ចេញពី​គុក​ជាង​១០​ថ្ងៃ ​សម្លាប់​មនុស្ស​ទៀត ​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ជា​ថ្មី

ចេញពី​គុក​ជាង​១០​ថ្ងៃ ​សម្លាប់​មនុស្ស​ទៀត ​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ជា​ថ្មី

កណ្ដាល​ ៖ ​បុរស​ម្នាក់​ទើប​ចេញពី​គុក​ជាង​១០​ថ្ងៃ​ បាន​បង្កជម្លោះ​ក្នុង​វង់​ផឹកស៊ី​វាយ​សម្លាប់​មនុស្ស ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់។

នគរបាល​ស្រុក​ខ្សាច់កណ្ដាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ កែវ សំណាង អាយុ​៣១​ឆ្នាំ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​រូប​នេះ ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ ពី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦​កន្លងទៅ។

ដោយឡែក​​ ហេតុការណ៍​កាប់​សម្លាប់​មនុស្ស​នេះ​ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​បារាជ ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ដោយ​ចោទ​ជនរងគ្រោះ​ថា​លួច កង់។

មន្ត្រី​នគរបាល​ស្រុក ​ខ្សាច់​កណ្ដាល​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ស្រូយ ​សាវី ​ភេទ​ ប្រុស អាយុ​៣៨​ឆ្នាំ​ បាន​ស្លាប់​ ដោយ ​មាន​ស្នាម​ក្បាល​ចំនួន​៥​កន្លែង។

មន្ត្រី នគរបាល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​​បាន​ទៅ ផឹក​ស្រា​ជាមួយ​ជនសង្ស័យ​នៅ​ក្រោម​ផ្ទះ​យាយ​ឈ្មោះ​យឺន ជា ជីដូន​របស់​​ជនសង្ស័យ​ តែ​យាយ​យឺន មិន​នៅផ្ទះ ទេ ចាក់សោ​ ផ្ទះ ចោល​យូរហើយ។ ពេល​ផឹក​ស្រា ​ជាមួយ​ គ្នា​ ស្រវឹង​ ហើយ ​នោះ ជនសង្ស័យ ​បាន​ចោទ ជនរងគ្រោះ ​ថា​ លួច​កង់​ ខ្លួន ហើយ​ជនសង្ស័យ​បាន​យក​ដុំឥដ្ឋ ​និង​បំពង់ ឫស្សី ​វាយ​ក្បាល​ជនរងគ្រោះ​ត្រូវជា ​ច្រើន​កន្លែង ដោយ​ជនរងគ្រោះ ​មាន​សភាព​ ស្រវឹង​ស្រា ជោកជាំ ​មិន​អាច​រត់គេច ​ចេញ​បាន​ត្រូវ​ជនសង្ស័យ​ វាយ​រហូត​ដល់​ស្លាប់​នៅ​កន្លែង​តែ​ម្ដង៕