គ្មាន​អ្នក​ណា​បង្ក​ទេ សុខ​ៗ​រេ​ចង្កូត​ក្រឡាប់

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រន្ធត់​ណាស់​ ដោយ​រថយន្ត​រ៉េ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង ​​កាលពី​វេលា​ម៉ោង​៦ និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​ ១០៨៥-១០៨៦ ស្ថិត​ក្នុងភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ ខាងលើ​មាន ១-​ឈ្មោះ ឡុ​ង សែន អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 3A-1182 រង​របួសធ្ងន់​, ២-​ឈ្មោះ ឡុ​ង សន្តាន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​, ៣-​ឈ្មោះ ហេង ហាន ភេទ​ប្រុស រងរបួសស្រាល​, ៤-​ឈ្មោះ បិ​ន ចាន់​ដឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ រងរបួសធ្ងន់​, ៥-​ឈ្មោះ សល់ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួសធ្ងន់ និង ៦-​ឈ្មោះ ជា គិ​ន​ឡាន់ ភេទ​ប្រុស រងរបួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៦​នាក់​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បញ្ជាក់​ថា តាម​ការ​សាកសួរ ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ផ្ទុះ​ម៉ាស៊ីន រេ​ចង្កូត​ធ្លាក់​ពីលើ​ ផ្លូវជាតិ​ក្រឡាប់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងករណីយស្រដៀងគ្នា នេះដែរ បុរស២នាក់ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះ ឃើញដេកដួលជើងគងលើម៉ូតូ កាលពីវេលាម៉ោងជាង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលេខ២១៧ ភូមិម័ល ក្បែរវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រជាពលរដ្ឋបាននិយាយថា ករណីគ្រោះថ្នាក់នេះ គឺទំនងបុរសពីរនាក់នោះ  ពីក្រោយបណ្តាលឲ្យដួលម៉ូតូ ហើយបុរសម្នាក់ដួលបោកក្បាល នឹងបាក់កស្លាប់ ភ្លាមៗតែម្តង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរបង្អែកខណ្ឌដង្កោអន្តរាគមន៍ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ ប្រភពដដែរបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AR-790២ឌុបគ្នា ធ្វើដំណើរត្បូងទៅជើង លុះមកជិះដល់ក្លោងទ្វារបត់ចូលវត្តសំបួរ ស្រាប់កើតមានហេតុនេះ តែម្តងទៅ ។ ដោយឡែកសមត្ថកិច្ចប្រាប់ថា ករណីគ្រោះចរាចរណ៍នេះ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយពុំឃើញមានអត្តសញ្ញាណសម្គាល់ទេ ក្រោយពីឆែកទៅឃើញតែវិក័យបត្រខារ៉ាអូខេ តែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្មាន​អ្នក​ណា​បង្ក​ទេ សុខ​ៗ​រេ​ចង្កូត​ក្រឡាប់

គ្មាន​អ្នក​ណា​បង្ក​ទេ សុខ​ៗ​រេ​ចង្កូត​ក្រឡាប់

គ្មាន​អ្នក​ណា​បង្ក​ទេ សុខ​ៗ​រេ​ចង្កូត​ក្រឡាប់

គ្មាន​អ្នក​ណា​បង្ក​ទេ សុខ​ៗ​រេ​ចង្កូត​ក្រឡាប់