ចាប់ផ្តើម​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ហ្វ៊ី​លី​ពី​ន​លោក DUTERTE សង្ឃឹម​ឈ្នះ

បណ្តា​ការិយាល័យ​បោះ​ឆ្នោត​បាន​បើកទ្វារ​នា​ថ្ងៃ​ទី​៩ ឧសភា នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដោយ​អ្នកបោះឆ្នោត​ប្រមាណ​ជា​៥៤​លាន​នាក់​ត្រូវ​ជ្រើសរើស​ប្រធានាធិបតី អនុ​ប្រធានាធិបតី សមាជិក​សភា​៣០០​រូប ព្រមទាំង​សមាជិក​សភា​មូលដ្ឋាន​ប្រមាណ​ជា​១.៨០០​រូប ។

មាន​បេក្ខជន​៥​រូប ប្រជែង​ដណ្តើម​យក​ការ​បន្ត​តំណែង​ពី​លោក​ប៊ី​នី​ញ៉ូ អា​គី​ណូ ដែល​ពុំ​អាច​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត ។ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​នានា លោក RODRIGO DUTERTE អភិបាលក្រុង DAVAO ជាទី​ក្រុង​ធំ​ជាងគេ​បំផុត​នៃ​កោះ​មីន​ដា​ណា​វ ជា​កោះធំ​ទី​២​របស់​ប្រទេស​មាន​អ្នក​ចង់​បោះ​ឆ្នោត​ឱ្យ​៣៣% ដោយសារ​វិធីសាស្ត្រ​ប្រើ​សាច់ដុំ​របស់​លោក​ប្រឆាំង​ឧក្រិដ្ឋកម្ម​ជាមួយ​ការ​នាំមុខ​១១% លើ​គូប្រជែង​សំខាន់ ព្រឹទ្ធ​សមាជិកា​លោកស្រី GRACE POE ។

ប្រធានាធិបតី​ចប់​អាណត្តិ​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៦ ឧសភា បាន​អំពាវនាវ​ដល់​បណ្តា​បេក្ខជន​ប្រជែង​យក​តំណែង​បន្តវេន​ពី​លោក​ឱ្យ​រួបរួម​គ្នា​ដើម្បី​រារាំង​លោក DUTERTE កុំឱ្យ​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។

លោក DUTERTE អាច​ជា​អ្នក​ឈ្នះ​ដោយសារ​ប្រព័ន្ធ​បោះ​ឆ្នោត​ហ្វ៊ី​លី​ពី​ន ដែល​ផ្តោត​លើ​ជ័យជម្នះ​របស់​ឥស្សរជន​ណា​ដែល​មាន​សំឡេង​នាំមុខ​គេ ទោះ​ពុំ​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក៏​ដោយ​ចុះ ។

ក្នុង​បណ្តា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនាបោះឆ្នោត​រណសិរ្ស​ប្រឆាំង​លោក DUTERTE មួយ​ត្រូវ​បាន​បង្កើត​ឡើង ។

ការ​សន្យា​របស់​លោក DUTERTE បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​មើលទៅ​បណ្តា​គូប្រជែង​របស់​លោក​ពិតជា​ពិបាក​ទប់ ។

ជាប់​ឆ្នោត​៧​លើក​ជា​អភិបាលក្រុង DAVAO ចាប់តាំងពី​ឆ្នាំ​១៩៨៨​មក លោក DUTERTE បាន​ចេញ​មុខ​ធ្វើសង្គ្រាម​ប្រឆាំង​ឧក្រិដ្ឋកម្ម ព្រមទាំង​ប្រឆាំង​គ្រឿងញៀន ។ លោក​និយាយ​ថា លោក​ចង់​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ក្នុង​កម្រិត​ជាតិ​រយៈពេល​ត្រឹម​៦​ខែ ។ លោក​ក៏​សន្យា​ផង​ដែរ​សម្លាប់​ឧក្រិដ្ឋជន​ច្រើន​សិប​ពាន់​នាក់ ។ ដោយសារ​យុទ្ធសាស្ត្រ​នេះ​បានជា​លោក RODRIGO DUTERTE ក្លាយជា​បេក្ខជន​ដែល​អាច​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ខណៈ​ពួក​អ្នកវិភាគ​ប្រៀបប្រដូច​លោក​ទៅ​នឹង​លោក DONALD TRUMP េ​បក្ខជន​ប្រធានាធិបតី​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ​អា​មេ​រិ​ក ៕