ​ បុក​  ខណៈកំពុងជិះម៉ូតូ​ នៅរសៀលថ្ងៃទី៣១​ ខែមីនា​នៅចំណុច វត្តជោគមង្គល​ភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌ ព្រែកព្នៅ។

សាក្សីបានអោយដឹងថា​ គ្រោះថ្នាក់នេះ កើតឡើងរវាង រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ ត្រួយចេក សរ លេខ ព្រះសីហនុ 3A 1328 ( អ្នកបើកបរ រត់គេចខ្លួនបាត់) ទិសដៅពីត្បូងទៅជើងបា នបុកនិង ម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ ខ្មៅលេខ ភ្នំពេញ 1CT 9806 មានគ្នាបីនាក់ ទិសដៅពីត្បូង ទៅជើង អ្នកបើកម៉ូតូ ហ៊ុន ម៉េច អាយុ ២១ឆ្នាំ ភេទ ស្រី ( ស្លាប់នៅកន្លែងកើតហេតុ ) មានទីលំនៅភូមិឃុំ សំរោងទង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ , អ្នកជិះកណ្តាល ឈ្មោះ សុខ ឆេងអ៊ាន ភេទស្រី អាយុ១១ឆ្នាំ មានទីលំនៅដូចគ្នា ( បានស្លាប់ នៅកន្លែងកើតហេតុ ) ចំណែកអ្នកជិះពីក្រោយ ត្រូវជាម្តាយ ជា វឿន ភេទ ស្រី អាយុ ៣១ឆ្នាំ មានទីលំ ដូចគ្នា រងរបួលស្រាល៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណិត​ណាស់ ! ត្រូវ​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ

អាណិត​ណាស់ ! ត្រូវ​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ

អាណិត​ណាស់ ! ត្រូវ​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ

អាណិត​ណាស់ ! ត្រូវ​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ

អាណិត​ណាស់ ! ត្រូវ​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