សេវាកម្ម​ថែរក្សា និង​ព្យាបាល​សត្វ​ចិញ្ចឹម​ ដោយ​សប្បុរស​នៅ​លើ​ កោះរ៉ុង

​សត្វ​ឆ្កែ និង​ឆ្មា ​ជាច្រើន​ក្បាល ដែល​មិន​មាន​អ្នក​ថែ​រក្សា និង​ផ្គត់ផ្គង់ ធ្វើ​ឲ្យ​ពួកវា​មានការ​រស់នៅ​មិន​សមរម្យ និង​ការ​ឆ្លង​ជំងឺ​យ៉ាង​ច្រើន​នៅ​លើ​ កោះរ៉ុង ​នៃ​ក្រុងព្រះសីហនុ។ ដោយហេតុ​មើល​ឃើញ​ពី​​ស្ថានភាព​​លំបាក​នេះ​ ជនបរទេស​បរទេស​ពីរ​នាក់​បាន​ផ្ដើម​គំនិត​ផ្ដល់​សេវាកម្ម​ថែ​ទាំង​ និង ព្យាបាល​សត្វ​ ដែល​ពុំ​មាន​ម្ចាស់។

 

សេវាកម្ម​ថែរក្សា និង​ព្យាបាល​សត្វ​ចិញ្ចឹម​ ដោយ​សប្បុរស​នៅ​លើ​ កោះរ៉ុង

អ្នកនាង ​Alyssa Moore និង លោក Harry Ross

 

អ្នកនាង ​Alyssa Moore និង លោក Harry Rossគូរ​ស្នេហ៍​មួយ​គូ​ដែល​ជា​ជនជាតិ​អង់គ្លេស និង​អូស្ត្រាលី ដែល​បាន​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​មានគំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ថែទាំ និង​ព្យាបាល​សត្វ​សត្វ​ឆ្កែ និង​ឆ្មា ដែល​គ្មាន​ម្ចាស់​ ឬ​អ្នកថែរក្សា នៅ​លើ​កោះរ៉ុង ​ចាប់តាំងពី​ ខែវិច្ឆិកា ឆ្នាំ២០១៥។

 

ពួកគេ​បាន​ធ្វើការ​រៃអង្គាស​តាម​អន​ឡាញ ប្រមូល​ប្រដាប់​ដាក់​សម្ភារៈ និង​ថ្នាំសង្កូវ​ពី​សប្បុរសជន​ពី​ទី​ជិត​ឆ្ងាយ និង​លក់​អាវយឺត​ ដើម្បី​ទទួល​បាន​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​សត្វ​ចិញ្ចឹម​នៅ​លើ​កោះ​ដែល​គ្មាន​ម្ចាស់​ និង ផលិត​ម្ហូប​សម្រាប់​សត្វ​ចិញ្ចឹម និង​ព្យាយាម​ធ្វើ​វា​បែប​ធម្មជាតិ។

 
សេវាកម្ម​ថែរក្សា និង​ព្យាបាល​សត្វ​ចិញ្ចឹម​ ដោយ​សប្បុរស​នៅ​លើ​ កោះរ៉ុង

 

អ្នកនាង​Alyssa Moore បាន​ឲ្យ​ស្ទង់​មើល​ថា​ មាន​ឆ្កែ​ប្រមាណ​ជា ១០០ក្បាល​នៅ​ក្នុង​ភូមិ​កោះ​តូច ហើយ​ពួកគេ​ទទួល​បាន​ការថែទាំ និង​ព្យាបាល​ពី​សំណាក់​ក្រុមការងារ​របស់​នាង​ទៅលើ​ជំងឺ​ចៃ រាករូស ក្អក គ្រុន និង​ដំបៅ​ក្លាយ​ជាដើម។

 

អ្នកនាង​បាន​និយាយថា «យើង​ក៏​ផ្តល់​ព័ត៌មាន​អំពី​ការថែទាំ​សត្វ​ចិញ្ចឹម និង​សេវាកម្ម​ទៅដល់​អ្នកភូមិ និង​អ្នក​រកស៊ី​នៅ​លើ​កោះ ហើយ​ពួក​យើង​ក៏​មាន​ស្តង់​មួយ​នៅ​ផ្សារ​រាត្រី​កុលាប (Kohlab Night Market ) ដើម្បី​ឲ្យ​អ្នកទេសចរ​មានឱកាស​ក្នុង​ការ​បរិច្ចាគ​សម្រាប់​ដំណើរការ​គម្រោង​របស់​យើង»។

