ទីនទីន​៖ នរណាថា ព្រីម លីហ្សា ជា វៀតណាម

ភ្នំពេញ៖ កន្លងមកមានព័ត៌មានជាច្រើន និយាយ តៗគ្នាថា តារាសម្តែងសិចស៊ី ព្រីម លីហ្សា ជាកូន​វៀតណាម ដោយ​ព័ត៌មាន​នេះ ស្ថិតក្នុងភាព​ មន្ទិលសង្ស័យ តែ​ប្អូនស្រី ព្រីម លីហ្សា នៅថ្ងៃនេះ ​បានស្រាយបញ្ជាក់ ​ចម្ងល់ ​ទាំងនោះ ។​

ទីនទីន ដែលត្រូវជាប្អូនស្រី របស់ ព្រីម លីហ្សា (Prim Lyza) នៅព្រឹកថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ បានប្រាប់ LookingTODAY ឲ្យដឹងថា «បង ព្រីម លីហ្សា មិនមែន​ជាប់សែ​ ស្រឡាយ​ ជនជាតិវៀតណាម នោះទេ តែ​ពួកខ្ញុំ​​ជាប់សែស្រឡាយ សាំងហ្គាពួ តែការយល់ច្រឡំ នោះ ដោយសារតែ​ម្តាយខ្ញុំ​ ចេះ​និយាយ ភាសាវៀតណាម» ។​

ប្អូនស្រី តារាសម្តែងសិចស៊ី ព្រីម លីហ្សា​ បានបន្តថា «ពីមុន​ម៉ាក់គាត់​ធ្លាប់ លក់ព្រុយត្រីឆ្លាម ពី​សាំងហ្គាពួរ មកភ្នំពេញ ហើយពីភ្នំពេញ​ ទៅវៀតណាម និង​ពីវៀតណាម ទៅចិន ចឹង​គាត់ត្រូវចេះនិយាយ វៀតណាម​» ។​

នាងថា« ការយល់ច្រឡំ នោះ ដោយសារតែ​ម្តាយ​ខ្ញុំ ​ទៅផ្សារកណ្តាល ចូលទិញ​អីវ៉ាន់ តែ​ទស្សនា​វដ្តី មួយបានឃើញ ហើយយកទៅចុះ ​អីណាថា ម៉ាក់វៀតណាម អីណា ចឹងមួ​យៗ​ ក៏និយាយតគ្នា តែប៉ុណ្ណោះ​ » ។​

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៦ ​តារាសម្តែងសិចស៊ី ព្រីម លីហ្សា បានបង្ហាញ​វត្តមាន ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ VIETNAM INTERNATIONAL FASHION WEEK 2016 តំណាង​ឲ្យកម្ពុជា​ ៕​

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ ខណៈដែល​​ប្រិយមិត្តជាច្រើន បាន​​កើតចម្ងល់ថា ហេតុអ្វីបានជា ឃើញវត្តមាន តារាសម្តែង​សិចស៊ី កញ្ញា ព្រីម លីហ្សា នៅលើ ​​​​​​​Instagram ឬនៅលើ គេហទំព័រ iconosquare នោះ ប៉ុន្តែ​ចម្ងល់នេះ ត្រូវបានទម្លាយ​ចេញ ជា​សាធារណៈ ជាមួយនឹង ​​​​​​​​ LookingTODAY នៅថ

ងៃនេះ ។ កញ្ញា ទីនទីន ត្រូវជា​ប្អូនស្រីរបស់ តារាសម្តែង​សិចស៊ី ព្រីម លីហ្សា បា​ន​ប្រាប់​ LookingTODAY នៅរសៀលថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា «ការបង្ហាញវត្តមាន ​ជាមួយនឹង Instagram ​និង​កម្មវិធី Star Fashion Style World 2016 មកពីយើង​ជា​អ្នកលេងប្រេនៗ​ ទើប​គេបញ្ចូលវត្តមានបង ព្រីម លីហ្សា​ ក្នុងចំណោម​ តារាបរទេស​ល្បីៗ ​នៅលើ ពិភពលោក​»។​

ទីនទីន​ បានបន្ថែមថា «ជាមួយនឹង​សម្លៀកបំពាក់ ថ្លៃៗ​រាប់ពាន់នេះ ភាគច្រើន​ ព្រីម លីហ្សា បានទិញដោយខ្លួនឯង មិនមែន​បង្ហាញ​ឲ្យក្រុមហ៊ុនណា មួយឡើយ ហើយ​​សម្លៀកបំពាក់ ​ដែលនាង​ស្លៀក ​លើកពានអាណាចក្រ តារា​ឆ្នាំ​២០១៣ ទៀត​សោត ​គឺច្នៃ​ដោយក្រុមហ៊ុន BIOR​​»។​ ប្រភពខាងលើ​ បន្ថែម​ទៀតថា «ជាមួយនឹងការ ស្លៀកពាក់ប្រេនៗនេះ មានអ្នកគាំទ្រ ច្រើនណាស់ ឲ្យនាងបន្ត​គោល ការណ៍សិចស៊ី ស្លៀកប្រេនៗ តំណាង​ឲ្យកម្ពុជា ដូច​ទៅនឹង​តារា សម្តែងថៃម្នាក់ ដែលចូលចិត្ត​ ​ស្លៀកប្រេនៗដូចគ្នា »។​

ទីនទីន ថា «បងស្រី ព្រីម លីហ្សា រាល់បង្ហាញវត្តមាន ​ក្នុងកម្មវិធីនៅបរទេស​ម្តងៗ ទទួលបានថវិកា​ពី ៧ពាន់ ទៅ ១ម៉ឺនដុល្លារ​អាម៉េរិក ហើយ​មួយខែ ​អាចបង្ហាញខ្លួនពី ២ ទៅ ៣ដង» ៕​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload