អាជ្ញាធរ​ យក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​អូរ​ស្មាច់​

អាជ្ញាធរ​ យក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​អូរ​ស្មាច់​



ឧត្តរមានជ័យ ៖ ទឹក​ស្អាត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅ​សង្កាត់​អូរ​ស្មាច់​ជាប់​ព្រំដែន​កម្ពុជា-ថៃ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង ខ​.​ភ​.​ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ អម​ដំណើរ​ដោយ​លោក ស ថា​វី អភិបាលខេត្ត លោក យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រីរាជការ មន្ទីរ​ជុំវិញ​ខេត្ត​។​

ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គន់ គីម ក៏បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរ​សុខ​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ នូវ​ការរស់នៅ​ និង​ការ​ខ្វះខាត​ទឹក​បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ/សង្កាត់​អូរ​ស្មាច់​ខាងលើ​មិន​អាច​ជីក​អណ្ដូង​ប្រើប្រាស់​បានទេ ដោយ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់៕

អាជ្ញាធរ​ យក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​អូរ​ស្មាច់​

អាជ្ញាធរ​ យក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​អូរ​ស្មាច់​

អាជ្ញាធរ​ យក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​អូរ​ស្មាច់​