ប្អូនប្រុស ដេ​នី​ក្វាន់ ថត​ស្រាតឲ្យ​ទស្សនាវដ្ដី​បរទេស​

​រាជធានី​ភ្នំពេញ : បើទោះជា​ខាង​សាមីខ្លួន ប្រឹងប្រែង​លាក់បាំង​យ៉ាង​ជិតឈឹង​យ៉ាងណាក៏ដោយ ក៏​រូបភាព​អាក្រាតកាយ​ទាំងស្រុង​មួយ​សន្លឹក​ត្រូវបាន​ទម្លាយ​ចេញ ដែល​រូបថត​នេះ​ត្រូវបាន​គេ​អះអាងថា​ជា​រូបថត​ស្រាត​ទាំងស្រុង​របស់លោក គឹម សាន ប្អូនប្រុស​កញ្ញា ដេ​នី ក្វាន់ ដែល​លោក​បាន​ថត​ឲ្យ​ទស្សនាវដ្ដី​របស់​បរទេស​មួយ​។ ឆ្លើយតប​នឹង​ការ​បែកធ្លាយ​នេះ សាមីខ្លួន​បាន​យល់ព្រម​ទទួលស្គាល់ ប៉ុន្តែ​លោក​ថា​នោះ​ជាការ​ទទួល​ថត​របៀប Fashion ប៉ុណ្ណោះ គឺ​មិនមែន​ថតរូប​ក្នុង​លក្ខណៈ​ឲ្យ​ហួស​ពីនេះ​ឡើយ​។​


​ប្រភព​ដែល​បាន​ទម្លាយ​រូប​អាក្រាតកាយ​របស់លោក​គឹម​សាន បាន​អះអាងថា​តារា​សម្ដែង និង​ជា​តារាចម្រៀង​វ័យក្មេង​រូបនេះ បាន​យល់ព្រម​ក្នុងតម្លៃ​ខ្លួន​រហូតដល់​ជាង​៨​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការទទួល​ថតរូប​អាក្រាត​កាយ​ទាំងស្រុង ដាក់​លើ​គម្រប​ឲ្យ​ទស្សនាវដ្ដី Fashion ល្បីឈ្មោះ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី​។​


​ប្រភព​ដដែល​បន្តថា ទស្សនាវដ្ដី​មួយ​នោះ បាន​ចុះមក​ច​ចារ​តថ្លៃ​យក​លោក គឹម​សាន ឲ្យ​ថតរូប​អាក្រាតកាយ បន្ទាប់ពី​បានឃើញ​លោក នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ក្នុងពេលដែល​លោក​ថតរូប​ស្រើបស្រាល ជាមួយ​បងស្រី​របស់ខ្លួន​គឺ ដេ​នី ក្វាន់ ហើយ​ត្រូវបាន​អ្នកគ្រប់គ្រង​ទស្សនាវដ្ដី កត់សម្គាល់ថា​មាន​ត្រេ​មុខជា​តារា​កូនកាត់ និង​មាន​រូបរាង​ស្រស់​សង្ហារ​។​


​សកម្ម​ភាពចុះ​ថត​របស់លោក ត្រូវបាន​គេ​ទម្លាយ​ថា​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ថៃ ដោយ​តាម​ការប៉ាន់ស្មាន​គឺ​លោក​ជិះ​ទៅ​ថត​ដល់​ទីនោះ ប្រហែល​ជាមុន​ពិធី​ខួបកំណើត​របស់លោក​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​កម្ពុជា តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​


​យ៉ាងណាក៏ដោយ មានការ​បញ្ជាក់ថា​ទស្សនាវដ្ដី Fashion ដែលមាន​កេរ្តិ៍ឈ្មោះ​ក្នុងការ​ផ្សព្វផ្សាយ​រូបអាក្រាត​របស់​តារា​ប្រុសៗ​រូប​សង្ហារ នៅក្នុង​តំបន់​អាស៊ី​នោះ បាន​យល់ព្រម​ក្នុង​កិច្ច​ព្រម​ព្រៀម​ជាមួយ​លោក គឹម សាន ថា​មិន​ឲ្យ​បញ្ចេញ​កេរ្តិ៍ឈ្មោះ​ក្នុងពេល​បោះពុម្ពផ្សាយ​នោះទេ​។​


​លោក​គឹម សាន ប្អូនប្រុស​របស់​កញ្ញា ដេ​នី​ក្វាន់ បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ​បែកធ្លាយ​រូបអាក្រាត​មួយ​សន្លឹក​នោះ​។ ប៉ុន្តែ​លោក​ថា​នោះ​មិនមែនជា​រឿង​អាក្រក់​នោះទេ ដោយសារតែ​លោក​គ្រាន់តែ​ថត Fashion ដោយ​មិនមាន​ស្លៀកពាក់ ប៉ុន្តែ​មិនបាន​បញ្ចេញ​កេរ្តិ៍ខ្មាស​ណាមួយ​។ ម្យ៉ាង​មកពី​ទស្សនាវដ្ដី​នោះ មាន​តារា​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​សុទ្ធតែ​បានទទួល​ថត​ផង ទើប​លោក​យល់ថា​គេ​ហ៊ាន​ឲ្យ​តម្លៃ​ដល់​រាប់ពាន់​ដុល្លារ ដោយ​គ្រាន់តែ​ថត​ស្រាត​ឲ្យ​ឃើញ​រូបរាង និង​មិនបាន​បញ្ចេញ​កេរ្តិ៍ខ្មាស​ទើប​មិនមែនជា​រឿង​គួរ​រអារ​។​


