ពលករ​ខ្មែរ​៦​នាក់​ត្រូវ​បាន​មេខ្យល់​បោក​និង​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃ​ខេត្ត​ស្រះកែវ

ពលករ​ខ្មែរ​៦​នាក់​ត្រូវ​បាន​មេខ្យល់​បោក​ពី​ស្រុក​ខ្មែរ និង​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃ នៃ​ទី​រួម​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ នេះ​ជា​បញ្ជាក់​ពី​ពលករ​ខ្មែរ​របស់​ថ្ងៃ​ទី​៩ ឧសភា។

អ្នក​ទាំង​៦​នោះ ១​នាក់​មក​ពី​ខេត្ត​តាកែវ និង​៥​នាក់​នៅ​ខេត្ត​បាត់ដំបង ពួកគេ​ត្រូវ​បាន​មេខ្យល់​យក​ប្រាក់​ក្នុង​ម្នាក់​១.៣០០​បាត ជា​ថ្នូរ​នឹង​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៦ ឧសភា។ គិត​មក​ដល់​ថ្ងៃ​នេះ ពួកគេ​បាន​ដាច់​បាយ​​អស់​រយៈពេល​បួន​ថ្ងៃ​ហើយ ក្រោយ​ពី​មេខ្យល់​ដឹក​គេ​ពួកគេ​មក​ទុក​ចោល​ក្នុង​ព្រៃ។

អំឡុង​ពេល​៤​ថ្ងៃ​នេះ ពួក​គេ​បាន​បេះ​ស្លឹក​ឈើ​ហូប​ជា​អាហារ តែ​២​ថ្ងៃ​ចុង​ក្រោយ​នេះ ពួក​គេ​បាន​សម្រេច​ចិត្ត​ចេញ​មក​ដល់​ផ្លូវ​ជាតិ ដើម្បី​សុំ​ផ្លែ​ស្វាយ​របស់​ពលរដ្ឋ​ថៃ​នៅ​ទីនោះ​ទទួល​ទាន ដោយ​សារ​តែ​ឃ្លាន​ខ្លាំង​ពេក។

ក្រោយ​ពី​វិទ្យុ​អាស៊ីសេរី​បាន​ទទួល​ដំណឹង​នេះ នៅ​ថ្ងៃ​ទី​៩ ឧសភា យើង​ក៏​សួរ​ទៅ​កាន់​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា ប្រចាំការ​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ភ្លាមៗ។ ហើយ​ឥឡូវ​នេះ​មន្ត្រី​ខ្មែរ​កំពុង​ទំនាក់ទំនង​ទៅ​មន្ត្រី​អន្តោប្រវេសន៍​ថៃ ដើម្បី​សង្គ្រោះ​អ្នក​ទាំង​៦​នាក់​នោះ មក​កម្ពុជា​វិញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។