យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ឃាតក​ កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្រោម​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រភព​ព័ត៌មាន​ ពី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ស្លាប់​នៅ​វេលា​ម៉ោង​ ៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ។ ជន​រង​គ្រោះ​នៅ​មិន​ទាន់​បាន​គេ​ ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ជន​រង​គ្រោះ​មាន​កម្ពស់​ប្រហែល​១,៦៧​ម៉ែត្រ មាន​អាយុ​ប្រហែល​១៧​ឆ្នាំ ពាក់​អាវដៃវែង​ពណ៌​បៃតងខ្ចី និង​អាវយឺត​ពណ៌ ស​-​ខ្មៅ ខោ​ពណ៌​ខ្មៅ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​ដៃដល់ កាប់​ត្រូវ​កញ្ចឹងក​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់​ នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​ អា​ណោ​ធ​អា​ធ​ម នៅ​គល់​ស្ពាន​ទឹកថ្លា ។ លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ នគរបាល​ព្រហម្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រាប់​ថា ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​អះអាង​ថា​ជា​រឿង​គំនុំ ឬ​ក៏​ជា​អំពើ​ប្លន់​នោះ​នៅឡើយ​ទេ ។ ចំពោះ​សាច់ញាតិ​ ជន​រង​គ្រោះ​ក៏​មិន​ទាន់​មាន​ទទួល​ដំណឹង​ថា​ មាន​អ្នក​បាត់​សមាជិក​ ក្រុម​គ្រួសារ​នៅឡើយ ដែរ បច្ចុប្បន្ន​សាកសព ត្រូវ​បាន​យក​ទៅ​ តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ស្ថិត​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា​ក្រុ​សិរី​សោភ័ណ ដើម្បី​រក​ឲ្យ​បងប្អូន​ ដែល​បាត់​សមាជិកគ្រួសារ មក​ពិនិត្យ​មើល ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងករណីស្រដៀងគ្នានេះដែរ ក្មេងស្ទាវពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួន បន្ទាប់ពីជនទាំងពីរនាក់នេះ បានជិះម៉ូតូNex នៅម៉ោងប្រមាណ៧យប់ថ្ងៃទី៧ ខែឧសភានេះ ក្នុងបំណបប្លន់យកម៉ូតូ ប៉ុន្តែសំណាងមិនល្អក្រុមចោរទាំងពីរនាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួន។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការកាប់ប្លន់យកម៉ូតូនេះ កើតឡើងនៅចំណុចផ្លូវព្រះមុនីវង្ស ទុលមុខក្រសួងរៀបចំដែនដី ក្នុងខណ្ឌចំការមន ហើយជនសង្ស័យដែលធ្វើសកម្មភាពកាប់ប្លន់នេះមានគ្នាពីរនាក់ ប៉ុន្តែក្នុងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្នាក់ប៉ុណ្ណោះ គឺយុវជនដែលពាក់អាវពណ៌ស ដោយឡែកបក្ខពួកម្នាក់ទៀត​បានរត់គេចខ្លួនបាត់៕

ដោយឡែកមួយវិញទៀត  ពេលចុះរៀបចំសណ្តាប់ធ្នាប់តាម ចិញ្ចើមផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ទាន់ និងបាននាំមកអប់រំ នៅព្រឹកម៉ោង៩ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កខាងលើមានឈ្មោះ ផេន ម៉េង អាយុ៤៣ឆ្នាំ មុខរបរលក់ធុរេន ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា «មុនពេលកើតហេតុ កម្លាំងសន្តិសុខចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ឱ្យក្រុមអ្នកលក់ដូរថយទៅក្រោយ ដើម្បីសម្រួលចរាចរណ៍កុំឱ្យកកស្ទះ ស្រាប់តែបុរសលក់ធុរេនម្នាក់នេះ បានទាញកូនកាំបិតបម្រុង នឹងចាក់លើសន្តិសុខ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួនទាន់ ដោយបានបង្កការភ្ញាក់ផ្អើលពេញផ្សារ»។

ក្រោយពីបានឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាននាំជនបង្កយកទៅអប់រំ នៅប៉ុស្តិ៍សង្កាត់ចោមចៅ ហើយក៏បានដោះលែងវិញ ព្រោះជនបង្ក មិនបានធ្វើឱ្យមានរបួសស្នាមអ្វីទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់

យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់

យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់

យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់

យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ឃាតក​កាប់សម្លាប់