អ្នក​​​វិទ្យាសាស្ត្រ​​​ព្រមាន​ពី​​​ “វិបត្តិ​ដំណេក​សកល”

សម្ពាធ​សង្គម​​​​​​កំពុង​​​​​បង្ខំ​​ឲ្យ​​មនុស្ស​ជា​​ច្រើន​កាត់​បន្ថយ​​​​​ពេល​វេលា​​​​​​​​គេង​របស់​ខ្លួន​​ ដែល​ក្លាយ​ជា​វិបត្តិ​ថ្មី​មួយ​ឈ្មោះ​ថា “វិបត្តិ​ដំណេក​ពិភព​លោក” (Global Sleep Crisis)។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​​មួយ​ផ្អែក​លើ​​ទិន្នន័យ​​​ប្រមូល​ពី​​​​​ Apps ​ទូរសព្ទ​​ Smart Phone។

 

អ្នក​​​វិទ្យាសាស្ត្រ​​​ព្រមាន​ពី​​​ “វិបត្តិ​ដំណេក​សកល”
 

ក្រុម​អ្នក​​​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​​ពី​​សកលវិទ្យាល័យ Michigan ​សហរដ្ឋអាមេរិក បាន​តាម​ដាន​លើ​ទម្លាប់​គេង​​​​របស់​​​មនុស្ស​ជា​ច្រើន​លើ​ពិភពលោក​ តាម​រយៈ​ការ​ប្រមូល​ទិន្នន័យ​ទៅ​តាម​​អាយុ ភេទ ពី​​១០០​ប្រទេស ដោយ​មាន​ការ​​សិក្សា​ពី​​បញ្ហា​​​បង្ក​​​ឲ្យ​មាន​​ប៉ះ​ពាល់​​​​ទម្លាប់​គេង​ផង​ដែរ។ អ្នក​ស្រាវជ្រាវ​បាន​សុំ​ឲ្យ​​មនុស្ស​ប្រមាណ​៦​ពាន់​នាក់​(ជា​គំរូ)​​ ចាប់​ពី​អាយុ​១៥​​ឡើង​​​​ផ្ដល់​​​​ព័ត៌មាន​ទាក់​ទង​នឹង​ការ​​​​គេង​របស់​ពួក​គេ។ ​​​​

 

តាម​លទ្ធផល​ស្រាវ​ជ្រាវ​បាន​​ចុះ​ផ្សាយ​​​លើ​​​ទស្សនាវដ្ដី Science Advances ​បាន​ឲ្យ​ដឹង​ថា សម្ពាធ​សង្គម​​តួ​យ៉ាង​ដូច​ការ​​​​​កិច្ច​ការងារ​​ដែល​ត្រូវ​ធ្វើ​​សម្រេច​​ឲ្យ​ទាន់​ពេល​វេលា​ ​បាន​​​បង្ខំ​​ឲ្យ​មនុស្ស​​ជា​ច្រើន​មាន​សម្ពាធ ត្រូវ​ពន្យារ​ពេល​គេង​​និង​​​កាត់​បន្ថយ​ពេល​គេង​របស់​​ពួក​គេ​ដើម្បី​បង្ហើយ​កិច្ចការ​។

 

អ្នក​​​វិទ្យាសាស្ត្រ​​​ព្រមាន​ពី​​​ “វិបត្តិ​ដំណេក​សកល”
 

ការ​ស្រាវជ្រាវ​​​ក៏​​បាន​ឲ្យ​ដឹង​​ដែរ​ថា ទំនោរ​នៃ​ការ​​​​កែ​ប្រែ​​​​​​កាត់​បន្ថយ​រយៈ​ពេល​គេង​ថ្មី​ៗ​នេះ​អាច​បង្ក​​ឲ្យ​​​​​​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​​​​​​របស់​​​​ពួក​គេ។ តាម​​​​ការិយាល័យ​​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នៃ​សហរដ្ឋអាមេរិក​ បាន​​ឲ្យ​ដឹង​ថា យុវវ័យ​​​គួរ​គេង​​យ៉ាង​តិច​ណាស់​​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​​​ទំនោរ​នៃ​ការ​​​​គេង​តិច​​មិន​គ្រប់​គ្រាន់​ នឹង​អាច​បង្ក​ហានិភ័យ​សុខភាព​របស់​ពួក​គេ ដូច​ជា​​​ជំងឺ​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម​ ឡើង​សម្ពាធ​ឈាម និង​ជំងឺ​បេះ​ដូង​ជា​ដើម៕

 

អ្នក​​​វិទ្យាសាស្ត្រ​​​ព្រមាន​ពី​​​ “វិបត្តិ​ដំណេក​សកល”
 

ចុចអាន៖  ការគេងនៅពេលយប់ច្រើនជាង ៩ ម៉ោងអាចប្រឈមមុខនឹងហានិភ័យ​នៃ​ការ​ស្លាប់មុនអាយុ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ abc, nzherald​

​​​​​​​​
​​​​​​