 

ជារឿយៗ ពួកគាត់​ទទួល​បាន​ការ​បរិច្ចាគ​ពី​សប្បុរសជន​ដូចជា​ស្រោមដៃ ខ្សែ​ចង​ឆ្កែ ទឹកដោះគោ និង ​ថ្នាំ​ចៃ។ ក្រៅពីនោះ​ក៏​មាន​ការ​សហការ​ ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់ ​ដូចជា​ការ​ផ្តល់​នូវ​ការ​ដឹកជញ្ជូន កន្លែង​ស្នាក់​នៅ​ពេល​ដែល​ពួកគេ​មក​ធ្វើការ​នៅ​ក្រុងព្រះសីហនុ ការ​បកប្រែ និង​ការ​ជួយ​ថែរក្សា​ឆ្កែ​ជាដើម។

 
សេវាកម្ម​ថែរក្សា និង​ព្យាបាល​សត្វ​ចិញ្ចឹម​ ដោយ​សប្បុរស​នៅ​លើ​ កោះរ៉ុង

 

កន្លង​មកនេះ ក្រុមការងារ​សប្បុរស​ជន​របស់ Alyssa និង Harry បាន​ជួយសង្គ្រោះ​ដល់​កូន​ឆ្កែ ៤ក្បាល និង​រក​ម្ចាស់​សម្រាប់​ពួកគេ​នៅ​ភ្នំពេញ និង​បាន​ដឹក​នាំ​ក្រុម​ Phnom Penh Animal Welfare Society (PPAWS) រយៈពេល ១សប្តាហ៍ ​ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​សត្វ​ឆ្កែ ៩០ក្បាល និង​បាញ់ថ្នាំ​កម្ចាត់​ចៃ​ចំនួន ១៦ក្បាល ក៏ដូចជា​បាន​ធ្វើ​កិច្ច​ការងារ​ជាច្រើន​ទៀត​ក្នុង​ការ​ជួយ​ដល់​សត្វ​ឆ្កែ និង​ឆ្មា។

 

លោក Etienne Urgell ជា​ពេទ្យសត្វ​ស្ម័គ្រចិត្ត​ម្នាក់​ក្នុង​គម្រោង​ថែទាំ និង​ព្យាបាល​សត្វ​ចិញ្ចឹម​គ្មាន​ម្ចាស់ បាន​និយាយ​ថា ដោយសារតែ​អាកាសធាតុ​ក្ដៅ និង​មាន​ឆ្នេរ​ខ្សាច់ ការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​ទាំងនោះ ល្អ​បំផុត​សម្រាប់​ពួកវា​ដើម្បី​ឲ្យ​មាន​សុខ​ភាព​ល្អ​បរិបូរណ៍ និង​ចៀសវាង​ការ​ចម្លង​រោគ​នានា​នៅ​លើ​កោះ។

 

លោក​បន្ត​ថា «ប្រសិនបើ​ពួកវា​ឈឺ ត្រូវតែ​ប្រញាប់​ព្យាបាល​ដើម្បី​បង្ការ​មេរោគ​ដែល​អាច​ឆ្លងទៅ​កាន់​សត្វ​ឆ្កែ​ផ្សេងទៀត ឬ​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ ដោយសារតែ​ពួកវា​រស់​ជាមួយ​មនុស្ស​ក្នុង​ទីប្រជុំជន»៕

 
សេវាកម្ម​ថែរក្សា និង​ព្យាបាល​សត្វ​ចិញ្ចឹម​ ដោយ​សប្បុរស​នៅ​លើ​ កោះរ៉ុង

 

សេវាកម្ម​ថែរក្សា និង​ព្យាបាល​សត្វ​ចិញ្ចឹម​ ដោយ​សប្បុរស​នៅ​លើ​ កោះរ៉ុង

 

សេវាកម្ម​ថែរក្សា និង​ព្យាបាល​សត្វ​ចិញ្ចឹម​ ដោយ​សប្បុរស​នៅ​លើ​ កោះរ៉ុង

 

អត្ថបទ៖ កើត ចន្ទ្រា