ប្រធានាធិបតី​ចិន​អំពាវនាវ​ឱ្យ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ក្រោយ​ការ​បាក់​ដី​នៅ FUJIAN

យោង​តាម​ស៊ី​ន​ហួ​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​អំពាវនាវ​ឱ្យធ្វើ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត ដើម្បី​ធានា​ដល់​ការ​ជួយ​សង្គ្រោះ​ដោយ​ឆាប់រហ័ស​បំផុត​ក្រោយ​ការ​បាក់​ដី កាលពី​ថ្ងៃ​ទី​៨ ឧសភា នៅ​ខេត្ត FUJIAN ភាគ​អាគ្នេយ៍​ចិន ។

នា​វេលា​ថ្ងៃត្រង់ មនុស្ស​៣៤​នាក់​បាត់​ខ្លួន ហើយ​មនុស្ស​៧​នាក់​ទៀត​រង​របួស ក្រោយ​គ្រោះ​មហន្តរាយ​នៃ​ការ​បាក់​ដី​នេះ​នៅ​ស្រុក TAIWING ខេត្ត FUJIAN នា​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា វេលា​ម៉ោង​៥​ម៉ោង​ក្នុងស្រុក ។

ក្នុង​ការ​ណែនាំ​មួយ ក្រោយ​គ្រោះ​មហន្តរាយ​នេះ លោក​ស៊ី ស្នើ​ដល់​អាជ្ញាធរ​ខេត្ត FUJIAN និង​បណ្តា​ផ្នែក​ពាក់ព័ន្ធ​ឱ្យ​រៀបចំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ លោក​ស្នើ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​កាយ​រក​មនុស្ស​ទាំងឡាយ​ដែល​កប់​ដី និង​បាត់​ខ្លួន​ដោយ​លោក​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់​ឱ្យ​ព្យាបាល​បណ្តា​អ្នក​របួស ។

លោក​ស៊ី ក៏​ស្នើ​ផង​ដែរ​ឱ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​រួច​ពិនិត្យ​សន្តិសុខ​ក្នុង​កម្រិត​មូលដ្ឋាន បង្ការ​គ្រោះថ្នាក់​នានា​ប្រហាក់ប្រហែល​គ្នា​នេះ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ចិន លោក LI KEQIANG វិញ​បាន​ចេញ​ការ​ណែនាំ​ជា​លាយ​ល័​ក្ខ​អក្សរ​មួយ ដែល​អំពាវនាវ​ឱ្យធ្វើ​រាល់​ការ​ខិតខំ​ប្រឹងប្រែង តាម​រក​បណ្តា​មនុស្ស​បាត់​ខ្លួន​ក្រោយ​ការ​បាក់​ដី​នេះ ហើយ​ឱ្យ​យកចិត្តទុកដាក់​ដល់​បណ្តា​អ្នក​របួស ៕