មុខសញ្ញា​គ្រឿងញៀន​នៅ​ស្រុក​ស្អាង ត្រូវ​តុលាការ​ឃុំខ្លួន

មុខសញ្ញា​គ្រឿងញៀន​នៅ​ស្រុក​ស្អាង ត្រូវ​តុលាការ​ឃុំខ្លួន



កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ស្រុក​ស្អាង ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​បក្ខ​ពួក​បន្ថែម​ទៀត។

នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ស៊ី​ង ដា​រី អាយុ​៤៧​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​ក្ដី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ថ្លុ​ល ឃុំ​ត្រោ​យ​ស្លា ស្រុក​ស្អាង ​ខេត្ត​កណ្ដាល។

ពាក់ព័ន្ធ​ករណី​នេះ លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ កម្លាំង​របស់​លោក​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​ជនសង្ស័យ​រូប​នេះ​កំពុងតែ​ជិះ​ម៉ូតូ។ ឃើញ​ដូច្នេះ ​កម្លាំង​របស់​លោក​ហៅ​សួរ រួច​ធ្វើការ​ត្រួតពិនិត្យ ឃើញ​ថ្នាំញៀន​១០​កញ្ចប់ រួម​ជាមួយនឹង​សម្ភារៈ​ជាច្រើន​ទៀត៕

មុខសញ្ញា​គ្រឿងញៀន​នៅ​ស្រុក​ស្អាង ត្រូវ​តុលាការ​ឃុំខ្លួន