កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៦

មុខរបរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) បាន​បាត់បង់​បេក្ខជន​ទី​៦ កាលពី​ថ្ងៃ​សុក្រ​ទី​៦ ខែ​ឧសភា ក្រោយ​ពី​ត្រូវ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មកា​រលោក ទេព រិន្ទដារ៉ូ បោះ​ឆ្នោត​ទម្លាក់​។

 

បេក្ខនារី គីម លីដេ អាយុ​២១​ឆ្នាំ ត្រូវ​បាន​សមាជិក​ក្នុង​ក្រុម​នៃ​កម្មវិធី មុខរបរ​ខ្ញុំ សម្រេច​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​កម្មវិធី ដោយ​ចាត់​ទុក​ថា បេក្ខនារី​មក​ពី​មក​ពី​រាជធានី​ភ្នំពេញ​រូប​នេះ មិន​ចេះ​ប្រើប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធភាព និង​មិន​បាន​ជួយ​អ្វី​ដល់​ការ​ធ្វើ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ក្រុម។

 

លីដេ បាន​ទទួល​ស្គាល់​ដែរ​ថា “ខ្ញុំ​ទទួល​យក​ការ​សម្រេចចិត្ត​របស់​ពួកគាត់ ខ្ញុំ​ដឹង​ខ្លួន​ឯង ពេល​ខ្លះ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការងារ កត្តា​នេះ​ធ្វើឲ្យ​ខ្ញុំ​បាត់បង់​ឱកាស​បន្ត​ទៅ​វគ្គ​បន្ទាប់​ទៀត”។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៦

 

​មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​នៃ​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន ជា​កន្លែង​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិត​ប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​។ ពួកគេ​បាន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រៀបចំ​ភោជនីយដ្ឋាន​។ ពួកគេ​ក៏​ប្រកួតប្រជែង​គ្នា​ផង​ដែរ​ដើម្បី​ទទួល​បាន​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

 

នៅ​សប្តាហ៍​ក្រោយ បេក្ខជន​ម្នាក់​ទៀត​នឹង​ត្រូវ​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ទៀត​។ ខណៈ​បេក្ខជន​កាន់​តែ​ច្រើន​ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី បេក្ខជន​ដែល​នៅសល់​នឹង​គ្រប់​គ្រង​ហាង​ដោយ​ខ្លួន​ឯង​ដោយ​ជួល​បុគ្គលិក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម។

 

សូម​តាម​ដាន​កម្មវិធី មុខរបរ​ខ្ញុំ តាម​ទំព័រ​ហ្វេសប៊ុក www.facebook.com/PNNMyPlace ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​