នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៣​នាក់ ពីបទ​ចូលមក​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ទឹក​

ព្រះសីហនុ:
 ការិយាល័យ​អន្តោប្រវេសន៍​បានធ្វើការ​ឃាត់ខ្លួន ជា​បណ្តោះអាសន្ន​ជនបរទេស​ចំនួន៣​នាក់ ពីបទ​ចូលមក​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ទឹក (​ប្រើ​ទូកក្តោង​មក​តាម​សមុទ្រ​ពីប្រទេស​វៀតណាម ខេត្ត​ញ៉ា​ចាង​) ដោយ​គ្មាន​ទិដ្ឋាការ និង​អត្តសញ្ញាណ កាលពី​វេលាម៉ោង​០៦ និង​៤០​នាទី​យប់​ថ្ងៃទី​៨ ឧសភា ២០១៦​។

 បរទេស​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ Smolin Mikhail ភេទ​ប្រុស សញ្ជាតិ​រុស្សីកាន់​លិខិតឆ្លងដែន​លេខ​៧២ ៦៣៣៦២៣៩ ផុត​សុពលភាព​ថ្ងៃទី​៤ តុលា ២០២៣ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦តាម​ច្រក​អន្តរជាតិ​បាវិត ។ ទី​២- ឈ្មោះ Gudimenko Anastasiia ភេទ​ស្រី សញ្ជាតិរុស្សី កាន់​លិខិត ឆ្លងដែន​លេខ​៧២ ៤៦២៤៥៩៥ ផុត​សុពលភាព​ថ្ងៃ​២៤ឧសភា ២០២៣ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈឆ្នាំ​២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត​។ និង​ទី​៣-​ឈ្មោះ Yartsev Vitaliy ភេទ​ប្រុសសញ្ជាតិ​កា​ហ្សា​ក់​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ N5571971 ផុត​សុពលភាព​ថ្ងៃ១១ ធ្នូ ២០១៧ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត ។​

​ក្រោ​យេះ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​ការិយាល័យ​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួនជនបរទេស​ទាំង​៣​នាក់ ខាងលើ​យកទៅ​សាកសួរ​​ពួកគេ​បាន​ឆ្លើយសារភាពថា ពួកគេ​ពិតជា​បាន​ចូលមក​ខេត្ត​ព្រះសីហនុ មែន នៅ​ថ្ងៃទី​៥ ខែឧសភាឆ្នាំ​២០១៦ និង​បាន​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ទិដ្ឋាការពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនបរទេស​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ បានកំពុង​ចាត់ការ​តាម​និតិ​វិធី​៕R​