ជំងឺហឺត កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ មិន​ថា​កុមារ ឬ​មនុស្សពេញវ័យ ចាស់ នោះទេ​

ភ្នំពេញ:
ជំងឺហឺត ជា​ជំងឺ​ផ្លូវដង្ហើម ដែល​កើតឡើង​នៅក្នុង​សួត រោគសញ្ញា​របស់​វា បង្កឡើង​ដោយ​ការ​រលាក ដែល​ធ្វើអោយ​ផ្លូវដង្ហើម មាន​លក្ខណៈ​ក្រហម ហើម រួម​ត្បៀត ហើយ​បង្កើន​ការឆ្លើយតប​មិន​ប្រក្រតី ទៅនឹង​សា​ធារ​តុ​មួយចំនួន ដែល​ធ្វើអោយ​អ្នកជំងឺ ពិបាក​ដកដង្ហើម​។​

​ដូច្នេះហើយ​ទើបបាន ក្រុមហ៊ុន GSK កម្ពុជា​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន សី្ត​ពី​ទិវា​ប្រយុទ្ធ ប្រឆាំង និង​ជំងឺហឺត​ពិភពលោក កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែលជា​រៀងរាល់ឆ្នាំ នៅ​ទូទាំង​សកលលោក​បានកំណត់​យ​ក​ថ្ងៃទី​១ ខែឧសភា ដើម្បី​លើកកម្ពស់ ការយល់ដឹង ក្នុងចំណោម​សាធារណៈជន​ទូទៅ​អំពី​ជំងឺហឺត​លើ​ការពារ និង​ការប្រុងប្រយ័ត្ន​។​

​លោក​វេជ្ជ​ប​ណិ្ឌ​ត វណ្ណ មិច គ្រូពេទ្យ​ឯកទេស​ជំងឺ​សួត នៃ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត បាន​ឲ្យ​ដឹងថា​" ជំងឺហឺត កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ មិន​ថា​កុមារ ឬ​មនុស្សពេញវ័យ ចាស់ នោះទេ​។ បើ​កើតឡើង​កុមារ ធ្វើ​ឲ្យ​បាត់បង់​ឱកាស​សិក្សា បើ​កើតឡើង​មនុស្ស ចាស់ ធ្វើ​ឲ្យ​បាត់បង់​ការងារ​ធ្វើ ដោយសារ​ការ​ហត់​។ ជំងឺហឺត​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក រកឃើញថា មាន​ជាង​៣០០​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ដែល កើតមាន​ជំងឺហឺត ហើយ​ក្នុងនោះ​មាន​អត្រា​មរណៈ​ជាប្រចាំ ក្នុង​មួយ​ឆ្នាំមាន​រហូតដល់​២៥​ម៉ឺន​នាក់ បាន​ស្លាប់ គឺ​តួលេខ​នេះ​វា​ធ្ងន់ធ្ងរ​ណាស់ បើ​យើង ធ្វើការ​ប្រៀបធៀប​ទៅនឹង​ជំងឺ​ផ្សេងៗ​ទៀត ដែល​យើង​មានការ​ភ័យព្រួយ​ខ្លាំង​នោះ គឺ​អត្រា​តួលេខ នៃ​មរណៈ​ក៏ដូចជា​អត្រា​ប្រេ​វ៉ាឡង់ គឺមាន​កំរិត​នៅ​ទាប​ជាង​នេះ​នៅឡើយ​"​។

