នេះ​កម្មវិធី​ប្រកួត​ពាន​ ស្វាយរៀង​ខាប់ ​លើក​ទី​២​

ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ ស្វាយ​រៀង​​ខាប់ លើក​ទី​២ ឆ្នាំ​២០១៦ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ ទី១៣ សប្ដាហ៍​នេះ​ ហើយ​ នឹង​បញ្ចប់​​​នៅ​ថ្ងៃ​សៅរ៍​ទី២៥ ខែ​មិថុនា​ ឆ្នាំ២០១៦ ។

 

ពាន​រង្វាន់​បាល់​ទាត់​ស្វាយ​រៀង​ ខាប់​លើក​ទី​២​ ឆ្នាំ​២០១៦​ មាន​ការ​ចូល​រួម​ទាំង​អស់​ចំនួន​២៩​ក្រុម​ ទូទាំង​ខេត្ត​ស្វាយរៀង ​ដោយ​ក្នុង​១​ក្រុម​មាន​កីឡាករ​ចំនួន​២៣​នាក់​ ដែល​ធ្វើ​ការ​ប្រកួត​រាល់​ថ្ងៃសៅរ៍​ អាទិត្យ​ (លើក​លែង​តែ​ថ្ងៃ​ប្រកួត​បើក​ឆាក​ប៉ុណ្ណោះ​ដែល​ប្រកួត​ថ្ងៃ​សុក្រ) និង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ផ្សេង​ៗ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ កីឡាករ​ជា​មន្ត្រី​រាជការ​ អង្គការ​ ស្ថាប័ន​ក្រុម​ហ៊ុន​ផ្សេង​ៗ​ អាច​មាន​លទ្ធភាព​ចូល​រួម​ប្រកួត​បាន។

 

ពានរង្វាន់​នេះ​ រៀប​ចំឡើង​ដោយ​ សមាគម​កីឡា​បាល់ទាត់​ ខេត្ត​ស្វាយរៀង​ សហការ​ជា​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយរៀង​ ដែល​មាន​ឯកឧត្ដម​ ឌី វិជ្ជា​ ជា​ប្រធាន​ ហើយ​ឯក​ឧត្តម​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ នូវ​ការ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ក្នុង​ខេត្ត​ ដោយ​មាន​គម្រោង​រៀប​ចំ​ការ​ប្រកួត​ ​ឲ្យ​មាន​រៀង​រាល់​ឆ្នាំ​ ទាំង​ពាន​រង្វាន់​មហាជន​ ក្រោម​អាយុ​១៥​ និង​១៧ឆ្នាំ​ ព្រម​ទាំង​ពាន​រង្វាន់​នារី​ផង​ដែរ។

ដោយ​មាន​សំណូម​ពរ​ ពី​ក្រុម​ក្នុង​ខេត្ត​ច្រើន គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត បាន​ចេញ​បទ​បញ្ជា​ថ្មី​ កំណត់​ឲ្យ​តែ​កីឡាករ​ ក្នុង​ខេត្ត​ ឬ​កីឡាករ​ដែល​មាន​ការងារ​នៅ​ក្នុង​ខេត្ត​ទើប​អាច​ចូល​រួម​បាន ព្រោះ​ការ​ប្រកួត​លើក​ទី​១ ​បទបញ្ជា​បច្ចេកទេស​ បាន​កំណត់​ថា​ កីឡាករ​គ្រប់​ខេត្ត​ក្រុង​ ដ៏​ទៃ​អាច​ចូល​រួម​ប្រកួត​បាន ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​ក្នុង​ខេត្ត​​មាន​ការ​ស្នើសុំ​បែប​នេះ​។

 

នេះ​គឺ​ជា​លើក​ទី​២ នៃ​ការ​បង្កើត​ពាន​រង្វាន់​ស្វាយ​រៀង​ខាប់​នេះ​ឡើង​ ដោយ​លើក​ទី​១​ បាន​រៀប​ចំ​នៅ​ឆ្នាំ​២០១៥​ ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៣៣​ក្រុម​ ហើយ​ធ្វើ​ការ​ប្រកួត​នៅ​លើ​ស្មៅ​សិប្បនិម្មិត​ ៩​នាក់ ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ និង​វគ្គ​ខ្វែង​ទើប​មក​ប្រកួត​ នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ​១១​នាក់។

នេះ​កម្មវិធី​ប្រកួត​ពាន​ ស្វាយរៀង​ខាប់ ​លើក​ទី​២​នេះ​កម្មវិធី​ប្រកួត​ពាន​ ស្វាយរៀង​ខាប់ ​លើក​ទី​២​

 

អត្ថបទ៖ មួន សុគន្ធតារា