ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​ចូលរួម​សន្និសីទ​លើក​ទី​៩​ នៅ​ប្រទេស​ចិន

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​ចូលរួម​សន្និសីទ​លើក​ទី​៩​ នៅ​ប្រទេស​ចិន



​ភ្នំពេញ ​៖ សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​ថា លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​សន្និសីទ និង​កិច្ចប្រជុំ​ទូទៅ​លើ​ក​ទី​៩ នៃ​សមាគម​អន្តរជាតិ​នៃ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ រយៈពេល​បី​ថ្ងៃ​នៅ​ទីក្រុង ទៀន​ជីន សា​ធារណរដ្ឋ​ប្រជាមានិត​ចិន​។​

សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា លោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ដឹកនាំ ប្រតិភូ មួយ​ក្រុម ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៩ នៃ​សមាគម​អន្តរជាតិ​នៃ​អាជ្ញាធរ​ប្រ​ឆាំ​ង​អំពើពុករលួយ នៅ​ទីក្រុង ទៀន​ជីន សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ លោក បញ្ហា អ៊​ន និង​លោ​ក កេវ​ ជិ​រា​វុ​ធ (​មន្ត្រី នាយកដ្ឋាន គតិយុត្តិ ពាក្យ​ប្ដឹង និង​អន្តរជាតិ​) ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៩ នៃ​សមាគម​អន្តរជាតិ​នៃ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ នៅ​ទីក្រុង ទៀន​ជីន សាធារណរដ្ឋ​ប្រជាមានិ​ត​ចិន រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១០-១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម ប្រធានបទ​« បទពិសោធន៍ និង​ការរៀបចំ​មាគ៌ា​ឆ្ពោះ​ទៅ​មុខ​»​។​

ព្រឹត្តិការណ៍​នេះ​គឺជា​វេទិកា​ផ្ដល់​ឱកាស​ដ៏​ល្អ សម្រាប់​ប្រតិភូ​ប្រឆាំង​អំពើពុករលួយ និង​អ្នកជំនាញ​មកពី​បណ្ដា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ដើម្បី​ចែ​ល​រំលែក​នូវ​ព័ត៌មាន និង​ចំណេះដឹង ក៏​ដូច​ជា​វឌ្ឍនភាព និង​ជោគជ័យ​ថ្មីៗ ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ​៕