​លោក​វេជ្ជ​ប​ណិ្ឌ​ត លាន គឹម​ស្រេង គ្រូពេទ្យ​ឯកទេស​ជំងឺ​សួត នៃ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បានលើកឡើង​ដែរ​ថា​" ប្រជាពលរដ្ឋ​យើង តែមាន​ទម្លាប់​គិតថា​ជំងឺហឺត​ជា​ជំងឺ​ស៊ូ​ពូជ​មើល​មិនជា​ទេ មិនបាច់​ព្យាបាល​ទេ ការយល់ច្រឡំ​ទាំងអស់នេះ គឺ​ខុស​។ ជំងឺហឺត ថ្វីត្បិតតែ​ព្យាបាល​មិនជា​សាសស្បើយ តែ​យើង​អាច​ការពារ​បាន ដោយ​យើង​អាច​ព្យាបាល​វា​បាន ដោយ​មិន​ឲ្យ​មាន​វិ​ប​តិ្ត ពិ​ព្រោះថា​ការ​មាន​វិ​ប​តិ្ត​នោះ គឺ​ធ្វើ​ឲ្យ​អ្នកជំងឺ​ឈានទៅរក​ការស្លាប់ ក្នុងពេល និង​ម៉ោង​ដ៏​ខ្លី​ណាមួយ​។​

​លោក​វេជ្ជ​ប​ណិ្ឌ​ត ឌី ចន្ទី គ្រូពេទ្យ​ឯកទេស​ជំងឺ​សួត នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះកុសុមៈ បាន​ឲ្យ​ដឹងថា​"​ជំងឺហឺត គឺមាន​ថ្នាំ​ព្យាបាល តែ​ការព្យាបាល​មិនអាច​ព្យាបាល​ឲ្យ​ជា​ដាច់​នោះទេ យើង​ប្រើពាក្យ​ថា​ជា ប៉ុន្តែ​ការព្យាបាល​ជា គឺ​គាត់​អត់​មាន​រោគសញ្ញា​គាត់​អាចធ្វើ​ការ​បាន កូនក្មេង​អាច​ទៅ​រៀន​បាន ។ ពាក្យ​ថា​ដាច់ យើង​មិនអាច​ព្យាបាល​ឲ្យ​ចប់​មិន​ឲ្យ​វា​កើត​ឡើងវិញ​នោះទេ គឺ​បានន័យថា​យើង​ព្យាបាល​ជា ប៉ុន្តែ​នៅពេលដែល​គាត់​ទៅ​ប្រ​ឈរ​មុខ​ជាមួយនឹង​កត្តា អាល្លែកហ្ស៊ី ជា​លក្ខ​ណះ​សត្វល្អិត ឬក៏​ជា​គីមី​កី្ត ថ្ងៃ​ណា​មួ យ គាត់​អាច​នឹង​ប្រឈម នឹង​ការកើត​ឡើងវិញ​ជំងឺហឺត នោះ​ហើយ​ដែរ​ថា​ជា​មិន​ដាច់​។ ប៉ុន្តែ​អាចជា ប្រសិនបើ​គាត់​គ្មាន​រោគសញ្ញា គ្មាន​ការរំខាន គ្មាន​បាត់បង់​ការងារ សាលារៀន​ទេ​"​។​

​សូមបញ្ជាក់ថា យោងតាម​តួលេខ​នៅ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ កាលពី​ឆ្នាំ​២០១៤ ផ្នែក​ជំងឺ​ផ្លូវដង្ហើម បាន​បង្ហាញថា មាន​ជំងឺ​ផ្លូវដង្ហើម​ប្រហែល​ជិត​៤​ម៉ឺន​នាក់​ចូលមក សម្រាក​ព្យាបាល​ក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ​។ ក្នុងនោះ​មាន​ជំងឺ​ផ្នែក​ផ្លូវដង្ហើម​ខាងលើ និង​ខា ង​ក្រោម តែ​ថ្ងៃនេះ​យើង​និយាយ​តែ​ជំងឺ​ផ្លូវដង្ហើម​ខាងក្រោម គឺ​ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​សាច់​សួត​។ ជំងឺ​នេះ​យើង​ទាញ​ចេញ​បើ​គាត់​រលាក​ទងសួត គាត់​នឹង​វិវត្តន៍​ទៅជា ជំងឺហឺត​"៕​

ជំងឺហឺត កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ មិន​ថា​កុមារ ឬ​មនុស្សពេញវ័យ ចាស់ នោះទេ​

ជំងឺហឺត កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ មិន​ថា​កុមារ ឬ​មនុស្សពេញវ័យ ចាស់ នោះទេ​