តារា​ស្រី​តៃវ៉ាន់​កូន​ពីរ​នាង​Rainie ​Yang​ វិល​ត្រឡប់​មក​កាន់​ពិភព​ភាព​យន្ត​វិញ​ហើយ​

ជា​តារា​ចម្រៀង​និង​ក៏​ជា​តារា​សម្តែង​នាង ​Rainie Yang​ ជា​តារា​ស្រី​តៃវ៉ាន់​មួយ​រូប​ ដែល​ទទួល​បាន​នូវ​ភាព​ល្បី​ល្បាញ​ក្នុង​ពិភព​ឩស្សាហកម្ម​សិល្បះ​តៃវ៉ាន់ ​បន្ទាប់​ពី​បាត់​មួយ​រយះ​ពេល​ក្នុង​ការ​សម្តែង​ ខ្សែ​ភាព​យន្ត​នោះ​ពេល​នេះ​នាង​បាន​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​របស់​នាង​ជា​បន្ត​ទៀត​ហើយ​។
ថ្មី​ៗនេះ​តារា​ស្រី​តៃ​វ៉ាន់​ល្បី​ឈ្មោះ​នេះ​ បាន​ត្រឡប់​ម​ក​កាន់​នូវ​ពិភព ​សិល្បះ​ខ្សែ​ភាព​យន្ត​តៃ​វ៉ាន់​ ជា​​ថ្មី​ នាង​នឹង​ថត​ខ្សែ​ភាព​យន្ត​ថ្មី​ ដែល​មា​ន​ចំណង​ជើង​ថា​Roseleaf​(ស្លឹកផ្កាកុលាប)​។ ដែល​ខ្សែភាព ​យន្ត​នេះ​ត្រូវ​បាន​សរសេរ​ដោយ​លោក​ស្រី ​ Mag ​Hsu ​ដែល​សាច់​រឿង​នេះ​ក៏​បាន​ឈ្នះ​នូវ​ពាន​រង្វាន់​ផ្នែក​ សរសេរ​ផង​ដែរ​។ខ្សែ​ភាព​យន្ត​តៃ​វ៉ាន់​នេះ ​នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ខែ​តុលា​ចុង​ឆ្នាំ​នេះ​។ បន្ទាប់​ពី​ការ​សម្រាក​ រយះ​ពេល​ប្រាំ​ឆ្នាំ​ ទៅ​លើ​វិស័យ​សិល្បះ​ផ្នែក​សម្តែង​របស់​តារា​ស្រី​តៃវ៉ាន់ ​នាង​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ នាង​ទាំង​អស់​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ការ​សម្តែង​នូវ​ខ្សែ​ភាព​យន្ត​ថ្មី​ស្រឡាង​មួយ​​ទៀត​ ហើយ​ក៏​ជា​ខ្សែ ​ភាព​យន្ត​ដែល​បាន​សរសេរ​និង​ឈ្នះ​ពាន​រង្វាន់​ដែរ​។តារា​ស្រី​តៃវ៉ាន់​រូ​ប​នេះ​ ថ្មី​នេះ​នាង​បាន​សម្តែង​ជា​មួយ​សិល្បះករ Chung Hsin-Ling​ ដែល​នោះ​ជា​ហេតុ​ផល​ធ្វើ​ឱ្យ​នា​ង​បន្ត​ថត​នូវ​ខ្សែ​ភាព​យន្ត​ថ្មី​ជា​បន្ត​ទៀត​ តារា​ស្រី​វ័​យ​ក្មេង​រូប​ស្រស់​នេះ ​មាន​កូន​២​ហើយ​តែ​រូប​សម្រស់​រ​បស់​នាង​នៅ​តែ​គួរ​ឱ្យ​ទាក់​ទាញ ​៕​
តារា​ស្រី​តៃវ៉ាន់​កូន​ពីរ​នាង​Rainie ​Yang​ វិល​ត្រឡប់​មក​កាន់​ពិភព​ភាព​យន្ត​វិញ​ហើយ​តារា​ស្រី​តៃវ៉ាន់​កូន​ពីរ​នាង​Rainie ​Yang​ វិល​ត្រឡប់​មក​កាន់​ពិភព​ភាព​យន្ត​វិញ​ហើយ​តារា​ស្រី​តៃវ៉ាន់​កូន​ពីរ​នាង​Rainie ​Yang​ វិល​ត្រឡប់​មក​កាន់​ពិភព​ភាព​យន្ត​វិញ​ហើយ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com