គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​សកម្មភាព​មនុស្សធម៌ ​នា​ឱកាស​ទិវា​គុណ​ម្តាយ​

គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​សកម្មភាព​មនុស្សធម៌ ​នា​ឱកាស​ទិវា​គុណ​ម្តាយ​

ភ្នំពេញ ៖ បន្ទាប់ពី​ការ​វិលត្រឡប់​ដើរ​កម្សាន្ត​និង​ក្រេប​ទឹក​ឃ្មុំ​នៅ​ដែល​កោះ​ម៉ាល​ ឌីវ​តារា​សម្ដែង​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ​និង​ស្វាមី​លោក គឹម សីហា​នា​ឱកាស​ថ្ងៃទី​ទិវា​គុណ​ម្តាយ​ម្សិលមិញ​បាន​ចែករំលែក​សេចក្តី​ស្រលាញ់​របស់​ខ្លួន​តាមរយៈ​ការ​ធ្វើ​ទាន​ចែក​អំណោយ ​និង​អាហារ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ អ្នកសុំទាន កុមារកំព្រា ដែល​រស់​នៅ​តាម​មាត់ទន្លេ​រ​និង​ទីលាន​គំនរ​សំរាម​ជាដើម​….។

រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ យក​មក​បង្ហោះ​ចែករំលែក​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​គឺ​ភាគច្រើន​សុទ្ធ​សឹង​បង្ហាញ​ពី​សកម្មភាព​នៅ​ពេល​ដែល​នាង​និង​ស្វាមី​ព្រមទាំង​មិត្តភក្តិ​បាន​នាំ​យក​ចំណីអាហារ​និង​សម្ភារៈ​ខ្លះៗ​ទៅ​ចែក​ជូន​ដល់​កុមារ និង​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត​មួយ​ចំនួន​រស់នៅ​តាម​តំបន់​ផ្សេងៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ។

ជា​មួយ​គ្នា​នេះ​តារា​សម្ដែង​អ្នកនាង​គង់ ​ច័ន្ទ​ស្រីមុំ​បាន​ថ្លែង​ឲ្យ​ដឹង​ ដោយ​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ថា ទាំងនេះ​គឺជា​សកម្មភាព​របស់​នាង​ខ្ញុំ​ជា​មួយ​នឹង​ក្រុម​”​យុវវ័យ​សប្បុរសធម៌​” យើង​ទាំង​អស់​គ្នា​បាន​ចេញ​ទៅ​ចែក​អំណោយ​មួយ​ចំនួន​ទៅដល់​លោកតា លោកយាយ ពូ មីង និង​បងប្អូន​ដែល​មាន​ជីវភាព​លំបាក​មួយ​ចំនួន​នៅ​មាត់ទន្លេ​,​វត្ត​បទុមវ​ត្តី​ និង​ទីលាន​គំនរ​សំរាម​។ ការ​ធ្វើ​បុណ្យ​និង​ចែករំលែក​មិន​ចាំបាច់​ទាល់តែ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្តំ​នោះ​ទេ​គ្រាន់តែ​យើង​មាន​ទឹកចិត្ត​។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​បញ្ជាក់​ថា ថ្ងៃនេះ​ខ្ញុំ​និង​ក្រុម “​យុវវ័យ​សប្បុរសធម៌​” បាន​ចែក​អាហារ​ចំនួន​បី​កន្លែង​ហើយ​យើង​នាំគ្នា​ចូលរួម​ចែក​អំណោយ​ដល់​លោកតា​លោក​យា ពូ​មីង​និង​បងប្អូន​ជាច្រើន​នាក់​នៅ​ទីលាន​គំនរ​សំរាម​រួម​ជា​មួយ​នឹង​អំណោយ​បន្តិចបន្តួច​ដែល​ប្អូនស្រី Ah MoZa​បាន​ទទួល​ពី​បងប្អូន​សប្បុរសជន​ផ្សេងៗ​ទៀត​។ ពួក​យើង​ពិតជា​មាន​អារម្មណ៍​សប្បាយចិត្ត​នៅ​ពេល​ដែល​ឃើញ​ពួកគាត់​មក​ទទួល​យ៉ាង​រីករាយ​ទាំងនេះ​ គឺជា​ទឹកចិត្ត​របស់​ពួក​យើង​ទោះបីជា​តិច​ឬ​ច្រើន​ក៏​ពួក​យើង​បាន​ធ្វើ​ចេញពី​ទឹកចិត្ត។

សូម​បញ្ជាក់​ថា ​តាមរយៈ​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌​បែបនេះ​របស់​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ គឺជា​លើកទីមួយ​ហើយ​បន្ទាប់ពី​នាង​បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​។​ទស្សនិកជន​សង្ឃឹមថា ថ្ងៃ​ខាងមុខ​ទៀត​តារា​សម្ដែង​ស្រី គង់ ច័ន្ទ​ស្រីមុំ នឹង​បន្ត​សកម្មភាព​បែបនេះ​ដើម្បី​រួមចំណែក​ជួយ​សង្គម​៕