​លោ​កថា​មានការ​បារម្ភ​ខ្លះ​ដែរ ប្រសិនបើ​ទស្សនាវដ្ដី​នោះ​ត្រូវបាន​បោះពុម្ព​នៅ​ដើមខែ​មិថុនា ហើយ​ត្រូវបាន​អ្នកគាំទ្រ​ខ្លួន​មើលឃើញ ដោយសារតែ​ទស្សនាវដ្ដី Fashion នោះ​គឺ​ល្បីឈ្មោះ​នៅក្នុង​ប្រទេស​ថៃ និង​សិង្ហ​បុរី​។ យ៉ាងណាក៏ដោយ​លោក​អះអាងថា អ្នកគាំទ្រ​របស់ខ្លួន​នឹងមិន​ធ្វើការ​វាយប្រហារ​ចំពោះ​រូបអាក្រាត​នោះទេ ដោយសារតែ​អ្វីដែល​លោក​ថត​គឺ​គ្រាន់តែ​ជា​ប្រភេទ Fashion ដែលមាន​លក្ខណៈ​ជា​សិល្បៈ​។​


​លោក គឹម សាន បង្ហើប​ថា​ម្ចាស់​ទស្សនាវដ្ដី​នោះ​ទាក់ទង​លោក​យូរណាស់ ទម្រាំ​តែ​លោក​សម្រេចចិត្ត​ថត ហើយដោយ​លោក​បានឃើញ​តារា នៅក្នុង​តំបន់​អាស៊ី​ជាច្រើន​ក៏​សុទ្ធ​តែមាន​រូប​នៅលើ​គម្រប​របស់​ទស្សនា​វ​ដ្ដី​នេះ ទើប​លោក​ទទួល​ថត​។​


​លោក​សារភាពថា​ខ្លួន​ថត ឲ្យ​ទស្សនាវដ្ដី​នោះ​តែ​ប៉ុន្មាន​ប៉ុស្ដិ៍​ប៉ុណ្ណោះ ទទួលបាន​តម្លៃ​ខ្លួន ៨៤០០​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ថ្លៃ​ជិះ​យន្តហោះ និង​ការដើរ​កម្សាន្ត​រយៈពេល​មួយអាទិត្យ​ក្នុងពេល​ទៅ​ថត​នៅ​ប្រទេស​ថៃ​នោះ​ផង​។​


​គួរ​រ​បញ្ជាក់​ផងដែរ​ថា លោក​គឹម សាន គឺជា​តារា​ប្រុស​វ័យ​២១​ឆ្នាំ ដែល​ទទួល​ការចាប់អារម្មណ៍​ក្រោយពី​បាន​សម្ដែង​ក្នុង​រឿង «​ចំណារ​ព្រហ្ម​លិខិត​» របស់​ប៉ុស្ដិ៍​លេខ​៩ និង​កាន់តែខ្លាំង​ថែមទៀត បន្ទាប់ពី​លោក​ប្រារព្ធ​ពិធី​ខួបកំណើត​កាលពី​ថ្ងៃទី​៥ ឧសភា ដោយសារតែ​លោក និង​បងស្រី​គឺ ដេ​នី​ក្វាន់ ហ៊ាន​ចំណាយ​រហូតដល់​ជិត​៥​ពាន់​ដុល្លារ​កុម្ម៉ង់​សំលៀកបំពាក់​ព្រះអង្គម្ចាស់ និង​ព្រះ​នាង​ព្រិល​-​ស​ក្នុង​រឿងនិទាន​តុក្កតា​ពី​ហាង​ល្បីឈ្មោះ នៅ​ប្រទេស​បារាំង​យក​គ្រង​ធ្វើ​ឲ្យ​ខ្លួន​លេចធ្លោ ស្ទើរ​គ្រប់​បណ្ដាញសារព័ត៌មាន​។ តារា​រូបនេះ​ត្រូវគេ​ស្គាល់​ថា​ជា​កូនកាត់​៣​សាសន៍ គឺ​ឥណ្ឌា ចិន និង​ខ្មែរ​៕

ប្អូនប្រុស ដេ​នី​ក្វាន់ ថត​ស្រាតឲ្យ​ទស្សនាវដ្ដី​បរទេស​

ប្អូនប្រុស ដេ​នី​ក្វាន់ ថត​ស្រាតឲ្យ​ទស្សនាវដ្ដី​បរទេស​ ប្អូនប្រុស ដេ​នី​ក្វាន់ ថត​ស្រាតឲ្យ​ទស្សនាវដ្ដី​បរទេស​