Park Cafe បើក​សម្ពោធ​សាខា​ថ្មី បឹង​កេងកង ត្រសក់​ផ្អែម

កាល​ពី​ថ្ងៃ​សុក្រ ទី​៦-ឧសភា សប្ដាហ៍​មុន​នេះ ក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច បាន​បើក​សម្ពោធ​សាខា​ផាក កាហ្វេ (Park Cafe) បឹង​កេងកង ត្រសក់​ផ្អែម ថ្មី​មួយ​ទៀត ដើម្បី​បំពេញ​តាម​តម្រូវ​ការ​អតិថិជន ដោយ​មាន​ការ​ចូលរួម​ពី​ដៃគូ​ពាណិជ្ជកម្ម និង​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន។

 

Park Cafe បើក​សម្ពោធ​សាខា​ថ្មី បឹង​កេងកង ត្រសក់​ផ្អែម

 

លោក ហេង សេងលី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច បាន​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​សាខា​ថ្មី​នេះ​ថា “ដោយ​សារ​មាន​ការ​គាំទ្រ​ពី​អតិថិជន​លើ​សេវាកម្ម និង​ផលិតផល​របស់​ ផាក កាហ្វេ ​កាន់តែច្រើន ផាក កាហ្វេ បាន​ប្រែ​ខ្លួន​ពី​អាជីវកម្ម​បែប​គ្រួសារ​មក​ជា​អាជីវកម្ម​ស្តង់​ដារ និង​មាន​សាខា​រហូត​ដល់​៨​សាខា ហើយ​នឹង​មាន​ដល់​ទៅ​១០​សាខា នៅ​ខែ​មិថុនា ឆាប់ៗ​ខាង​មុខ​នេះ”។

 

លោក​បន្ត​ថា ផាក កាហ្វេ​ សាខា​បឹង​កេងកង​ ត្រសក់ផ្អែម​ នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មើល​ឃើញ​ពី​តម្រូវការ​របស់​អតិថិជន​ដែល​និយម​ចូលចិត្ត​អាហារ​ក្នុង​ស្រុក ពិសេស​គុយទាវ​ភ្នំពេញ​។ ក្រៅ​ពី​បម្រើ​ជូន​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​ សាខា​មួយ​នេះ​ ក៏​មាន​បម្រើ​ជូន​នូវ Business Lounge សម្រាប់​អតិថិជន​ដែល​ណាត់​ជួប​គ្នា ​ដើម្បី​ពិភាក្សា​ការងារ​ពាណិជ្ជកម្ម​ផ្សេងៗ​ផង​ដែរ។

 

Park Cafe បើក​សម្ពោធ​សាខា​ថ្មី បឹង​កេងកង ត្រសក់​ផ្អែម

 

នាយក​គ្រប់គ្រង​រូប​នេះ រំពឹង​ថា​ អតិថិជន​នឹង​បន្ត​គាំទ្រ​ ផាក កាហ្វេ ​ដែល​ជា​ភោជនីយដ្ឋាន​ខ្មែរ ផលិត​ផល​ខ្មែរ និង​ស្លាក​សញ្ញា​ក្នុង​ស្រុក​មួយ​នេះ​ឲ្យ​កាន់​តែ​លេចធ្លោរ​បន្ថែម​ទៀត។

 

ផាក កាហ្វេ​ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​លក្ខណៈ​ជា​ភោជនីយដ្ឋាន​នៅ​ឆ្នាំ​២០០៤ ដោយ​ស្ថាបនិក​វ័យ​ក្មេង​ជា​យុវជន​ខ្មែរ​៤រូប ក្នុង​ទស្សនវិស័យ​បង្កើត​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ផាសុកភាព ម្ហូប​ឆ្ងាញ់​គ្មាន​ជាតិ​ប៊ីចេង និង​សេវាកម្ម​ទំនើប៕

 

Park Cafe បើក​សម្ពោធ​សាខា​ថ្មី បឹង​កេងកង ត្រសក់​ផ្អែម

 

Park Cafe បើក​សម្ពោធ​សាខា​ថ្មី បឹង​កេងកង ត្រសក់​ផ្អែម

 

Park Cafe បើក​សម្ពោធ​សាខា​ថ្មី បឹង​កេងកង ត្រសក់​ផ្អែម

 

អត្ថបទ៖ ពាណិជ្ជកម្ម