ជំងឺមហារីក​ មាត់ស្បូន គឺជា​ជំងឺ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ជំងឺមហារីក​ធម្មតា​

ភ្នំពេញ:
ជំងឺមហារីក​មាត់ស្បូន គឺជា​ជំងឺ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ជំងឺមហារីក​ធម្មតា ដែល​កើត​លើ​ស្ត្រី​អាយុ​១៥​ឆ្នាំ ហើយ​មាន​ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​ជំងឺមហារីក​មាត់ស្បូន ក្នុង​រយៈពេល​២​នាទី​ម្តង នេះ​បើ​យើង​គិត ទូទាំង​សកលលោក​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ ក្រុមហ៊ុន GST នៅ​សណ្ឋាគារ​កាំ​ប៉ូ​ឌីយ៉ាណា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ លោកស្រី​វេជ្ជបណ្ឌិត ឯក ម៉េង​លី ថា មហារីក​មាត់ស្បូន ជា​ជំងឺ​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ មេរោគ ឈ្មោះ HPV (Human Papilloma Virus)​។ មេរោគ HPV វា​បាន​រាលដាល​តាមរយៈ​ការប៉ះពាល់ ស្បែក មាន​ឆ្លង​ជំងឺ ជាធម្មតា តាមរយៈ​ការរួម​ភេទ​។ មនុស្ស​ដែល​ឆ្លង​ជំងឺ ភាគច្រើន គ្មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​ទេ ហើយ​ពួកគេ​មិនបាន​ដឹងថា ពួកគេ​ឆ្លង​ជំងឺ​នេះឡើយ​។​

​លោកស្រី​វេជ្ជបណ្ឌិត ឯក ម៉េង​លី បន្តថា ស្ត្រី​ទាំងអស់​គឺមាន គឺមាន​ហានិភ័យ​ចំពោះ​ការឆ្លង​ជំងឺមហារីក​មាត់ស្បូន ហើយ​ជំងឺ​នេះ​ច្រើន​កើត​លើ​ស្ត្រី មាន​អាយុ​ជាង​៣០​ឆ្នាំ​។ ជា​រៀងរាល់ឆ្នាំ រហូតដល់​៨០​ភាគរយ​នៃ​ស្ត្រី​និង​ត្រូវបាន​ឆ្លង​មេរោគ HPV ក្នុងអំឡុងពេល​មាន​រដូវ នៃ​ជីវិត​របស់​ពួកគាត់​។​

​លោកស្រី​វេជ្ជបណ្ឌិត បញ្ជាក់ថា មិនមែន​គ្រប់ មេរោគ HPV ទាំងអស់​សុទ្ធតែ​បង្កអោយមាន ជំងឺមហារីក និង​មេរោគ HPV មួយចំនួន អាច​ជម្រះ​ទៅដោយ​ធម្មជាតិ ប៉ុន្តែ​ខ្លះទៀត អាច​កើត​ជំងឺមហារីក​។ មនុស្ស​ភាគច្រើន ដែល​បាន​ឆ្លង​មេរោគ HPV គ្មាន​សញ្ញា​នោះទេ ហើយ​មនុស្ស​មួយចំនួន អាច​មើលឃើញ ការអភិវឌ្ឍ​ក្នុង​ប្រដាប់បន្តពូជ ឬ មានការ​ផ្លាស់ប្តូរ ដំណាក់កាល​មុន​មហារីក ក្នុង​ស្បូន ទ្វារមាស​។​

​លោកស្រី​បន្តថា ជំងឺមហារីក​មាត់ស្បូន អាច​ការពារ​ដោយ​ការចាក់​វ៉ាក់សាំង និង​ពិនិត្យ​មាត់ស្បូន​ជា​ទៀងទាត់ តាម​ដែល​អាចធ្វើ​ទៅបាន​។ ក្មេងស្រី​អាយុ​ចាប់ពី ៩​ឆ្នាំ​ឡើងទៅ អាច​បង្កា​ខ្លួនគេ​ដោយ​ការចាក់​វ៉ាក់សាំង​។ ស្ត្រី​ដែល​ឆ្លង មេរោគ HPV មួយ ឬ ច្រើន​ប្រភេទ ពួកគេ​នៅតែ​អាច​ទទួល​ការការពារ ពី​ការឆ្លង​មេរោគ HPV ដែល​មិន​ឆ្លង​។ ក្មេងស្រី ស្ត្រី មិនបាច់​ធ្វើតេស្ត ស្វែងរក មេរោគ HPV ឬ ធ្វើ Pap តេស្ត​ដើម្បី​រក​អោយឃើញថា តើ​ពួកគេ គួរ​ទទួល​ការចាក់​វ៉ាក់សាំង​នេះ ព្រោះ​វា​មិនអាច បង្ក​រោគសញ្ញា ដូចជា​ជំងឺ ឬ ជា​ជំងឺ​មេរោគ HPV ឡើយ​។​

​សូមបញ្ជាក់ថា មាន​ស្ត្រី​ប្រមាណ ៥៣០.០០០​នាក់ ដែល កើត​ជំងឺមហារីក​មាត់ស្បូន​នេះ នៅ​ទូទាំង​ពិភពលោក ហើយ​មាន​ស្ត្រី ប្រមាណ ២៦៦.០០០ ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​នេះ ហើយ​ជាង​៨៥​ភាគរយ នៃ​ស្ត្រី​ដែល​បាន​ស្លាប់ កើតឡើង​ក្នុងប្រទេស កំពុង​អភិវឌ្ឍ ដែលជា​កន្លែង​កំណត់​ពី​សញ្ញា​វាយ​តំលៃ​ពី​ជំងឺ និង​ការផ្តល់​សេវាកម្ម ព្យាបាល កំពុង​ខ្វះខាត ជា​ញឹកញាប់​។ ប់​គ្មាន​ការផ្លាស់ប្តូរ ក្នុងការ​ន​ង្កា និង​ការគ្រប់គ្រង ការស្លាប់ ជំងឺមហារីក​មាត់ស្បូន ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​ឡើងដល់ ៤១៦.០០០​នាក់ ត្រឹម​ឆ្នាំ​២០៣៥​។​

​ចំណែក​ក្នុង​ប្រ​ទេ​កម្ពុជា​វិញ មាន​ប្រជាជន​ប្រមាណ ៥,៤៥​លាន​នាក់ ដែលជា​ស្ត្រី អាយុ​១៥​ឆ្នាំ និង​អាយុ​ច្រើនជាង​នេះ ដែល​កំពុង​រងគ្រោះ ដោយ​ការវិវត្ត​នៃ​ជំងឺមហារីក​មាត់ស្បូន​។ តាមរយៈ​ការប៉ាន់ស្មាន​ថ្មីៗ​នេះ​ថា ជា​រាល់​ឆ្នាំមាន​ស្ត្រី​ចំនួន ១៥១២​នាក់ មាន​រោគសញ្ញា​នៃ​ជំងឺមហារីក​មាត់ស្បូន ហើយ​ស្ត្រី​ចំនួន ៧៩៥​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕  

ជំងឺមហារីក​ មាត់ស្បូន គឺជា​ជំងឺ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ជំងឺមហារីក​ធម្មតា​

ជំងឺមហារីក​ មាត់ស្បូន គឺជា​ជំងឺ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ជំងឺមហារីក​ធម្មតា​

ជំងឺមហារីក​ មាត់ស្បូន គឺជា​ជំងឺ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ជំងឺមហារីក​ធម្មតា​