ទីផ្សារ​ Online​ នៅ​ចិន​កំពុង​រីក​លូត​យ៉ាង​ខ្លាំង​

ស្រប​ពេល​ដែល​ប្រព័ន្ធ​បច្ចេក​វិទ្យា​ពត៌មាន​ និង​មធ្យោបាយ​ដឹ​ក​ជញ្ជូន​មាន​ភាព​ទំនើប ​និង​រហ័​ស​ផង​នោះ ​ការ​ដើរ​ផ្សារ​ដើម្បី​ទិញ​ទំនិញ​ដោយ​ផ្ទាល់​រ​បស់​ប្រជាជន​ចិន​បាន​ក្លាយ​ជា​ទម្លាប់​មិ​ន​សូវ​ជា​ញឹក​ញាប់​ដូច​កាល​ពីមុន​ៗឡើយ ​ព្រោះ​ឥលូ​វ​នេះ​ ពួក​គេ​អាច​បញ្ជា​ទិញ​ទំនិញ​គ្រប់​បែប​យ៉ាង​នៅ​​លើ​បណ្ដាញ​​សង្គម ​ឬ​គេហ​ទំព័រ​លក់​ទំនិញ​នានា​បាន​ដោយ​ងាយ​ស្រួល​ ។កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​ប្រទេស​ចិន​មាន​អ្នក​ប្រកប​របរ​ជា​អ្នក​រត់​ការ​ទំនិញ​ប្រមាណ​ចំនួន​ជាង២​លាន​នាក់​ ដែល​បរិមាណ​ទំនិញ​ដែល​ពួក​គេ​រត់​ការ​នោះ​មាន​ចំនួន​ ជាង​២០.៦លាន​កញ្ចប់​ ដែល​សុទ្ធ​សឹង​តែ​បាន​បញ្ជា​ទិញ​ពី​អតិថិជន​របស់​ពួក​គេ​តាម​ប្រព័ន្ធ​អ៊ីន​ធើណេត​ទាំងអស់​ ។ យោង​តាម​រ​បាយការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​សា្ថនីយ៍​ទូរទស្សន៍​ CCTV ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​៖ ភាគ​ច្រើន​នៃ​អ្នក​រត់​ការ​ទំនិញ​ និង​ដឹក​ទំនិញ​ចេញ​ពី​ការ​បញ្ជា​ទិញ​តាម​ Online​ របស់​អតិថិជន​ទាំង​នោះ​ ភាគ​ច្រើន​ពួក​គេ​គឺ​ជា​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ចាប់​ពី​២០​-៣០ឆ្នាំ​ ហើយ​៨០%​នៃ​អ្នក​ប្រកប​របរ​រត់​ការ​ទំនិញ​តាម​Online​ ទាំង​នោះ​គឺ​សុទ្ធ​តែ​ជា​អ្នក​មក​ពី​ជនបទ​ ។ ការងារ​ប្រភេទ​នេះ ​វា​ត្រូវ​ការ​ការ​អំណត់​ និ​ង​ព្យាយាម​ខ្ព​ស់​ណាស់​ ព្រោះ​មួយ​ថ្ងៃ​ៗ ពួក​គេ​ត្រូវ​ធ្វើ​ការ​ចន្លោះ​ពី​១​០-១៦​ម៉ោង​ និង​ត្រូវ​បញ្ជា​ និង​ដឹ​ក​ទំនិញ​ទៅ​ឱ្យ​អតិថិជន​ប្រមាណ​ចាប់​ពី​១០-១៥០​កញ្ចប់ (ទាំង​តូច ​ទាំង​ធំ​) ៕​​

ទីផ្សារ​ Online​ នៅ​ចិន​កំពុង​រីក​លូត​យ៉ាង​ខ្លាំង​ទីផ្សារ​ Online​ នៅ​ចិន​កំពុង​រីក​លូត​យ៉ាង​ខ្លាំង​ទីផ្សារ​ Online​ នៅ​ចិន​កំពុង​រីក​លូត​យ៉ាង​ខ្លាំង​ទីផ្សារ​ Online​ នៅ​ចិន​កំពុង​រីក​លូត​យ៉ាង​ខ្លាំង​

ដោយ៖ ឈូក ស
ប្រភព៖ CCTV