ក្រុមហ៊ុនហួវៃ ឧបត្ថម្ភ ២០ ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងគ្រាលំបាកដោយ ស៊ីតណ្ហភាពឡើងកំដៅ និងខ្វះទឹក

កាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៦ ក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា បានចូលរួមក្នុងទិវាប្រារឰខួបលើកទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ហើយបានរួមវិភាគទានជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ក្នុងកិច្ចអភិវឌ្ឍន៍នៅប្រទេសកម្ពុជាក្នុងការ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ការអប់រំ ការជួយសង្គ្រោះជនរងគ្រោះ និងឧបទ្ទវហេតុផ្សេងៗ ពិសេសបង្កឡើងដោយការប្រែប្រួលអាកាសធាតុបបញ្ហាសីតុណ្ហភាពឡើងកំដៅ បញ្ហាខ្វះទឹក ក៍ដូចជាបង្ហាញពីជំហរ និងទស្សនៈ វិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ចំពោះការវិនិយោគនៅកម្ពុជា ។ 

លោក Lyu Qingchen ( លី ឈិនឈឹន ប៊ែននី) អគ្គនាយករបស់ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានចូលរួមក្នុងទិវាប្រារឰ ខួបខួបលើកទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានរួមវិភាគទានទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន ហួវៃ គឺជា្រកុមហ៊ុនវិនិយោគដ៍ធំដែលខិត ខំផ្តល់ដំណោះស្រាយខាងបច្ចេកទេស ផ្នែកព័ត៌មានវិទ្យា និងបណ្តាញ ទូរគមនាគមន៍ប្រឌិត ថ្មីក្នុងទូទាំងពិភពលោក ។ នៅប្រទេសកម្ពុជា យើងសង្ឃឹមថាអាចចែករំលែកសមិទ្ធិផល និង អំណោយ សប្បុរសធ៌ម របស់ ហួវៃ ទៅដល់ផលប្រយោជន៍ របស់ប្រជាជនកម្ពុជាកាន់តែច្រើន ។ 

ក្នុងឆមាសទីមួយឆ្នាំ ២០១៦ ក្រៅពីបានរួមវិភាគទានទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារ ដល់កាកបាទ ក្រហមកម្ពុជា ហើយក្រុមហ៊ុនក៏ បានប្រគល់វិភាគទានចំនួន ២ ម៉ឺនដុល្លារ និង ៥ ពាន់ដុល្លារ ដល់សាខាកាកបាទក្រហមសៀមរាប និងព្រៃវែង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជន ក្នុងខេត្តទាំងនោះ ក៏ដូចជាបានជួយ សមាគមមិត្តភាពកម្ពុជាចិន និងសហភាពសហព័ន្ធយុវជន កម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ផងដែរ ។

ក្នុងកំឡុងពេលជិត ១៧ ឆ្នាំហើយ ហួវៃ បានមានកិច្ចសហ ប្រតិបត្តិការជាទូទៅជាមួយក្រុមហ៊ុនទូរគមនាគមន៍ ដៃគូពាណិជ្ជកម្មធំៗ ក៍ដូចជាជាមួយរាជរដ្ឋាភិបាល ដែលបានក្លាយទៅជាដៃ គូយុទ្ធសាស្ត្រសំខាន់របស់កម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឌីជីថល ។ 

បច្ចុប្បន្ននេះ ក្រុមហ៊ុនមាន បុគ្គលិកសញ្ជាតិខ្មែរប្រមាណ 400 នាក់ ហើយ 70% នៃបុគ្គលិកសញ្ជាតិខ្មែរទាំងនោះ គឺជាវិស្វករ និងអ្នកបច្ចេកទេសជំនាញផ្នែកបណ្តាញទូរគមនាគមន៍ បម្រើការក្នុងវិស័យ ព័ត៌មានវិទ្យា និងទូរស័ព្ទស្មាតហ្វូន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបង្កើត ឱកាសការងារ និងបណ្ដុះបណ្តាលធនធានមនុស្សដល់ប្រជាជនខ្មែរប្រមាណជាង 2.000 នាក់ទៀតផង។ ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ទូរស័ព្ទស្មាតហ្វូន ។

តាំងពីឆ្នាំ 2009-2016 មក ក្រុមហ៊ុន Huawei បានធ្វើការផ្តល់ជាជំនួយ និងឧបត្ថម្ភជា សាច់ប្រាក់ និងផលិតផល សេវាកម្ម ឧបករណ៍ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមក្រសួងមន្ទីរ និងកាកបាទ ក្រហមកម្ពុជា ចំនួនប្រមាណជា $5,000,000 ដុល្លារ សហរដ្ឋអាមេរិក។ ពោលគឺ ក្រុមហ៊ុនបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន (ក្រុមហ៊ុនទូរស័ព្ទ) នៅកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើន ឈានដល់កម្រិតប្រហាក់ប្រហែលក្នុងតំបន់ ចំពោះវិស័យ បណ្តាញទូរគមនាគមន៍ និង បច្ចេកវិជ្ជាព័ត៌មានវិទ្យា។

ព័ត៌មានបន្ថែម សូមចូលទៅកាន់

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមហ៊ុនហួវៃ ឧបត្ថម្ភ ២០ ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងគ្រាលំបាកដោយ ស៊ីតណ្ហភាពឡើងកំដៅ និងខ្វះទឹក

ក្រុមហ៊ុនហួវៃ ឧបត្ថម្ភ ២០ ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងគ្រាលំបាកដោយ ស៊ីតណ្ហភាពឡើងកំដៅ និងខ្វះទឹក

ក្រុមហ៊ុនហួវៃ ឧបត្ថម្ភ ២០ ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងគ្រាលំបាកដោយ ស៊ីតណ្ហភាពឡើងកំដៅ និងខ្វះទឹក

ក្រុមហ៊ុនហួវៃ ឧបត្ថម្ភ ២០ ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងគ្រាលំបាកដោយ ស៊ីតណ្ហភាពឡើងកំដៅ និងខ្វះទឹក