កម្មវិធី Messenger ផ្តល់​លើស​ពី​ការ​ជជែក​កម្សាន្ត​ធម្មតា​

អ្នក​ប្រើ​ប្រាស់​មួយ​​ចំនួន​ប្រហែល​ជា​មិន​ដឹង​ពី​សមត្ថភាព​របស់​កម្មវិធី Facebook Messenger នៅ​ឡើយ​ទេ​ ដោយ​វា​អាច​ធ្វើ​អ្វី​ផ្សេង​បាន​ច្រើន​លើស​ពី​ការ​ផ្ញើ​សារ​ជា​អក្សរ​​បែប​ធម្មតា។

 

-ផ្ញើ​សារ​ជា​សំឡេង

 

កម្មវិធី Messenger ផ្តល់​លើស​ពី​ការ​ជជែក​កម្សាន្ត​ធម្មតា​

 

​​ចុច​លើ​សញ្ញា​ថត​សំឡេង (Voice) ​ ដើម្បី​ប្រើ​ប្រាស់​មុខងារ​ផ្ញើ​សារ​ជា​សំឡេង។ មុន​ចាប់​ផ្ដើម​ថត​សំឡេង​ត្រូវ​ចុច​លើ​អក្សរ​ Record ឲ្យ​ជាប់​ ពេល​និយាយ​សារ​សំឡេង​ចប់​សឹម​ពន្លែង​​ដៃ​ចេញ​ នោះ​សារ​សំឡេង​នឹង​ផ្ញើ​ទៅ​ដោយ​ស្វ័យ​ប្រវត្តិ។

 

​-សន្ទនា​ជា​​សំឡេង​និង​ជា​វីដេអូ

 

កម្មវិធី Messenger ផ្តល់​លើស​ពី​ការ​ជជែក​កម្សាន្ត​ធម្មតា​

 

ចុច​លើ​សញ្ញា​ទូរសព្ទ​នៅ​​ផ្នែក​ខាង​លើ​ ខាង​​ស្ដាំ​ ដើម្បី​សន្ទនា​ជា​​សំឡេង ឬ​ចុច​លើ​សញ្ញា​កាមេរ៉ា​វីដេអូ​ដើម្បី​សន្ទនា​ជា​វីដេអូ។

 

-សន្ទនា​ជា​ក្រុម

 

កម្មវិធី Messenger ផ្តល់​លើស​ពី​ការ​ជជែក​កម្សាន្ត​ធម្មតា​

 

បើក​ក្រុម Chat ណា​មួយ​រួច​ចុច​លើ​សញ្ញា​ទូរសព្ទ​នៅ​ផ្នែក​ខាង​លើ​ខាង​ស្ដាំ​ រួច​ចុច​លើ​សមាជិក​ក្រុម​មួយ​​ឬ​ច្រើន​ ដែល​អ្នក​ចង់​សន្ទនា​ជា​មួយ។

 

-អាច​លេង​ហ្គេម

 

កម្មវិធី Messenger ផ្តល់​លើស​ពី​ការ​ជជែក​កម្សាន្ត​ធម្មតា​

 

អ្នក​អាច​លេង​ហ្គេម​អុក​ជា​មួយ​មិត្តភ័ក្ដិ​ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ថា​ “@fbchess play” ទៅ​ក្នុង​ប្រអប់​ Chat ហើយ​ក៏​អាច​លេង​ហ្គេម​បាល់​ទះ​បាន​ដោយ​គ្រាន់​តែ​បញ្ជូល​ Emoji រូប​បាល់​ទះ​ទៅ​ក្នុង​ប្រអប់​ Chat តែ​ប៉ុណ្ណោះ។

 

​​​​​
-ចែក​រំលែក​ទីតាំង​បច្ចុប្បន្ន​របស់​អ្នក​ទៅ​ឲ្យ​មិត្តភ័ក្ដិ

 

កម្មវិធី Messenger ផ្តល់​លើស​ពី​ការ​ជជែក​កម្សាន្ត​ធម្មតា​

 

ចុច​លើ​សញ្ញា​ ចុច​បី​ នៅ​ផ្នែក​ខាង​ក្រោម​ រួច​ជ្រើស​លើ​ពាក្យ​ថា​ Location។ អ្នក​អាច​ចែក​រំលែក​ទីតាំង​បច្ចុប្បន្ន​ ឬ​​ចែក​រំលែក​ទីតាំង​ណា​ផ្សេង​លើ​ផែន​ទី​បាន។

 

-ផ្ញើ​រូបភាព​ថត​ចេញ​ពី​កាមេរ៉ា​ភ្លាមៗ

 

កម្មវិធី Messenger ផ្តល់​លើស​ពី​ការ​ជជែក​កម្សាន្ត​ធម្មតា​

 

អ្នក​អាច​​ផ្ញើ​រូបភាព​បាន​ជា​ពីរ​របៀប​គឺ​ ផ្ញើ​រូប​ដែល​មាន​លើ​ទូរសព្ទ​ស្រាប់​ ឬ​ផ្ញើ​រូប​​ថត​ភ្លាមៗ​​បាន ​ដោយ​ចុច​លើ​សញ្ញា​កាមេរ៉ា​នៅ​ជួរ​ខាង​ក្រោម​ រួច​ចុច​ថត​​យក​រូបភាព៕​​​​

 

ចុច​អាន៖ មិន​សប្បាយ​​មិត្តភ័ក្តិ Tag រូបផ្តេស​ផ្តាស សាក​វិធី​នេះ​ទៅ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ TechInsider

​​​​​​​