ក្រសួង​ធនធានទឹក ​បង្ហាញ​ពី​សកម្មភាព ជីក​ និង​ស្តា​ប្រឡាយ បង្ហូរ​ទឹក​នៅ​តាម​បណ្ដា​ខេត្ត

ក្រសួង​ធនធានទឹក ​បង្ហាញ​ពី​សកម្មភាព ជីក​ និង​ស្តា​ប្រឡាយ បង្ហូរ​ទឹក​នៅ​តាម​បណ្ដា​ខេត្ត

​ភ្នំពេញ ​៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​បង្ហាញ​សកម្មភាព​ស្ដារ ​និង​សកម្មភាព​ជីក​ប្រឡាយ មេ ត្រពាំង​ប្រី នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ និង​ការដ្ឋាន​ស្ដារ​ឡើង​វិញ សង់​សំណង់​សិល្ប​ការ​នានា​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ​។​

យោង​តាម​គេហទំព័រ ក្រសួង​បាន​ផ្សាយ​នៅ​ថ្ងៃទី​៩​ឧសភា​នេះ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ នេះ ដំណើរការ​ស្ដារ​ឡើង​វិញ ប្រឡាយ​មេ ត្រពាំង​ប្រី ស្ថិត​ក្នុង​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្ត​ប​ន្ទាយមានជ័យ សម្រេច​លទ្ធផល​បាន​ប្រមាណ ៥០ ភាគរយ​ហើយ បន្ទាប់ពី​បាន​បើក​ការដ្ឋាន​កាល​ពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។ ការដ្ឋាន​ស្ដារ​ឡើង​វិញ ប្រឡាយ​មេ ត្រពាំង​ប្រី ប្រវែង ៤.៩០០ ម៉ែត្រ រួម​ជាមួយនឹង​ការសាងសង់​សំណង់​សិល្បការ​ជាច្រើន​កន្លែង​ទៀត គឺ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នា​ ២០១៦ ខាងមុខ​។

​ក្រសួង​បញ្ជាក់​ថា ​ក្រោយពេល​ស្ដារ​រួច ប្រឡាយ​មេ ត្រពាំង​ប្រី នឹង​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​ដី​ដំណាំ​ស្រូវវស្សា ចំនួន ២.១០៩ ហិកតា ស្រូវប្រាំង ចំនួន ៣៤០ ហិកតា និង​ដំណាំ​រួមផ្សំ ចំនួន ៣០ ហិកតា។​

គេហទំព័រ​ដដែល​បញ្ជាក់​ថា ប្រឡាយ​លេខ ០៤ ស្ថិត​ក្នុង​ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​ការដ្ឋាន​ស្ដារ​ឡើង​វិញ ប្រវែង ២.៣០០ ម៉ែត្រ រួម​ជាមួយនឹង​ការសាងសង់​សំណង់​សិល្បការ​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦។​

មកដល់ពេលនេះ ដំណើរការ​ស្ដារ​ឡើង​វិញ ប្រឡាយ​លេខ ០៤ សម្រេច​លទ្ធផល​បាន​ប្រមាណ ៤៥ ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៦ ខាងមុខ​។​

ក្រោយ​ស្ដារ​រួច ប្រឡាយ​លេខ ០៤ នឹង​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា ចំនួន ៤៩៦ ហិកតា ស្រូវប្រាំង ចំនួន ១០៧ ហិកតា និង​ដំណាំ​រួមផ្សំ ចំនួន ២០ ហិកតា៕