ឪពុកម្តាយរន្ធត់ចិត្ត នៅពេលប្រសូតកូនភ្លោះ មានលលាដ៍ក្បាលជាប់គ្នា

6 Videos


វេបសាយម៉េលអនឡាញ របស់អង់គ្លេស បានបង្ហាញហេតុការណ៍ ដ៏រន្ធត់ចិត្តមួយរបស់ស្ត្រី ស៊ីទី នូរៀនីងស៊ីហ្វ៍ អាយុ ៣០ ឆ្នាំ ក្រោយពីផ្តល់កំណើតកូនភ្លោះស្រី ៣ នាក់ នៅមន្ទីពេទ្យទីក្រុងតាន់ជុងពីណាំង ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែទារិកា ២ នាក់បែរជាមានលលាដ៍ក្បាលជាប់គ្នា តែ មានខួរក្បាលផ្សេងគ្នា ជាហេតុធ្វើឱ្យស្វាមី ភរិយា រន្ធត់សោកសៅជាអនេក ។

ឪពុកម្តាយរន្ធត់ចិត្ត នៅពេលប្រសូតកូនភ្លោះ មានលលាដ៍ក្បាលជាប់គ្នា

នាយ យួរនេស ប្រាណា ឌីណាតា ឪពុករបស់ទារិកាភ្លោះ បាននិយាយថា «ទោះយ៉ាងណាខ្ញុំសប្បាយចិត្ត ដោយទារិកាភ្លោះទាំង ៣ មានសុខភាពរឹងមាំ ប៉ុន្តែខ្ញុំចង់ឱ្យក្បាលកូនទាំង ២ ដាច់ពីគ្នាឱ្យលឿនបំផុត ពីព្រោះមិនអាចទ្រាំឃើញសភាពកូនទាំង ២ បែបនេះទេ» ។ ចំណែកអ្នកស្រី ស៊ីទី ក៏បានពោលដែរថា «ទោះជាកូនទាំងពីរមានក្បាលជាប់គ្នាមែន តែបុគ្គលិកលក្ខណៈរបស់គេផ្សេងគ្នាដែរ ដូចនោះការវះកាត់ក្បាលឱ្យដាច់ពីគ្នា ជាការសំខាន់ត្រូវតែធ្វើឱ្យបាន» ។

ឪពុកម្តាយរន្ធត់ចិត្ត នៅពេលប្រសូតកូនភ្លោះ មានលលាដ៍ក្បាលជាប់គ្នា

ប្តីប្រពន្ធនេះបាននាំកូនទៅព្យាបាលនៅមន្ទីរពេទ្យទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែការវះកាត់មិនអាចធ្វើទៅបាន ដោយសារគ្រូពេទ្យនិយាយថា «ត្រូវរង់ចាំឱ្យទារិកាទាំង ២ មានទម្ងន់រួមគ្នាមិនទាបជាង ១០ គីឡូក្រាមសិន» ៕ សូរ្យកាន្ត (ខាវស៊ុត)