កម្មវិធី មុខរបរខ្ញុំ របស់ ភីអិនអិន ឈានដល់វគ្គជម្រុះ បេក្ខជនជាលើកទី៦

ភ្នំពេញ៖ មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុង ម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនទី៦ កាលពីថ្ងៃសុក្រទី០៦ ខែឧសភា ក្រោយពីត្រូវបេក្ខជនរួមក្រុម និងគណៈកម្មការលោក ទេព រិន្ទដារ៉ូ បោះឆ្នោតទម្លាក់។ 

បេក្ខនារី គីម លីដេ ចាកចេញពីកម្មវិធីបន្ទាប់ ពីត្រូវបានបោះឆ្នោតទម្លាក់ដោយបេក្ខជនរួមក្រុម។
បេក្ខនារី គីម លីដេ អាយុ២១ឆ្នាំ ត្រូវបានសមជិកក្នុងក្រុម នៃកម្មវិធីមុខរបរខ្ញុំ សម្រេចបោះឆ្នោតទម្លាក់ចេញពីកម្មវិធី ដោយចាត់ទុកថា បេក្ខនារី មកពីមកពីរាជធានីភ្នំពេញរូបនេះ មិនចេះប្រើប្រាស់ពេលវេលា ឲ្យមានប្រសិទ្ធិភាព និងមិនបានជួយអ្វី ដល់ការធ្វើអាជីវកម្ម ភោជនីយដ្ឋានរបស់ក្រុម ។
ជាមួយនឹងការសម្រេចទម្លាក់ចេញពីក្រុម បេក្ខនារី គីម លីដេ បានទទួលស្គាល់ដែរថា “ ខ្ញុំទទួលយកការសម្រេចចិត្តរបស់ពួកគាត់ ខ្ញុំដឹងខ្លួនឯង ពេលខ្លះមានភាព យឺតយ៉ាវក្នុងការងារ កត្តានេះធ្វើឲ្យនាងខ្ញុំបាត់បង់ ឱកាសបន្តទៅវគ្គបន្ទាប់ទៀត។ “

គីម លីដេ គឺជាបេក្ខជនទី៥ ដែលត្រូវបានបោះឆ្នោត ទម្លាក់ចេញពីកម្មវិធី។
មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN ជាកន្លែងប្រមូល ផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្ម ពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋាន។ កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។
កាលពី២សប្ដាហ៍មុនបេក្ខជនបាន ប្រឈមនឹងការ ប្រកួតប្រជែងជាច្រើន។ ពួកគេបានធ្វើការជាមួយគ្នាដើម្បី រៀបចំភោជនីយដ្ឋាន។ ពួកគេក៏បានប្រកួតប្រជែងគ្នាផងដែរដើម្បីទទួលបាន ទឹកប្រាក់៥ពាន់ដុល្លារ។
ពេលនេះបេក្ខជនស្ទើរ តែត្រៀមខ្លួនរួចរាល់ដើម្បីដំណើរការ ភោជនីយដ្ឋានរបស់ពួកគេហើយ។
នៅសប្តាហ៍ក្រោយ បេក្ខជនម្នាក់នឹងត្រូវបោះ ឆ្នោតទម្លាក់ចេញពីកម្មវិធីទៀត។ ខណៈបេក្ខជនកាន់តែច្រើនត្រូវបានបោះឆ្នោត ទម្លាក់ចេញពីកម្មវិធី បេក្ខជនដែលនៅសល់នឹងគ្រប់គ្រង់ហាងដោយខ្លួនឯង ដោយជួលបុគ្គលិក ឬផ្លាស់ប្ដូរអាជីវកម្ម៕
សូមតាមដានបន្ថែមកម្មវិធី មុខរបរខ្ញុំ តាមរយៈគណនីហ្វេសបុក https://www.facebook.com/PNNMyPlace/  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload